ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបការ​ជាង​​៣​​ឆ្នាំ​ ប្តី​មិន​ផ្តល់​​សុភ​មង្គល​​ នាង​ទ្រាំ​មិនបានសុំ​លែង​​លះ​ត្រឡប់​ទៅ​​ផ្ទះ​វិញ​​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ នារី​ម្នាក់​​ត្រូវ​​ម្តាយទុក​​​​ឪពុក​ដាក់​ឱ្យ​​រៀ​បការ​​ជា​មួយ​​បុរស​ដែល​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​​ តែ​ក្រោយ​ពី​រៀ​បការ​​រួច​​ចូល​ទៅ​​រួម​រស់​​នៅ​​ផ្ទះ​ខាង​ប្តី​​អស់​​រយៈ​ពេល​​ជាង​​៣​​​​ឆ្នាំ​​ នាង​មិនទទួល​បាន​នូវ​សេចក្តី​ស្នេហា​​ ឫ​សុភមង្គល​​ ក្រេប​ទឹក​ឃ្មុំ​នោះ​ទេ​​ ព្រោះ​ប្តី​មិនស្រឡាញ់​​សោះ​​អង្គើយ ដោយ​ទ្រាំ​មិនបាន នាង​ក៏សុំ​លែង​លះ​​គ្នាត្រឡប់​​ទៅ​ផ្ទះ​នៅ​ឯស្រុក​កំណើត​​វិញ ។

នារី​​កំសត់​ស្នេហ៍​ម្នាក់​នេះឈ្មោះ វ៉ា គឹមហឿន អាយុ​២០​ឆ្នាំ មាន​ម្តាយ​ឈ្មោះ នៅ​ ឈឺន អាយុ​៤៥​​ឆ្នាំ ឪពុក​ឈ្មោះ វ៉ា ញ៉​​ អាយុ​៤៩​​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​​ រស់នៅ​ភូមិ​ត្រពាំង​ស្វា ឃុំ​ត្រពាំង​ព្រះ​​ ស្រុក​ព្រៃ​​ឈរ​​ ខេត្ត​កំពង់ចាម ចំណែក​បុរស​គ្មាន​បេះ​ដូង​​ឈ្មោះ ម៉េត ចន្ថុល អាយុ​២២​ឆ្នាំ មាន​ម្តាយឈ្មោះ នៅ​ឈួន អាយុ​៤២​​ឆ្នាំ​​ ឪពុក​ឈ្មោះ​​ ម៉ិច ចន្ថា​​ អាយុ​៤៣​​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​​​របស់​នៅ​ភូមិ​ខាង​លើ បច្ចុប្បន្ន​​នៅ​ភូមិ​សួន​​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ ឈ្មោះ នៅ ឈួ​ន ​ឱ្យ​ដឹង​ថា ដោយ​មានការ​យល់ព្រម​គ្នា​រវាង​គាត់និង​បងស្រី​នៅ​ឯ​ស្រុក​កំណើត​ ក៏​ផ្សំផ្គុំ​​កូន​ទាំង​ពីរ​នាក់ ដែល​ជា​បងប្អូន​ជា​ដូន​មួយ​ឱ្យ​រៀប​ការ​ជាមួយ​គ្នា​ កាលពី​ថ្ងៃ​ទី​១៣ មករា ​២០១១ ដោយ​មាន​មេបា​ចាស់ទុំ​ខាង​ប្រុស​ស្រី​ដឹង​ឮ មាន​ភ្លេង​​ការ​យ៉ាង​រំពង​អឺងកង​អស់​រយៈពេល​៣​ថ្ងៃ​ទើប​ចប់​សព្វគ្រប់ ។ គាត់​បន្ត​ទៀត​ថា មុន​ពេល​រៀប​ការកូន​ប្រុស​របស់​គាត់ និងកូនស្រី​ត្រូវជា​ក្មួយ​មានការ​ល្អូក​ល្អិន​ជាមួយ​គ្នា ឌុ​ប​គ្នា​ដើរ​លេង​ដូច​ជា​ស្រឡាញ់​គ្នា​មែនទែន ហើយ​គាត់​ក៏​ធ្លាប់​ឃើញ​កូនប្រុស​ដើរ​ដឹក​ដៃ​នារី​ជា​កូនប្រសា​ដែរ តែ​មិនដឹង​ជា​យ៉ាងម៉េច​បន្ទា​ប់​ពី​រៀប​កា​រ​រួច ស្រាប់តែ​កូនប្រុស​របស់​គាត់​មិន​ចូល​ចិត្ត​ប្រពន្ធ​របស់​ខ្លួន សូ​ម្បី​តែ​នៅ​យប់​ផ្សំ​ដំណេក គាត់​សង្កេត​ឃើញ​ថា កូនប្រុស​របស់​គាត់​អត់​ដេក​​នៅ​ក្នុង​បន្ទប់​ជាមួយ​ប្រពន្ធ​ឡើយ ពេល​ឃើញ​ប្រពន្ធ​ចូល​ដេក​ក្នុង​បន្ទប់ កូនប្រុស​គាត់​ចេញ​មក​ដេក​នៅ​ខាងក្រៅ លុះ​ប្រពន្ធ​ចេញ​មក​ដេក​ខាងក្រៅ កូនប្រុស​គាត់​ចូល​ដេក​ខាងក្នុង ដូច​ជា​លេង​ក្នុង​រឿងកុន​អី​ចឹង លុះ​ពេល​គាត់​បង្ខំ​ឱ្យ​ចូល​ដេក​ខាងក្នុង​ទាំង​ពីរ​នាក់ស្រាប់តែ​ដេក​បែរខ្នង​ដាក់​គ្នាទៅវិញ​​ ៕

ព័ត៌មានលម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព