ពលករខ្មែរចូលដល់ដីកំណើតបាត់ដំបង ៤,០៥៧នាក់ គិតត្រឹមរសៀលថ្ងៃ២៥ មីនា


ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃចូល​មក​ដល់​ស្រុក​កំណើត​នៅ​ក្នុង​ខេត្តបាត់​ដំបង នៅ​ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ចំនួន​៤,០៥៧​នាក់​ហើយ​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​ស្នងការ​នគរបាល​ខេត្ត គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ មីនា ២០២០​ ។

ពលករ​ទាំងនេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​»​ ស្រុក​កំ​រៀង ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ស្រុក​សំពៅ​លូន និង​តាម​បណ្ដា​ច្រក​តំបន់​នានា​នៅ​​ក្នុង​ខេត្ត​បាត់​ដប​ង​។ របាយ​
ការ​ណ៍​ដដែល​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ពលករ​ទាំង​៤,០៥៧​នាក់​នេះ មាន​ស្រី​ចំនួន​១,៨៧៨​នាក់​, ក្មេង​១៨២​នាក់​ ។ បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយ​ការ​ណ៍គឺ​ក្រុម​ពលករ​ខ្មែរ​ទាំងនេះ បាន​វិល​ចូល​មក​ដល់​ទឹកដី​ខេត្តបាត់ដំបង មុន​ពេល​ភាគី​ថៃបិទ​ច្រកចេញ​-​ចូល​នៅ​តាម​ព្រំដែន​។

សូម​បញ្ជាក់​ថា លោកស្នងការ​ខេត្តបាត់ដំបងបាន​ធ្វើការ​ប្រកាស​ហើយ ចំពោះ​បងប្អូន​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នេះ ត្រូវ​ចូលរួម​វិធានការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​ដោយ​ការ​ដាក់​ខ្លួនឯង​ឱ្យ​នៅ​ដោយឡែក​រយពេល​១៤​ថ្ងៃ​សិន ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ជា​មេបញ្ជាការ
​រង​នគរបាល​ជាតិ​ទិស​ភូមិភាគ​ទី​៥ ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ភូមិសាស្ត្រ​ខេត្ត​បាត់​ដំបង កាលពី​ថ្ងៃ​ទី​២៤ មីនា ។ លោកស្នងការ បាន​ស្នើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ធ្វើការ​អង្កេត​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ​ក្នុងភូមិ​សាស្ត្រ កុំ​ឲ្យ​កើត​មាននូវ​ករណី​ល្មើសច្បាប់​ផ្សេង​ៗ ។ លោក​ថា ត្រូវ​ចេះ​វិធានការ​ការពារ​ការ​ឆ្លង​នៃ​ជំងឺ​Covid-19 និង​ជួយ​ផ្សព្វផ្សាយ​ដល់​សមាជិកគ្រួសារ​របស់​ខ្លួន​ផង ។

នៅ​ក្នុង​ខេត្តបាត់ដំបង គឺ​មាន​ពលរដ្ឋ​២​នាក់​ក្នុង​ចំណោម​៨​នាក់​ដែល​មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​កូ​វី​ដ​-១៩​នោះ គឺ​បានជា​សះស្បើយ​វិញ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២១ មីនា បន្ទាប់​ពី​ការ​ធ្វើតេស្ត​ជា​លើក​ទី​២ គឺ​ចេញ​លទ្ធផល​អវិជ្ជមាន ។ ដូច្នេះ សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នឹង​ចូលរួម​បង្កើន​ការ​ការពារ និង​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ដើម្បី​ចៀសវាង​នូវ​វីរុស​កូ​វី​ដ​-១៩ ដែល​កំពុង​រាតត្បាត​ទូ​ទាំង​សាកលលោក​នេះ ។

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ