កុំ​គិត​ពី​ជីវិត​ក្នុង​អតីត​និង​អនាគត


អ្នក​យល់​ពី​ធម៌​វិន័យ​រមែង​ជា​អ្នក​រីករាយ​ជាមួយ​តែ​ជីវិត​ដ៏​ផូរផង់ ជា​អ្នក​សង្រួម​ឥន្ទ្រិយ​ល្អ​ហើយ មាន​តែ​សេចក្តី​ស្ងប់ចិត្ត មិន​មាននូវ​ការ​ខ្វាយខ្វល់​រឿង​លាភសក្ការៈ​ដោយ​ច្រើន​ឡើយ ។

នៅ​ពេល​ចិត្ត​មិន​លោភ មិន​ក្រោធ និង​មិន​វង្វេង ជា​អ្នក​មិន​ប្រកាន់ខ្លួន មិន​ចេះ​មោះហ្មង​ក្នុង​អារម្មណ៍​ដូច្នេះ​ហើយ ក៏​រមែង​ជា​អ្នក​រស់នៅ​ដោយ​ចិត្ត​បរិសុទ្ធ ព្រោះតែ​អំណាច​នៃ​ចិត្តមេត្តា ករុណា មានការ​យល់ចិត្ត យល់​ថ្លើម​អ្នក​ដទៃ មានចិត្ត​ទូលាយ​ជួយ​អ្នក​ដទៃ​ដោយ​ភក្តីភាព និង​ជា​អ្នកចេះ​អប់រំ​ជីវិត​ឱ្យ​ស្ថិត​នៅ​តែ​ក្នុង​ប្រ​យោ​ជន៍​បច្ចុប្បន្ន ។

អ្នក​ពុទ្ធ​វិទ្យា​បាន​ដាស់តឿន​ថា កាលបើ​បុគ្គល​ចង់បាន​សុខភាព​ផ្លូវ​ចិត្តល្អ មាន​ស្មារតី​រឹង​មាំ​ចង​ចាំ​គ្រប់​ៗ​កាល អ្នក​មិន​ត្រូវ​នឹក​ស្ពាយ​យក​រឿងរ៉ាវ​ក្នុង​អតីតកាល​ជាប់​តាម​ខ្លួន និង​មិន​រំពឹងគិត​ទៅ​ដល់​អនាគត​នោះ​ឡើយ គឺ​មានជីវិត​រស់នៅ​តែ​ជាមួយនឹង​បច្ចុប្បន្នកាល​តែ​ម្យ៉ាង​គត់ នោះ​អ្វី​ៗ​នឹង​ប្រព្រឹត្ត​ទៅ​ល្អ​ហើយ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ