គ្រួសារក្រីក្រទាំង៩រស់នៅភូមិប្រៃ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា
- កោះកុង
ខេត្តកោះកុង ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង…
ខេត្តកោះកុង ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង…
ខេត្តកោះកុង ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខគ្រួសារក្រីក្រចំនួន៩គ្រួសារ ស្ថិតនៅភូមិប្រៃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
លោកអភិបាល ស្រុក បានណែនាំជូនបងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លង Covid-19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ ឬអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លង Covid-19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ។
នាឱកាសនោះផងដែរ លោកអភិបាលស្រុក បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។
ឆ្លើយតបជាមួយនឹងការផ្តល់អំណោយមនុស្សធម៌នេះ ក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។
សម្ភារៈរដែលអនុសាខាបានផ្ដល់ជូនក្នុងម្នាក់ៗទទួលបានមាន អង្ករ២០គីឡូក្រាម, មី១០កញ្ចប់, ត្រីខកំប៉ុង ១ឡូ, ទឹកបរិសុទ្ធ១យួរ, ខ្លាញ់១ដប, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ស្ករស ១គីឡូក្រាម, បីចេង១កញ្ចប់, អំបិល១កញ្ចប់ និងថវិកា ២០,០០០រៀល (ថវិការបស់អាជ្ញាធរឃុំអណ្ដូងទឹក) ផងដែរ ៕ ដោយសំបូរ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ