ប្រទេសម៉ាឡេស៊ី ៖ យោងតាមក្រុមគាំទ្រជំងឺមហារីករបស់កុមារ បានឱ្យដឹងថា ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ដែលមានជំងឺមហារីកឈាមបានធ្វើតេស្តឃើញថា វិជ្ជមានសម្រាប់ជំងឺកូវីដ១៩។

ក្មេងប្រុសនោះ មានឈ្មោះថា Muhammad Fateh Aqil Mohd Nazmee ដែលប្រុងនឹងធ្វើការព្យាបាលដោយការចាក់ថ្នាំគីមី សម្រាប់ការព្យាបាលជំងឺមហារីកឈាមនៅមន្ទីរពេទ្យ Universiti Sains Malaysia ក្នុង Kubang Kerian ប៉ុន្តែក៏រកឃើញថា មានជំងឺកូវីដ១៩ បូកផ្សំជាមួយនឹងមហារីកឈាម។

នៅក្នុងហ្វេសប៊ុកកាលពីថ្ងៃអង្គារ៍ ទី២៤ ខែមីនា គេបានសរសេរថា៖ «យើងសង្ឃឹមថា ប្រជាជននឹងនាំគ្នាបន់ស្រន់ឱ្យក្មេងម្នាក់នេះ អាចបន្តរស់តទៅទៀត»។
យោងតាមរបាយការណ៍របស់ Berita Harian បានឱ្យដឹងថា កុមារា Fateh កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Raja Perempuan Zainab II នៅ Kota Baru។ គេបានឆ្លងជំងឺកូវីដ១៩ ពីគ្រួសាររបស់គេ៕ ដកស្រង់ចេញពីវេបសាយ ៖ thestar (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ