ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC អំពាវនាវ​កុំឱ្យ​អ្នកបញ្ជា​ទិញ​បំពេញ​កាត​ព្វ​​​ចុះ​កិច្ចសន្យា ខណៈ​សហជីព​ព្រួយបារម្ភ​រឿង​ប្រាក់ខែ​កម្មករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ឆ្លង​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ដល់​ជីវិត​រស់នៅ​និង​អាជីវកម្ម​របស់​យើង​។ ដើម្បី​ជម្នះ​ស្ថានភាព​ដ៏​លំបាក​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមដៃគ្នា​ដើម្បី​យើង​ទាំងអស់​គ្នា អាច​បន្តរ​ស់បាន​។ ពិសេស​អ្នកបញ្ជា​ទិញ​សូមកុំ​បោះបង់​កម្ពុជា​ហើយ​សូម​ឱ្យ​អ្នកបញ្ជា​ទិញ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​និង​ទូទាត់​ប្រាក់​តាម​លក្ខខណ្ឌ​។ នេះ​យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ការ​ឆ្លង​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ដល់​ជីវិត​រស់នៅ​និង​អាជីវកម្ម​របស់​យើង​។ ដើម្បី​ជម្នះ​ស្ថានភាព​ដ៏​លំបាក​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមដៃគ្នា​ដើម្បី​យើង​ទាំងអស់​គ្នា អាច​បន្តរ​ស់បាន​។ ពិសេស​អ្នកបញ្ជា​ទិញ​សូមកុំ​បោះបង់​កម្ពុជា​ហើយ​សូម​ឱ្យ​អ្នកបញ្ជា​ទិញ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​និង​ទូទាត់​ប្រាក់​តាម​លក្ខខណ្ឌ​។ នេះ​យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ។

ក្នុង​នោះ​ផង​ដែរ​ទាំង​ខាង GMAC និង​ប្រធាន​សហជីព​តំណាង​កម្មករ​-​កម្មការិនី​ធ្វើការ​នៅ​រោង​ច្រក​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង ស្នើ​ដល់​អ្នកបញ្ជា​រទិញ​អនុវត្ត​នូវ​កិច្ចសន្យា ដោយ​ត្រូវ​បង់លុយ​សម្រាប់​ឥ​វ៉ា​ន់​ដែល​បានក​ម្មង់ និង​កុំ​យក​លេស​រឿង​សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក​មិន​ឱ្យ​នាំ​ផលិតផល​ចូល នោះ​បញ្ហា​ប្រឈម​នឹង​កើត​មាន​លើ​ការ​បើក​ប្រាក់ខែ​ដល់​កម្មករ​-​កម្មការិនី ប្រសិនបើ​ឥ​វ៉ា​ន់ក​ម្ម៉​ង់​ហើយ និង​បាន​កាត់ដេរ​រួច តែ​មិន​អាច​នាំ​ចេញ​នោះ ។

​យោង​តាម​សេចក្តី​អំពាវនាវ​របស់ GMAC កាលពី​ថ្ងៃ​ទី​២៤ ខែមីនា​បាន​បង្ហាញ​ថា
«​ចំពោះ​អ្នកបញ្ជា​ទិញ​ទាំងអស់ សូមកុំ​បោះបង់​កម្ពុជា​។ សមាគម​សូម​ជំរុញ​អ្នកបញ្ជា​ទិញ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​ដែល​បាន​ចុះ​រួច​ហើយដោយ​ទទួលយក​ការ​ដឹក​ទំនិញ​ដែល​បាន​ផលិត​រួច​ហើយ និង​ទំនិញ​ដែល​បច្ចុប្បន្ន​កំពុង​ផលិត​និង​ទូទាត់​ប្រាក់​តាម​លក្ខខណ្ឌ​ធម្មតា​។​ការ​ធ្វើ​បែប​នេះ​នឹង​អាច​ឱ្យ​រោងចក្រ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​និង​បន្តការងារ​សម្រាប់​ពួក​គេ​»​។

ទន្ទឹម​នឹង​ការ​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ឱ្យ​គោរព​ឬ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន GMAC ក៏​ជំរុញ​ឱ្យ​រោងចក្រ​និង​កម្មករ រួម​និង​សហជីព​ក្នុងស្រុក​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ដោយ​អនុ​វ​ត្តាម​គោលការណ៍​ណែនាំ​និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

បើ​តាម GMAC ចំពោះ​រោងចក្រ​ទាំងអស់ សូម​រក្សា​ការ​យកចិត្តទុកដាក់​និង​អ​នាម័​យ​កម្រិត ​ខ្ពស់​ជា​វិធានការ​ការពារ​នៅ​កន្លែង​ការងារ​ដើម្បី​ការពារ​កម្មករ​របស់​យើង​និង​ជួយ​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ​។​សូម​ឱ្យ​ប្រាកដ​ថា​កម្មករ​របស់​យើង​យល់​ដឹង​និង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ចំពោះ​កម្មករ​និង​សហជីព​ទាំងអស់ សូម​មាន​ទំនុកចិត្ត​លើ​វិធានការ​ការពារ​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​កំពុង​អនុវត្ត​នៅ​កន្លែង​ការងារ​។​សូម​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ជា​ពិសេស​បន្ត​ការ​នៅ​ឆ្ងាយ​និង​កាត់​បន្ថយ​ជា​អតិបរមា​ចំពោះ​ពិធី​ជួបជុំ​ផ្សេង​ៗ​។

លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​កន្លង​មក​ការ​បើក​ប្រាក់ខែ​ជូន​កម្មករ​យើង​មិន​ទាន់​មាន​ភាព​រអាក់រអួល​នោះ​ទេ ។ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ ឬ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​អាច​នឹង​ជួប​នៅ​បញ្ហា​លំបាក ដោយសារ​អ្នកបញ្ជា​ទិញ​ប្រកាស​ថា​សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក​មិន​ឱ្យ​នាំ​ផលិតផល​ចូល ។ បញ្ហា​សំខាន់​អ្នកបញ្ជា​ទិញ​គាត់​ឱ្យ​លុយ​ទៅ​រោងចក្រ​ឬ​អត់ ព្រោះ​គាត់​បានក​ម្ម៉​ង់​គេ​រួច​ហើយ បើ​គាត់​មិន​ឱ្យ​លុយ​ទៅ​ឱ្យ​រោងចក្រ​ដែល​គេ​ដេរ​ហើយ ធ្វើ​ម៉េច​គេ​បាន​បើក​លុយ​ជូន​កម្មករ​ហើយ​នេះ​ជា​បញ្ហា​ដែល​យើង​រង​ចាំ​មើល​នៅ​ចុងខែ​នេះ​ឬ​នៅ​ដើម​ខែមេសា​»​។ ​លោក​បាន​បន្ត​ថា បើសិន​អ្នកបញ្ជា​ទិញ​មិន​បាន​គោរព​ទៅ​តាម​កិច្ចសន្យា​ដែល​បាន​ធ្វើ​ជាមួយ​ក្រុមហ៊ុន ខ្ញុំ​យល់​ថា​កម្មករ​យើង​នឹង​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ប្រាក់ខែ​ពួក​គាត់ ព្រោះ​រោងចក្រ​ជា​ធម្មតា​នៅ​ពេល​គាត់​បញ្ចេញ​នូវ​ផលិតផល​ទើប​មាន​លុយ​បើក​ឱ្យ​កម្មករ​យើង​។​តែបើ​សិន​អ្នកបញ្ជា​ទិញ​មិន​ឱ្យ​លុយ​វា​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ថ្មី​មួយទៀត​ធ្វើ​ឱ្យ​រោងចក្រ​មានការ​លំបាក​ក្នុង​ការ​បើកប្រាក់​ទៅ​ដល់​កម្មករ​។ ទន្ទឹម​នឹង​ការ​បើក​ប្រាក់ខែ​ជូន​កម្មរ​រោងចក្រ​អាច​ជា​បង្ហា​កង្វល់​របស់​ម្ចាស់​រោងចក្រ​និង​អាច​កើត​មាន​ឡើង​ហើយ​ដើម្បី​ដោះស្រាយ​បាន​នូវ​បញ្ហា​នេះ​បើ​តាម​ប្រធាន​សហជីព​ខាងលើ​ជម្រើស​គឺ​មាន​តែ​រាជរដ្ឋាភិបាល​ផ្តល់​ជា​កម្ចី​ទៅ​ដល់​រោងចក្រ​សហគ្រាស​ទាំងឡាយ​ណា​ដែល​ជួប​បញ្ហា​។

លោក សោម អូន បាន​លើក​ឡើង​ថា «​សូម​ឱ្យ​អ្នកបញ្ជា​ទិញ​គោរព​ទៅ​តាម (​ខ​) នៃ​កិច្ចសន្យា​របស់​គាត់​ជាមួយ​រោងចក្រ​ដែល​បាន​ធ្វើការ​បញ្ជា​ទិញ​។ គាត់​ត្រូវ​ឱ្យ​លុយ​ទៅ​តាម​បរិមាណ​ផលិតផល​ដែល​ដេរ​ឱ្យ​គាត់​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស​។ អ្នកបញ្ជា​ទិញ​មិន​អាច​យក​លេស​ដែល​ថា​សហ​គម​អឺរ៉ុប​ផ្អាក​បណ្តោះអាសន្ន​មិន​ផ្តល់​ប្រាក់​ឱ្យ​រោងចក្រ​ទេ បើ​ធ្វើ​បែប​នេះ​ខ្ញុំ​គិត​ថា​គាត់​រំលោភ​លើ​កិច្ចសន្យា​របស់​គាត់​ជាមួយ​និង​ភាគី​រោងចក្រ​។ ជម្រើស​ចុង​ក្រោយ​ខ្ញុំ​គិត​ថា​បើសិនជា​បញ្ហា​នេះ​នៅ​តែ​កង្វល់​មាន​តែ​រាជរដ្ឋាភិបាល​ជួយ​ជា​ថវិកា​ជា​បុ​រេ​ប្ប​ទាន​ផ្តល់​ជា​កម្ចី​ទៅ​ដល់​រោងចក្រ​សហគ្រាស​ទាំងឡាយ​ណា​ជួប​បញ្ហា​នេះ​ដើម្បី​ឱ្យ​គាត់​មាន​លទ្ធភាព​បើកប្រាក់​ជូន​កម្មករ​»​។

បើ​តាម​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​រូប​នេះ​ថា​ការ​ផ្សព្វផ្សាយ​អំពី​ការ​ណែនាំ​ឱ្យ​កម្មករ​យល់​ដឹង​ពី​ជំងឺ​កូ​វី​ដ​១៩ ខាង​សហជីព​បាន​ធ្វើ​តាំងពី​កូ​វី​ដ​១៩​មាន​ដំបូង​នៅ​កម្ពុជា បន្ទាប់​ពី​ក្រសួងសុខាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​គាត់​ចេញ​សេចក្តីណែនាំ សហជីព​ក៏​បាន​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​ច្រើន​សារ​តាម​រយៈ​ការ​ប្រជុំ​ជាមួយ​ក្រុម​សហជីព​។​ជាមួយ​គ្នា​នេះ​យើង​ឃើញ​នៅ​តាម​រោងចក្រ​នីមួយ​ៗ​សុទ្ធតែ​មានការ​ពិនិត្យ​កំ​ដៅ​ជា​មុន​ពេល​ចូល​ធ្វើការ​បើ​ឃើញ​កម្មករ​ណា​មានកំ​ដៅ​លើស​ឱ្យ​គាត់​ទៅ​ពិនិត្យ​សុខភាព​នៅ​តាម​មន្ទីពេទ្យ ។ វិធានការ​មួយទៀត​នៅ​តាម​រោងចក្រ​មានការ​ចាក់​ជា​សំលេង​អប់រំ​អំពី​វិធានការ​ចូលរួម​ការពារ​និង​ប្រយុទ្ធ​ទៅ​និង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ឃើញ​ថា​កម្មករ​មានការ​យល់​ដឹង​បាន​ច្រើន​និង​កម្មករ​មានការ​ពាក់​ម៉ាស់​ស៊ឹង​តែ​គ្រប់​គ្នា​ពេល​គាត់​ចូល​ធ្វើការ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ