ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណូមពរ​អនុគ្រោះ និង​សូម​កែតម្រូវ​ឡើង​​វិញ

4 ឆ្នាំ មុន
  • កណ្តាល

ពាក់ព័ន្ធលើរឿងក្នុងគេហទំព័រដែលមានចំណងជើងថា៖ ពិតឬអត់! ខេត្តកណ្តាលមានវិជ្ជមានកូវីដ-១៩ ២នាក់ដែលជាពលករមកពីថៃ? ខេត្តកណ្តាល ៖ បន្ទាប់ពីកិច្ចប្រជុំភ្លាម គណៈអភិបាលខេត្ត សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានចុះពិនិត្យ…

ពាក់ព័ន្ធលើរឿងក្នុងគេហទំព័រដែលមានចំណងជើងថា៖ ពិតឬអត់! ខេត្តកណ្តាលមានវិជ្ជមានកូវីដ-១៩ ២នាក់ដែលជាពលករមកពីថៃ?

ខេត្តកណ្តាល ៖ បន្ទាប់ពីកិច្ចប្រជុំភ្លាម គណៈអភិបាលខេត្ត សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានចុះពិនិត្យ ផ្ទាល់ដល់មូលដ្ឋាន ភូមិបារ៉ែនក្រោម ស្រុកស្អាង ដែលមានអ្នកឆ្លងកូវីដ-19 មាន២នាក់ ដើម្បីចាត់វិធាន​ការទប់ស្កាត់ជាបន្ទាន់ កុំឲ្យមានការឆ្លងរាលដាលបន្តទៀត ដោយមានការបាញ់ថ្នាំ សម្លាប់មេរោគ និង
​ណែ​​នាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់ ។ នេះបើយោងតាមផេក រដ្ឋបាលខេត្ត​កណ្តាល ចេញផ្សាយមុននេះ ។

សំណូមពរអនុគ្រោះ និងសូមកែតម្រូវឡើងវិញ

ការិយាល័យ​និពន្ធ​កោះសន្តិភាព សូម​គោរព​ជំរាប​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ឱ្យបាន​ជ្រាបលើគេហទំព័រ​កោះ​
សន្តិ​ភាព​​ ក្រោម​ចំណងជើង​ដូច​ខាងលើ​នេះ គឺ​ជា​ប្រភព​ព័ត៌មាន​ចេញ ​«​ពី​ផេ​ក​រដ្ឋបាល​ខេត្តកណ្តាល​»ចេញ​ផ្សាយ​​មុន​នេះ​។

ប៉ុន្តែ​ត្រូវ​បាន​ប្រភព​មួយទៀត​ចេញផ្សាយ​ថា លោក​ជំទាវ​ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ប្រកាស​ទាត់​ចោល​ថា ជា​ព័ត៌មាន ​«​មិន​ពិត​» ជា​ព័ត៌មាន​បំពុលសង្គម​…​។

កោះសន្តិភាពដែល​ជា​សារព័ត៌មាន​ឯករាជ្យ​មួយ ​បាន​ចូលរួម​ប្រឡូក​ជាមួយ​រដ្ឋាភិបាល ជាមួយ​ក្រសួង​សុខាភិបាល​… ជាមួយ​សង្គម ប្រើ​អស់​លទ្ធភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​សាហាវ​កូ​វី​ដ​-១៩ អត់​មាន​រា​ថយ​មួយ​ជំហាន​ណា​ឡើយ ។ ជា​ពិសេស ប្រឆាំង​ដាច់ខាត​រាល់​ព័ត៌មាន​មិន​ពិត​… រាល់​ព័ត៌មាន​ក្លែងក្លាយ និង​​គ្រប់​ព័ត៌មាន​ដែល​បំពុលសង្គម​។

ដូច​បាន​គោរព​ជំរាប​ជូន​ខាងលើ​នេះ យើង​មានការ​សោកស្តាយ​ណាស់ ដែល​ព័ត៌មាន​ចេញផ្សាយ​ម្សិលមិញ​នេះ​បាន​និយាយ​ថា អ្នក​ឆ្លង​កូ​វី​ដ​-១៩​មាន​២​នាក់​ជា​ព័ត៌មាន​តាម​ប្រភព​ពី​រដ្ឋបាល​ខេត្តកណ្តាល​ ។ ឯ​ចំណ​ង​ជើងមាន​ដាក់​ថា «ជា​ពលករ​មក​ពី​ថៃ?» នេះ​គឺជា​សំណួរ​ប៉ុណ្ណោះ សូម​មេត្តា​កុំ​មានការ​យល់​ច្រឡំ ។

តាម​ពិត​ទៅ នៅ​ខេត្តកណ្តាល​ អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​មាន​២​នាក់ ជា​ព័ត៌មាន​​ពិត​ប្រាកដ​មែន ប៉ុន្តែ​ជា​អ្នក​ឆ្លង​ចាស់ ពុំ​មែន​អ្នក​មក​ថ្មី​ទេ ។ អ្នក​មក​ពី​ថ្មីពី​ប្រទេស​ថៃ រក​ឃើញ​មានកំ​ដៅ​ខុស​ប្រក្រតី​៤​នាក់ កំពុង​ត្រូវ​បាន​ដាក់​នៅ​ដោយឡែក​១៤​ថ្ងៃ នៅ​វិទ្យាល័យ ហ៊ុន សែន តា​ខ្មៅ​រួច​ហើយ ។

គេហទំព័រ​កោះសន្តិភាព សូមអ្នក​អាន​គ្រប់​មជ្ឈដ្ឋាន​ទូ​ទាំង​ប្រទេស មេត្តា​អភ័យទោស​យោគយល់​… មេត្តា អនុគ្រោះ ​ចំពោះ​កំហុសឆ្គង​ដោយ ​«​អ​ចេតនា​​» នេះផង ​។

អត្ថបទសរសេរ ដោយ