ម៉ា​ឡេ​ស៊ី​សុំ​បញ្ជូន​យន្តហោះ​ពិសេស​​មក​ទទួល​ជនជាតិ​គាត់​ ជាប់​គាំង​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ​ ៖ លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការកម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ មីនា ​ឆ្នាំ​២០២០ នេះ​ថា កាលពី​ថ្ងៃ​ម្សិលមិញ ​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ​មីនា​នេះ មន្ត្រី​របស់​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​សម្របសម្រួល​ឲ្យ​មិត្ត​ម៉ា​ឡេ​ស៊ី​បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​ មក​ទទួល​ជនជាតិ​គាត់​ដែល​ជាប់​នៅ​កម្ពុជាចំនួន១១១នាក់ ដោយសារ​តែ​ការ​លុប​គ្រប់​ជើង​ហោះហើរ​ទាំងអស់​តាម​បទបញ្ជារ​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ។

ជា​ការ​ឆ្លើយ​តប លោកប្រាក់ សុ​ខុន បាន​បញ្ជាក់​ថា «​ជាមួយ​នេះ យើង​ក៏​បាន​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​យើង​ចំនួន៦​នាក់ ​ដែល​ជាប់​នៅ​ម៉ា​ឡេ​ស៊ី​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​នេះ ​ត្រឡប់​មក​កម្ពុជា​វិញ​ដែរ​ ​ដើម្បី​ធានា​សុវត្ថិភាពពលរដ្ឋ​ទាំង​៦​នាក់​នោះ ​បាន​ទៅ​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​ពេល​មក​ដល់​ភ្លាម​។

ប្រភព​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក ប្រាក់ សុ​ខន់ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា «​រដ្ឋមន្ត្រី​ការ​បរ ទេស​ម៉ា​ឡេ​ស៊ី លោក Hishammudin Hussein ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ ដើម្បីម្យ៉ាង អរគុណ​យើង​ចំពោះ​​ការ​សម្រួល​មាតុភូមិ​និវត្ត​ន៏​របស់​ពលរដ្ឋ​គាត់​ផង ហើយ​ម្យ៉ាង​ក៏​ឆ្លៀតឱកាស​ពិភាក្សា​គ្នា​អំពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុសCOVID-19 ការ​រឹតចំណង​ទាក់ទង​ទ្វេភាគី និង​កិច្ចសហការ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ផង ។

ខ្ញុំ​ក៏​បាន​ជូនពរ​សារ​ជា​ថ្មី​ជូន​លោក Hussein ដែល​បាន​ឡើង​កាន់​តំណែង​ថ្មី​នេះ​ កាលពី​ថ្ងៃ​ទី៩ មីនា​កន្លង​ទៅ អរគុណ​គាត់​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បាន​ដោយសារ​យន្តហោះ​ពិសេស​របស់​គាត់ ហើយ​បញ្ជាក់​ពី​ការ​តាំងចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​និង​ពហុភាគី​» ។ យ៉ាងណាមិញ មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​អំពី​ពេលវេលា​នៃ​ការ​មក​ដល់​របស់​យន្តហោះ​ពិសេស​របស់​ម៉ា​ឡេ​ស៊ី មក​ដល់​កម្ពុជា​នោះ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ