វី​ង ផ្តល់​ជូន​ការ​ផ្ទេរ​ប្រាក់​ឥត​គិតថ្លៃ ទោះ​ជា Covid-19 កំពុង​រីក​រាលដាល​ក៏​ដោយ


ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង និង​ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈ​ពេល​ដែល Covid-19 កំពុង​រីក​រាលដាល ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរ​ប្រាក់​ដោយ​ឥត​គិតថ្លៃ តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​​ជួយ​ឲ្យ​ពួក​គេ​ផ្ញើ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​ចាក​ចេញពីផ្ទះ ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុង​មាន​តម្រូវការ​ផ្សេង​ៗ ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រសាសន៍​ថា​៖ «​សុខភាព និង​សុវត្ថិភាព​របស់​សហគមន៍ គឺជា​អាទិភាព​មួយ​របស់​យើង ។ ស្ថិត​ក្នុង​ស្ថានភាព​ដែល COVID-19 កំពុង​តែ​រី​រាលដាល​នេះ តម្រូវ​ឲ្យ​មានការ​ឆ្លើយ​តប​ជា​ចាំបាច់​ផង​ដែរ ដើម្បី​ជួយ​សម្រួល និង​គាំទ្រ​ដល់​ភ្នាក់ងារ វី​ង ក៏​ដូច​ជា​អតិថិជន​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស ។

យើង​បាន​ចាត់វិធានការ និង​គោលនយោបាយ​ផ្សេង​ៗ​ដើម្បី​ធានា​ថា សហ​គម​របស់​យើង​មាន​សុវត្ថិភាព ។ ការ​ផ្ទេ​ប្រាក់​ពី វី​ង ទៅ វី​ង ដោយ​ឥត​គិតថ្លៃ​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង គឺជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ជា​ច្រើន​ដែល​យើង​កំពុង​អនុវត្ត​» ។

លោក ម៉ា​នូ រ៉ា​ចាន់​បាន​បន្ត​ថា​៖ «​យើង​សង្ឃឹមថា ការ​ផ្តល់​ជូន​នូវ​សេវា​ដោយ​ឥត​គិតថ្លៃ​នេះ នឹង​ជួយ​ដល់​អតិថិជន​របស់ វី​ង រាប់​លាន​នាក់ ឲ្យ​អាច​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ​ដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​បាន​» ។

ធនាគារជាតិ នៃ កម្ពុជា ថ្មី​ៗ​នេះ បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល ស្ថាប័ន​មីក្រូហិរ​ញ្ញវត្ថុ និង​សាធារណជន​ទាំងឡាយ​ឲ្យ​រួម​គ្នា​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ផ្សេង​ៗ និង​ទូទាត់​ការ​ចំណាយ ។

បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក មាន​វិធី​មួយ​ចំនួន​ដែល​ជួយ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​COVID-19 ដូច​ជា ៖ ការ​លាងដៃ​ជាមួយ​សាប៊ូ ការ​ខ្ទប់មាត់ និង​ច្រមុះ​ពេល​ដែល​ក្អក ឬ​កណ្តាស់ ចៀសវាង​ការ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់ ព្រមទាំង​រក្សា​ចម្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់​មួយ​ម៉ែត្រ​ជាដើម ។

លោក ម៉ា​នូ បាន​ក្រើនរំឭក​ទៅ​អ្នក​ទាំងអស់​គ្នា​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​ដោយ​លើ​ឡើង​ថា​៖ «​សូមអ្នក​ទាំងអស់​គ្នា​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត​ជា​បន្ទាន់ ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ឆ្លង COVID-19 ។ ការ​ធ្វើ​បែប​នេះ នឹង​អាច​ជួយ​ការពារ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ពី​ការ​ឆ្លង COVID-19 បាន​» ។

កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ជួយ​អ្នក​ប្រើប្រាស់​មិន​ឲ្យ​ប៉ះ​សាច់​ក្រដាស់ប្រាក់​ដោយ​ផ្ទាល់​បាន ។ ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក វា​មិន​ទាមទារ​ឲ្យ​មនុស្ស​ម្នា​នៅ​ក្បែរ​គ្នា ឬ​កាន់​សាច់ប្រាក់​ដោយ​ផ្ទាល់ ដែល​អាច​ប្រឈម​នឹង​ការ​ចម្លង​វីរុស​នោះ​ឡើយ ។ ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​ដល់​អ​ថិ​ជន​ដែល​អាច​ទិញ​ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ ដោយ​ត្រឹមតែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ទូរស័ព្ទ​ប៉ុណ្ណោះ ។

គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​លើ​ទូរស័ព្ទ​ដៃ​វៃឆ្លាត ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​អាច​ទូទាត់​ប្រាក់​បានជា​ច្រើន​យ៉ាង មិន​ថា​ជា​ការ​បង់ថ្លៃ​ទឹក​ភ្លើង ការ​បញ្ចូល​លុយ​ទូរស័ព្ទ ការ​ទូទាត់​ការ​ចំណាយ​ផ្សេង​ៗ​រាប់​ចាប់តាំងពី​សេវា​ដឹក​ជញ្ជូន រហូត​ដល់​ហាង​លក់ទំនិញ ។

ដោយ​មាន​អ្នក​ប្រើប្រាស់​ជាង ៥​លាន​នាក់ វី​ង​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​ស្លាក​យីហោ​មួយ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ទុកចិត្ត​បំផុត​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និក ដោយ​បាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត ។

លោក ម៉ា​នូ បាន​មាន​ប្រសាសន៍​ថា​៖ «​វី​ង ពិតជា​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ ។ មិន​ថា​មាន​បញ្ហា​ប្រឈម​យ៉ាងណា​ក៏​ដោយ យើង​នឹង​កាន់តែ​រឹង​មាំ​នៅ​ពេល​ដែល​យើង​រួម​សហការ​គ្នា​បាន​ល្អ​» ។

សម្រាប់​អតិថិជន​ដែល​ត្រូវការ​សាច់ប្រាក់ នៅ​តែ​អាច​ដក​ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង​ជាង ៧៥០០​កន្លែង​ទូ​ទាំង​ប្រទេស បើ​ទោះបីជា​នៅ​ភូមិ​ដាច់​ស្រយាល​យ៉ាងណា​ក្តី ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ