ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​អ្នក​ណា​! ប្រពន្ធដើម​ទ្រាំ​មិន​បាន​​តាម​ដល់​ហាង តែ​ស្រី​ប្តី​មាន​ផ្ទៃ​ពោះ​​ទៅ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​ចំណងស្នេហា​ប៉ះ​ចំ​ប្តី​គេ ក៏​ត្រូវ​បាន​ប្រពន្ធដើម​ប្រាប់​ម្តង​ហើយ នៅ​តែ​ទាក់ទង​ទៀត ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធដើម​ទ្រាំ​មិន​បាន ក៏​នាំ​បងប្អូន​ទៅ​វាយ​ផ្អើល​ពេញ​ហាង​អ៊ុតសក់​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​ចំណងស្នេហា​ប៉ះ​ចំ​ប្តី​គេ ក៏​ត្រូវ​បាន​ប្រពន្ធដើម​ប្រាប់​ម្តង​ហើយ នៅ​តែ​ទាក់ទង​ទៀត ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធដើម​ទ្រាំ​មិន​បាន ក៏​នាំ​បងប្អូន​ទៅ​វាយ​ផ្អើល​ពេញ​ហាង​អ៊ុតសក់​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ច្រកចូល​សាលា​រៀន​សុវណ្ណ​ភូមិ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធដើម និយាយ​ប្រាប់​ថា រូប​គាត់ និង​ប្តី​បាន​រៀប​ការ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ បង្កើត​បានកូន​ស្រី​ប្រុស​ចំនួន​៣​នាក់​ផង​ដែរ ចំណែក​មូលហេតុ​ដែល​គាត់​និង​បងប្អូន​មក​រករឿង​ស្ត្រី​អ៊ុតសក់​ខាងលើ​ដល់​ហាង​នោះ ព្រោះតែ​៦​ខែ​មុន រូប​គាត់​បាន​មក​ប្រាប់​ដល់​ហាង​អ៊ុតសក់​ម្តង​មក​ហើយ ដោយ​ប្រាប់​ថា «​ប្តី​របស់​គាត់​មាន​ប្រពន្ធ និង​កូន​៣​នាក់​ហើយ ដូច្នេះ​កុំ​ទាក់​ទង​ប្តី​គាត់​ទៀត​អី​» តែ​នៅ​ថ្ងៃ​ដែល​គាត់​ទៅ​ហាង​នោះ​មិន​បាន​ជួប​ស្ត្រី​ដែល​លួច​ទាក់ទង​ប្តី​ខ្លួន​ឡើយ គឺ​បាន​ជួប​ជាមួយ​បងស្រី​របស់​គេ ហើយ​ក៏​បាន​យំ​សំពះ​អង្វរក ឱ្យ​ប្រាប់​ប្អូនស្រី​របស់​ខ្លួន​ផង កុំ​ទាក់ទង​ប្តី​គាត់​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​គាត់​បានដឹង​ថា​ស្ត្រី​ខាងលើ នៅ​តែ​លួច​ទាក់ទង​ប្តី​របស់​ខ្លួន ថែម​ទាំង​មាន​ផ្ទៃពោះ​ជាមួយ​គ្នា​ទៀត​ផង ធ្វើ​ឲ្យ​គាត់​ខឹង​ទប់ចិត្ត​មិន​បាន ក៏​នាំ​បងប្អូន​ស្រី​ប្រុស​ទៅ​ដល់​ហាង​អ៊ុតសក់​ខាងលើ រួច​ក៏​វាយ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​បែក​ទូកញ្ចក់ ព្រម​ទាំង​ខូច​របស់របរ​មួយ​ចំនួន​ទៀត ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មក​អន្តរាគមន៍​ភ្លាម​ៗ ឃាត់​បក្សពួក​ភាគី​ប្រពន្ធដើម​មក​ប៉ុស្តិ៍ ពី​បទ​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ ។

បើ​តាម​ស្ត្រី​ដែល​ទាក់ទង​ប្តី​គេ និយាយ​ប្រាប់​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​មាន​ទំនាក់ទំនង​ជាមួយ​ប្តី​របស់​​ស្ត្រី​ប្រពន្ធដើម​ប្រាកដ​មែន ហើយ​ក៏​បាន​ទាក់ទង​គ្នា​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​បុរស​ខាងលើ​បាន​ប្រាប់​នាង​ថា «​ខ្លួន​មិន​មាន​ប្រពន្ធ​ទេ​» លុះ​បាន​ខ្លួនប្រាណ​រយៈពេល​ជាង​១​ឆ្នាំ ទើប​បាន​ដឹង​ថា ប្រុស​ដែល​ខ្លួន​ទាក់ទង​នោះ គឺ​មាន​ប្រពន្ធ និង​កូន​ទៅ​ហើយ ខ្លួន​ក៏​បាន​ដកចិត្ត​លែង​ទំនាក់ទំនង​តាំងពី​ស្ត្រី​ប្រពន្ធដើម​មក​ប្រាប់​ម្តង​ម្ល៉េះ តែ​ហួសពេល​ទៅ​ហើយ ដោយសារ​តែ​ដឹង​ថា ខ្លួន​មាន​ទាំង​កូន​ក្នុង​ផ្ទៃពោះ​៥​ខែ​មក​ហើយ ។

បន្ទាប់​ពី​សមត្ថកិច្ច​នាំ​ប្រពន្ធដើម​ដែល​បាន​នាំ​បងប្អូន​មក​វាយ​បំផ្លិចបំផ្លាញ​ដល់​ហាង អ៊ុតសក់ ហើយ​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ខាងលើ ខាង​ភាគី​ខាង​ស្ត្រី​ដែល​លួចលាក់ បាន​ទាមទារ​សំណង​ចំនួន​៥០០​ដុល្លារ សំរាប់​ថ្លៃ​ការ​ខូចខាត ។

ក្រោយ​ពេល​កើតហេតុ ភាគី​ប្រពន្ធដើម​មិន​មាន​លុយ​គ្រប់​សង​ស្ត្រី​ដែល​ទាក់ទង​ប្តី​ខ្លួន​នោះ​ទេ ប្រពន្ធដើម​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្តី​ឱ្យមក​សុំ​បញ្ចុះតម្លៃ​សង​ចំនួន​២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍ ដោយ​ធ្វើ​កិច្ចសន្យា​រៀងខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ