ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់​ថា គ្មាន​ការ​បិទ​ផ្សារ រោងចក្រ និង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ធ្វើ​ធម្មតា​តែ​ហា​ម​ជួបជុំ​ធំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ច្បាស់​ៗ​ថា គ្មាន​ការ​បិទ​ផ្សារ ឬ​បិទ​រោងចក្រ និង​សហគ្រាស​អ្វី​ទាំងអស់ ហើយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ក៏​មិន​មានការ​លុប​ចោល​អី​ដែរ តែ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ច្បាស់​ៗ​ថា គ្មាន​ការ​បិទ​ផ្សារ ឬ​បិទ​រោងចក្រ និង​សហគ្រាស​អ្វី​ទាំងអស់ ហើយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ក៏​មិន​មានការ​លុប​ចោល​អី​ដែរ តែ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា​ខាង​មុខ គឺ​ធ្វើ​នៅផ្ទះ ហ៊ា​ម​មានការ​ជួបជុំ​ធំដុំ ។

សម្តេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ផ្សារ​យើង​អត់​បិទ​ទេ នៅ​បន្ត​ការ​លក់ដូរ តែ​បង្កើន​អនាម័យ ភោជនីយដ្ឋាន ហាង​កាហ្វេ លក់​បាយ​អីហ្នឹង ។ តែ​លឺ​មក​ខាងក្រោម គឺ​អនុវត្ត​ខុស គឺ​ទៅ​បិទ​ដល់​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ជាដើម​» ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុន​ចេញ​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ បាន​បញ្ជាក់​ជា​ថ្មី​ថា គឺ​បិទ​តែ KTV និង​ក្លឹ​ប​កំសាន្ត តែ​អនុវត្ត​ឲ្យ​មានការ​ប្រគំ​តន្ត្រី​ធម្មតា ចាក់ Live ចុះ តែ​កុំ​ឲ្យ​មាន​មនុស្ស​ចូល​មើល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ