ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង​កម្ពុជា បេះដូង​ចិន​ នៅ​ក្នុង​សមរ ភូមិ​ប្រឆាំង​កូ​វី​ដ-​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​តែ​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ​ហ៊ុន​ សែន បាន​ក្លាយជា​មេដឹកនាំ​ទី​មួយ ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន ដោយ ចាក​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​ទៅ…

នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​តែ​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ​ហ៊ុន​ សែន បាន​ក្លាយជា​មេដឹកនាំ​ទី​មួយ ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន ដោយ ចាក​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​ទៅ ​។ ការ​ធ្វើ​ដំណើរ​ដ៏​ប្រ​ញាប់ប្រញាល់​នោះ ​គឺ​មាន​គោលបំណង ​ដើម្បី​ផ្តល់​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​មិត្ត​ជិត​ស្និ​ទ្ធិបំផុត​របស់​កម្ពុជា​ ។

ទស្សនកិច្ច​នោះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្មោះត្រង់​ និង​ការ​យកចិត្តទុកដាក់​របស់កម្ពុជា​ក្នុង​មិត្តភាពជាមួយ​ប្រទេស​ចិន ​។ វា​ក៏​បាន​ធ្វើ​អោយ​ជ្រាប​ចូល​នៅ​ក្នុង​បេះដូង​របស់​មេដឹកនាំ​ចិន និង​ប្រជាជនចិន​ ដែល​ដាក់​រហស្សនាម​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ថា បុរស​សង្ហារ​ធ្វើ​ដំណើរ​បញ្ច្រាសទិស ​។

ឥឡូវ​ខណៈពេល​មួយ​ដែលមេរោគ​កូ​វី​ដ-​១៩ ​បាន​គំរាមកំហែង​រាលដាល​នៅ​កម្ពុជា​នោះ វា​បាន​ក្លាយជា​ពេលវេលា ​សម្រាប់​មហាមិត្ត​ចិន​បញ្ចេញ​ទឹកចិត្ត​របស់​ខ្លួន​វិញ​ម្តង​ ។ រហូត​មក​ត្រឹម​យប់​ថ្ងៃ​ទី​២៤ មីនា កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ ចំនួន​៨៧​ករណី​ដោយធ្វើ​អោយ​មានការ​ព្រួយបារម្ភ​ពី​ស្ថាន​ភាព​រាលដាល​នៅ​កម្ពុជា ​។

ដោយ​មិន​បង្អែរ​បង្អង់​យូរ ប្រទេស​ចិន​បាន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​៧​នាក់​ និង​សម្ភា​រចាំបាច់ជា​ច្រើន​សម្រាប់​ការ​ប្រ​យុ​ទ្ធប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ ​។ សម្ភា​រ​ទាំងនោះ​រួមមាន​ស្រោមដៃចំនួន​៧០០០ ម៉ាស​វះកាត់ ចំនួន៥៨,០០០ ម៉ាស​វេជ្ជសាស្ត្រ​ចំនួន៥៥,០០០ ម៉ាសN95ចំនួន​៥០០០ មួក​ចំនួន១៨,៥០០គម្រប​ស្បែក​ជើងចំនួន១,៣០០ អាវ​អ៊ា​មចំនួន១,៣០០ សម្លៀក​បំពាក់​សុវត្ថិភាព​មន្ត្រី​សុខាភិបាល ចំនួន​១,២៥០ របាំងមុខ​វេជ្ជសាស្ត្រ ំនួន​២,៩៨៩ ទែ​ម៉ូ​ម៉ែត្រ​វាស់​កំ​ដៅ​ប្រើ​អុីន​ហ្វ្រា​រ៉េ​តចំនួន​៥០ វ៉ែនតា​សុ​វត្ថ​ិភាព​ចំនួន ២,២៨០​ ។ នៅ​លើស​ម្ភា​រនោះ​ ក៏​មាន​សរសេរ​ថា ​«ចិន កម្ពុជា​គឺ​តែ​មួយ» និងស្រឡាញ់​គ្នា​ក្នុង​គ្រាក្រស្គាល់​មិត្ត​ល្អ​នៅ​ក្នុង​គ្រា​លំបាក ​។

ចិន​ចង់​រំលេច​អោយ​ឃើញច្បាស់​នូវ​បេះដូង​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​ខ្លួន​ ចំពោះ​ប្រទេស​និង​ប្រជាជន​
កម្ពុ​ជា​។ ចំណែក​នៅ​ប្រទេស​ចិន​ឯណោះ​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ បាន​ប្រាប់​ដល់​អ្នក​សារព័ត៌ មាន​អំពី​ការ​ប្តេជ្ញា ចិន​ដ៏​មុតមាំ​របស់​ចិន​ ដើម្បី​ជួយ​ដល់​កម្ពុជា​អោយអស់​សមត្ថភាព​នៅ​ក្នុង​ការប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​មេរោគ​កូ​វី​ដ​-១៩​។

លោកហ្គេ​ង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក្នុង​សន្និសីទ​ព័ត៌មាន​នា​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ថា​ ពេល​នេះ​ជា​ពេល​ដែល​ចិន​ជួយ​កម្ពុជា​វិញ​ម្តង ​។ លោកបាន​បញ្ជាក់​ដូច្នេះ «​ឥឡូវនេះ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការងារ​ដ៏​លំបាក ក្នុង​ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​ដ៏ កាច​សាហាវ​នេះ​វិញ​ម្តង ប្រទេស​ចិន​បាន​ប្តេជ្ញា​ចិត្ត​ដោយ​មិន​រារែក​ថា នឹង​ជួយ​កម្ពុជា​ឱ្យ​អស់​សមត្ថភាព និង​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

ជាមួយ​ការ​គាំទ្រ​ដ៏​អស់ពី​ចិត្តនឹង​ធ្វើ​អោយ​ប្រទេស​កម្ពុជា ​មាន​ភាព​កក់ក្តៅ​កាន់តែ​ខ្លាំង​នៅ​ក​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩​។ ប៉ុន្តែ​ទោះបីជា​យ៉ា​ណា​ក៏​ដោយ​ចុះ សមរភូមិ​ជាមួយនឹង​សត្រូវ​គ្នាន​រូប​នេះ ​ជា​ការងារ​ដ៏​លំបាក​ហើយទាមទារអោយ​មនុស្ស​ទូ​ទាំង​ប្រទេស​ចូលរួម​គ្នា​ជា​ធ្លុង​មួយ ​ទើប​អាច​យកឈ្នះ​មេរោគ​នេះ​បាន​ ។

ដើម្បី​ទប់ស្កាត់​ការ​ចម្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​ គឺ​ត្រូវ​ទប់ស្កាត់​មិន​អោយ​មនុស្ស​មាន​មេរោគ​កូ​វី​ដ​-១៩​ បាន​ជួប​ជាមួយ​មនុស្ស​ដែល​មិន​មាន​មេរោគ ​។ ប៉ុន្តែ​រឿង​ដែល​ពិបាក​នោះ ​គឺ​គេ​មិនដឹងថា ​នរណា ប្រាកដជា​មានមេរោគ​កូ​វី​ដ​-១៩​នេះ​ឡើយ ពីព្រោះ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​នេះ ជា​ច្រើន​គឺ​មិនលេចចេញ​រោគ​សញ្ញា​ ហើយ​ក៏​មិន​បាន​ធ្វើតេស្ត​រក​មេរោគ​នេះ​ដែរ​ ។

បើសិនជាយើង​អាច​រក​ពួកគេ​ទាន់​ពេលវេលា​នោះ​គឺ​យើង​អាច​ធ្វើការ​ព្យាបាល ​និង​ដាក់​បុគ្គល​នោះ​អោយ​នៅ​ដោយឡែក​បាន​ ។ នៅ​ពេល​ដែល​យើង​មិន​ប្រាកដ​​សោះ​ថា ​នរណា​មាន​ឬ​ក៏​នរណា​គ្មាន​មេរោគ​​នោះ ប្រទេស​នានា​នៅ​ក្នុងពិភពលោក​ក៏​បាន​ណែនាំ​អោយប្រជាជន មិន​ធ្វើការ​ជួបជុំ​គ្នា​ឬ​ក៏​ស្ថិត នៅ​ក្នុងផ្ទះ​ដោយ​មិន​ត្រូវ​ចេញទៅ​ណា​ឡើយ បើ​មិន​មាន​ភាព​ចាំ​បាច់​ខ្លាំង​ដើម្បី​ធានា​ថា​ខ្លួន​នឹង​មិន​បាន ជួប​អ្នកមាន​ផ្ទុក មេរោគ ដោយ​ចៃដន្យ​ណាមួយ​ឡើយ​។

ប្រជាជន​កម្ពុជា​ទាំងអស់ ​ត្រូវ​តែ​ការពារ​ខ្លួន​តាម​រយៈការ​មាន​អនាម័យ​ល្អ​ និង​ចៀសវាង​ការ​ធ្វើ​ដំណើរ​មិន​ចាំបាច់​ទាំងអស់​ ដើម្បី​កុំអោយ​មានការ​ចម្លង​និង​ការ​ឆ្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ដោយ​មិនដឹង
ខ្លួន ​។

នៅ​ប្រទេស​ថៃ​ បាន​ប្រកាស​នឹង​ដាក់​ប្រទេស​នៅ​ក្នុង​ស្ថានភាព​អាសន្ន​ នៅ​ថ្ងៃ​ព្រ​ហ​ស្បត៍​ខាង​មុខ​នេះ​ ដោយ​សារ​តែ​ចង់​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។ ប្រជាជន​ថៃ ​ត្រូវ​បាន​ប្រាប់​មិន​អោយធ្វើ​ដំណើរ ទី​កាន់ខេត្ត​កំណើត​ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​ ។ បើសិនជា​នរណា​ម្នាក់​ល្មើស នឹង​រឿង​នេះ​នឹង​ត្រូវ​ផ្តន្ទាទោស​។ ថៃ​ក៏​ប្រកាស​ផង​ដែរ​ អំពី​ល​ទ្ធភាព​បិទ​ប្រទេស បើសិនជា​ចាំបាច់​ ។ ត្រឡប់​មក​កម្ពុជា​វិញ បើសិនជា​យើង​គ្រប់​គ្នា​មិន​ចង់​ឃើញ​ស្ថានភាព​នៃការ​ឆ្លង​រាលដាល​មេរោគកូ​វី​ដ​-១៩​កាន់តែ​ខ្លាំង​ទេ​នោះ យើង​ម្នាក់​ៗ​ត្រូវ​តែ​គោរព​តាម​ការ​ណែនាំរបស់​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។

យើង​ម្នាក់​ៗ ​ត្រូវ​ចេះ​ការពារ​ខ្លួន​និង​មានការទទួលខុសត្រូវ​ មិនអោយមានការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​នេះ​។
ប្រជាជន​កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​ចូលរួម​ហើយ​មាន​ភាព​កក់ក្តៅ​ នៅ​ក្នុង​ការ​ប្រ​យុ​ទ្ធ​មេរោគ​កូ​វី​ដ​-១៩​។
ជាមួយនឹង​ជំនួយ​អស់ពី​ចិត្ត​របស់​ចិន និងកិច្ច​ប្រឹងប្រែង​មិន​តក់ស្លុត​របស់ប្រជាជន​កម្ពុជាទាំង​១៦​លាន​នាក់ យើង​សង្ឃឹមថា ​យើង​នឹង​អាច​យកឈ្នះ​មេរោគ​នេះ​បាន​ ៕

អត្ថបទសរសេរ ដោយ