ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់ក្នុងចំណោម៨​មាន​ផ្ទុកវីរុស​កូវីដ-១៩ ​គឺបាន​ជាសះស្បើយហើយ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​​នៅថ្ងៃទី២៤ មីនា លោក​ឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្ត​ បាន​ឱ្យ​ដឹង​​ក្នុង​ពេល​​​ចុះ​​ទៅ​ផ្សព្វ​ផ្សាយ​អប់រំ​ពី​វិធានការ​ការពារ​ជំងឺឆ្លង​កូ​វីដ-១៩​ នៅ​ភូមិ​សូ​ភី​២…

ខេត្តបាត់ដំបង ៖ ​​នៅថ្ងៃទី២៤ មីនា លោក​ឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្ត​ បាន​ឱ្យ​ដឹង​​ក្នុង​ពេល​​​ចុះ​​ទៅ​ផ្សព្វ​ផ្សាយ​អប់រំ​ពី​វិធានការ​ការពារ​ជំងឺឆ្លង​កូ​វីដ-១៩​ នៅ​ភូមិ​សូ​ភី​២ សង្កាត់ រតនៈ​ក្រុង​បាត់​ដំបងថា ពលរដ្ឋ​២នាក់ក្នុង​ចំណោម​​៨នាក់​នៅ​ខេត្តបាត់ដំបង ដែល​មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មីកូ​វី​ដ​-១៩ គឺបាន​ជា​សះ​ស្បើយ​ហើយ​​ ។ ​

​​​លោកបន្តថា បុរស​ទាំង​២​នាក់​ដែល​បានជា​សះស្បើយ​នោះ ម្នាក់​មាន​អាយុ៤១ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​៤២ឆ្នាំ​ ពួក​គាត់​​រស់នៅ​ភូមិ​សុ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រភពបន្តថា ពួក​គាត់​ទាំង​​២​នាក់បានយកសំណាកទៅ​ធ្វើតេស្ត​​នៅ​ថ្ងៃ​ទី១៥ ​មីនា ​ហើយពួក​គាត់​បាន​ចូល​សម្រាក​​​ព្យាបាលនៅមន្ទីរពេទ្យ​​​នៅថ្ងៃ​ទី១៦ ​មីនា ។ នៅថ្ងៃ​ទី​១៩ ​មីនា ​ការធ្វើតេស្ត​លើក​ទី​១ចេញលទ្ធផល​​​វិជ្ជមាន ។ ហើយ​​ការ​ធ្វើតេស្ត​​ជាលើក​ទី​២នៅថ្ងៃ​ទី២១ ​មីនា​ លទ្ធផលគឺអវិជ្ជមាន ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងគឺ​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ គឺ​មាន​ចំនួន​៨​នាក់​​ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២១ មីនា ២០២០ ​។

អត្ថបទសរសេរ ដោយ