ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូដេញវាយគេ បែរជា​គេទូរស័ព្ទហៅមិត្តភក្តិ​ស្ទាក់ផ្លូវ​វាយ​បែក​ក្បាល​វិញ​

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖​ បុរស​ពីរ​នាក់ជិះម៉ូតូមួយ​គ្រឿង​ដេញ​វាយ​បុរសពីរនាក់ទៀតជិះ​ម៉ូតូ​មួយ​គ្រឿង​ដូច​គ្នា​ តែបែ​រជា​ត្រូវ​មិត្តភក្តិ​​របស់បុរស​ពីរនាក់​​ដែល​ពួក​គេ​ដេញ​វាយ​នោះ​ស្ទាក់​ផ្លូវ​លួច​វាយ​មួយ​​ដុំ​ថ្មបែក​ក្បាល​ហូរឈាម​តែម្តង​។ ហេតុការណ៍នេះ​ កើត​ឡើង​កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ កញ្ញា ២០១៤​ នៅ​ចំណុច​ក្បែរក្លិបហូលីដេរ តាម​បណ្តោយ​ផ្លូវ​លេខ៨០ ស្ថិតក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​ គេឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ស្តេប ពណ៌ស លាយ​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1V-3994 បាន​បើក​​វ៉ាក​អឺ​គ្នា​ជាមួ​យ​​ម៉ូតូវីវ៉ាមួយ​គ្រឿង​ទៀត​ អត់ស្គាល់​ស្លាក​លេខ ជិះដោយ​បុរស​ពីរ​នាក់ដូច​គ្នា ។ ដោយគ្រាន់តែជិះម៉ូតូ​វ៉ាកអឺគ្នាតិច​តួច​សោះ​ធ្វើ​ឱ្យបុរស​ពីរ​នាក់ជិះម៉ូតូ​ស្តេប ខឹង​ក៏បាន​ជិះ​ម៉ូតូជិះ​ដេញ​វាយ​បុរស​ពីរនាក់ដែលជិះ​ម៉ូតូ​វីវ៉ា ពេលនោះ​បុរស​ជិះ​ម៉ូតូ​វីវ៉ាបាន​ទូរស័ព្ទ​ប្រាប់​មិត្ត​ភក្តិ​ឱ្យ​ចាំ​ស្ទាក់វាយ​បុរសជិះ​ម៉ូតូ​ស្តេបវិញ​ ។ ខណៈ​ពេល​បុរសជិះម៉ូតូ​ស្តេប​បាន​ជិះ​ម៉ូតូដេញ​បុរស​ជិះម៉ូតូ​វីវ៉ា​តាំង​ពី​ស្ពាន​ជ្រោយ​ចង្វា​រមក​ដល់​កន្លែង​កើត​ហេតុ​​​នោះ ​ក៏​ត្រូវ​បាន​មិត្តភក្តិបុរសជិះ​ម៉ូតូ​វី​​វ៉ា ស្ទាក់​ផ្លូវ​វាយ​អ្នក​បើក​​ម៉ុតូ​ស្តេប​មួយ​ដុំ​ថ្ម​បែក​ក្បាល​ហូរ​ឈាម​ ចំណែក​អ្នកជិះ​ពីក្រោយ​រត់គេចខ្លួន​បាត់ ។

ក្រោយពេល​កើត​ហេតុ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​មកដល់​ បុរសជិះម៉ូតូ​វីវ៉ានិង​ភក្តិ​បាន​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​អស់​បាត់​ហើយ នៅ​សល់តែបុរសជិះ​ម៉ូតូ​ស្តេបម្នាក់​បែក​ក្បាលហូរឈាម​ តែមិន​បាន​ដាក់ពាក្យបណ្តឹង​ទេ​ដោយ​ប្រាប់​កម្លាំង​កងរាជ​អាវុធហត្ថ​ថា​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួន​ឯង រួច​ក៍​បណ្តើរ​ម៉ូតូចេញ​បាត់ទៅ ។