ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ល្បិច​កូ​វី​ដ​-១៩​ ដែល​ប្រើ​មនុស្ស​សម្លា.ប់​​មនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

វា​គ្មាន​រូប ​ប៉ុន្តែ​ល្បិច​កល​សាហាវ​ ។ វា​ប្រើ​មនុស្ស​ចម្លង​មនុស្ស​និង​ប្រើ​មនុស្ស​សម្លាប់មនុស្ស ​ពី​មនុស្សម្នាក់​ទៅ​ម្នាក់​ទៀត ​ហើយ​កំពុង​រាលដាល​ពេញ​ពិភពលោក ​។ តើ​កូ​វី​ដ​-១៩ ប្រើ​មនុស្ស​សម្លាប់​មនុស្ស​នៅ​ពេល​ណា​និង​តាម​វិធី​ដូច​ម្តេច? កូ​វី​ដ-​១៩​…

វា​គ្មាន​រូប ​ប៉ុន្តែ​ល្បិច​កល​សាហាវ​ ។ វា​ប្រើ​មនុស្ស​ចម្លង​មនុស្ស​និង​ប្រើ​មនុស្ស​សម្លាប់មនុស្ស ​ពី​មនុស្សម្នាក់​ទៅ​ម្នាក់​ទៀត ​ហើយ​កំពុង​រាលដាល​ពេញ​ពិភពលោក ​។

តើ​កូ​វី​ដ​-១៩ ប្រើ​មនុស្ស​សម្លាប់​មនុស្ស​នៅ​ពេល​ណា​និង​តាម​វិធី​ដូច​ម្តេច?

កូ​វី​ដ-​១៩​ ប្រើ​មនុស្ស​សម្លាប់​មនុស្ស​ ដោយសារ​វា​មាន​ល​ទ្ធភាព​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​អោយ​យើង​ដឹងខ្លួន​ ។ ពេល​ដែល​វា​បាន​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​សំងំ​ខ្លួន​បង្កើត​កូនចៅ ហើយ​រង់ចាំ​ឱ​កាស​ល្អ​នឹង​ចេញ​មក ​ដើម្បី​ចម្លង​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ ។ ពេល​មនុស្ស​ម្នាក់​មាន​ផ្ទុក​មេ​រោគ​កូ​វី​ដ​-១៩​នេះ​ធ្លាក់ខ្លួន​ឈឺ បុគ្គល​នោះ​អាច​នឹង​លេច​ចេញ​រោគ​សញ្ញា​ដូច​ជា​ក្តៅខ្លួន ក្អក ឬ​កណ្តាស​ ។

ពេល​ដែល​បុគ្គល​នោះ​កណ្តាស កូ​វី​ដ​-១៩​នៅ​ក្នុង​ដំណក់ទឹក​ល្អិត​ៗនោះ​អាច​ឆ្លង​ផ្ទាល់ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ម្នា់​ផ្សេង​ទៀត ​ដែល​នៅ​ក្នុង​រង្វង់​ប្រហែល​មួយ​ម៉ែត្រ​ពី​គ្នា​។ ឬ​ក៏​តំណក់ទឹកមេរោគនោះ​ធ្លាក់​មក​លើ​ផ្ទៃ​ខាង​ក្រៅ​ដូច​ជា​លើ​កៅ អី តុ ឬ​ក៏​របស់របរ​ផ្សេង​ទៀត​ ។ ដូច្នេះ ​នៅ​ពេល​មនុស្សម្នាក់បាន​ប៉ះ​កន្លែង​ ដែល​មាន​មេរោគ​នោះ​ ហើយ​យកដៃ​មក​ប៉ះ​នឹង​មុខ មាត់ ច្រមុះ និង​ភ្នែក មេរោគ​កូ​វី​ដ​ក៏ចម្លង​ចូល​ក្នុង​ខ្លួន​មនុស្ស​ថ្មី​នោះ​។

ដូច្នេះ ​តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​កុំអោយ​វា​ចូល​មក​ក្នុង​ខ្លួន​យើង​និង​ខ្ចី​ខ្លួន​យើង​ដើម្បី​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត?

ដើម្បី​កុំអោយ​វា​ចម្លង​មក​យើង​នោះ យើង​ត្រូវ​យល់​ច្បាស់​ពី​របៀប​ចម្លង​មេរោគ ដូច​រៀបរាប​ខាងលើ ហើយ​មាន​ចំណាត់ការ​ឆ្លើយ​តប​ទៅ​តាម​នោះ ​។ ទី​១-ការ​ការពារ​ខ្លួន​មិន​អោយ​វា​ចូលមក​ក្នុងខ្លួន​យើង គឺ​មិន ត្រូវ​នៅ​ជិត (យ៉ាងតិច​ពីរ​ម៉ែត្រ​) អ្នក​ដែល​មាន​ផ្ទុកមេរោគ អ្នក​សង្ស័យមាន​ផ្ទុ្​ក​មេរោគ អ្នកមានទំនាក់ ទំនងផ្ទាល់​ជាមួយ​អ្នកមាន​ផ្ទុកមេរោគ និងអ្នក​ដែល​ធ្វើ​ដំណើរ មក​ពី​ប្រទេស​ដែល មានការ​រាលដាល​នៃ​មេរោគ​នេះ​ ។ ដូច្នេះ សូម​ផ្អាក​ផឹកស៊ី​ស្រី​ញី​អូន​បង ឬ​ក៏​ការ​ជួបជុំ​សប្បាយ​ជាមួយ​មិត្តភក្តិ​នៅ កន្លែង​មាន​មនុស្ស​ច្រើន​មួយ​រយៈ ​។

បើ​មិន​ចាំបាច់ យើង​មិន​គួរ​ចេញពី​ផ្ទះ​ឡើយ ​។ ទី​២-យើង​ត្រូវលាង​សម្អាត​ដៃអោយ​ស្អាត ដោយ​ប្រើ​ទឹក​និង​អាល់កុល ឬជែ​លសម្លាប់​មេរោគរយៈ​ពេល​យ៉ាងតិច​២០​វិនាទី​ ។ ទី​៣-ត្រូវ​សម្អាតកន្លែង​រស់នៅ​និង​រស់នៅ​អោយ​មានអនាម័យ ​ដើម្បី​កុំអោយមេរោគ​អាច​មក​នៅ​ក្បែរ​បាន​ ។ ទី​៤-យើង​មិន​ត្រូវ​ទៅ​កាន់​កន្លែង​ទីប្រជុំជន ​ដែលមាន​មនុស្ស​ច្រើន​ឡើយ ពិសេស​កន្លែង ដែលដឹងថា ​ធ្លាប់មានការ​ចម្លង​មេរោគ​។ ទី​៥-យើង​ត្រូវ​ពង្រឹងប្រ​ព័​ន្ធភាពស៊ាំ​របស់យើង តាមរយៈ និងដេក អោយ​បាន​គ្រប់គ្រាន់​ ដើម្បី​អោយ​រាង​កាយ យើង​រឹង​មាំ ប្រឆាំង​នឹង មេរោគ​គ្រប់​ប្រភេទ​។

ចំណែក​វិធានការ​នៃ​ការ​ទប់​ការ​ចម្លង​មេរោគ​វិញ​ គឺ​ទី​មួយ​យើង​ត្រូវ​ពាក់​ម៉ាស​មុខ​ដើម្បី​កុំអោយ​ពេល​យើង​ក្អក​ឬ​កណ្តាស​តំណក់ទឹក​ល​ដែល​មាន​មេរោគ​ឆ្លង​ឍ​ទៅ​អ្នក​ដទៃ​។ ទី​ពីរ យើង​ត្រូវ​ដាក់ខ្លួន​យើង​អោយ​នៅ ដោយឡែក​រយះ​ពេល​១៤​ថ្ងៃ បើសិនជា​យើង​មាន​ផ្ទុកមេរោគ​ឬ​សង្ស័យ​ថា​មាន​ផ្ទុកមេរោគ ឬធ្លាប់​នៅ ជិត ផ្ទាល់​ជាមួយ​អ្នកមាន​ផ្ទុកមេរោគ ឬ​ក៏​មក​ពី​កន្លែង ដែល​មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​ ។ ហេតុ​ដូច្នេះ ហើយ​បានជា​នៅ​ចុង​ក្រោយ​នេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​អោយ​ពលករ កម្ពុជា​មក​ពី​ថៃ​ទាំងអស់ មិន​ត្រូវ​នៅ​ជិត​ក្រុម​គ្រួសារ​ឬ​មិត្តភក្តិ​រយះ​ពេល​១៤​ថ្ងៃ​។ នេះ​ជា​វិធាន​បង្ការ​ជា​មុន ដើម្បី​ចៀសវាង ការ​ចម្លង មេរោគ​កូ​វី​ដ​១៩​ទៅ​សមាជិកគ្រួសារ​និង​មិត្តភក្តិ​ឬ​ភូមិ​ឃុំ​របស់​ខ្លួន​ដោយ​ធ្វើ​អោយ​បញ្ហា​កាន់តែ​ធ្ងន់​ទៅ​ៗ​។

ដូច្នេះ វា​ចាំបាច់​ណាស់​ ដែល​បងប្អូន​ពលករ​មក​ពី​ថៃ​ត្រូវ​យល់ ដឹង​អំពី​សារសំខាន់​នៃ​ការ​ស្ម​គ្រចិត្ត​នៅ ដោយឡែក​ពី​សមាជិកគ្រួសារ​និង​មិត្តភក្តិ​រយៈពេល​១៤​ថ្ងៃ​ ដោយ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងតិច​ពីរ​ម៉ែត្រ​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ មិន​ត្រូវ​ប្រើប្រាស់​របស់របរ​រួម​គ្នា​ដូច​ជា​ចាន បាយ​ឬ​របស់​ប្រើប្រាស់ ផ្សេង ទៀត​ជាដើម​។ បើ​ស្រឡាញ់​ខ្លូ​ន​នាក់ ស្រឡាញ់​សមាជិក​គ្រូ​សារ​អ្នក ស្រឡាញ់​អ្នក​ភូមិ​អ្នក និង​ប្រជាជន កម្ពុជា​ទាំងអស់ ចូរ​បងប្អូន​អនុវត្ត​អោយ​បាន​វិធានការ​នៅ​ដោយឡែក​នេះ​។ បើសិនជា​ពេល​ដែល នៅ​ដោយ ឡែក​នេះ មាន​លេច​សញ្ញា​ដូច​ជា​ក្តៅខ្លួន ក្អក និង ពិបាក​ដកដង្ហើម បងប្អូន​ត្រូវ​ឆាប់​រក ជំនួយ​ពី​គ្រូពេទ្យ តាម រយះ ទូរស័ព្ទ​ទៅ​កាន់​១១៥​ដើម្បី​ពិនិត្យ​និង​ព្យាបាល​។

ខាងលើ​នេះ​ ជា​យុ​ទ្ឋ​សាស្ត្រ​ដើម្បី​កំទេច​ល្បិច​កល​នៃ​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩​អោយ​វិនាស​ពី​កម្ពុជា​។ បើ សិន​ជា​ប្រជាជន​កម្ពុជា​ម្នាក់​ៗ​ក្នុង​ចំណោម​១៦​លាន​នាក់​សុ​ទ្ឋ​តែ​ធ្វើ​បាន​ដូច្នេះ​នោះ មេរោគ​កូ​វី​ដ​១៩ ដែល​តូច​រហូត​ដល់​យើង​មិន​អាច​មើល​ឃើញនឹងភ្នែក​ទទេ​បាន​នោះ គឺ​នឹង​ខ្លាច​យើង ហើយ​គ្មាន ផ្លូវ​ណា​ធ្វើ​អោយ​យើង​ខ្លាច​វា​ធ្វើបាប ​និង​សម្លាប់​យើង​ឡើយ​។ ដូច្នេះ ចូរ​យើង​អនុវត្តន៍ ទាំងអស់​គ្នា តាម​វិធី​ខាងលើ​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ប្រជាជន​ម្នាក់​ទៅ​ជា​កងទ័ព​ម្នាក់​ក្នុង​សមរភូមិ​ប្រឆាំង​នឹង​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩​។

នៅ​កម្រិត​ជាតិ រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​ និង​ប្រមូល​គ្រូពេទ្យ​ព្រម ទាំង​ធនធាន​សម្រាប់ ត្រៀមការ ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-​១៩​។ គ្រូពេទ្យ​ត្រូវ​តែ​ត្រៀម​អោយ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្ការ ករណី​ដែល​មាន​អ្នក​ឆ្លង​មេរោគ​ច្រើន​។ និន្នាការ​បាន​បង្ហាញ​គូរ​អោយ​បារម្ភ​ស្រាប់​។

សម្លៀក​បំពាក់​សម្រាប់​គ្រូពេទ្យ​បំពេញការងារ ម៉ាស​មុខ ថ្នាំ​សម្រាប់​ព្យ​បាល ឧបករណ៍​សម្រាប់ សង្គ្រោះ បន្ទាន់​ដូច​ជា​ម៉ា​ស៊ី​ជំនួយ​ដកដង្ហើម សម្ភារ​ចាំបាច់​នានា​ការ​ត្រៀម​ធនធាន​គ្រូពេទ្យ និង​ធនធាន​គ្រប់យ៉ាង សម្រាប់​ព្យាបាល​មេរោគ​កូ​វី​ដ​១៩​ត្រូវ​រដ្ឋាភិបាល គេ​ចាំបាច់​ត្រូវធ្វើ​យ៉ាងណា​បញ្ជ្រាប ការ​យល់​ដឹង របស់ ប្រជាជន ដើម្បី​អោយ ចូល​រូ​មយ៉ាង​សកម្ម​ក្នុង​សមរភូមិ​មូ​ុ​យ​នេះ​។ សំខាន់​ដូច​គ្នា​នេះ គឺ​ត្រូវ​មាន​ផែន ការ​ជា យុ​ទ្ឋ​សាស្ត្រ ដើម្បី ឆ្លើយ​តប​នឹង​មេរោគ​កូ​វី​ដ​១៩​តាម​ដ​ណា​ក់​កាល​ៗ​។

ឧទាហរណ៍​បើ​វិធានការ​នៃ​ការ​រឹត​បន្តឹង​តាម​ច្រកព្រំដែន មិន​មាន​ប្រ​សិ​ទ្ឋ​ភាព​ក្នុ​ុ​ង​ការ​ទប់ទល់ នៃ​ការ​ចម្លង មេរោគ​ពី​ក្រៅប្រទេស គេ​អាច​នឹង​ងាក រក​ជម្រើស ផ្សេង​គឺ ការ​បិទ​ច្រកព្រំដែន​ដែល​មាន​បញ្ហា នោះ ដោយសារ ការ​ត្រួត ពិនិត្យ​តាម​ព្រំដែន​មិន​មាន​ប្រ​សិ​ទ្ឋ​ភាព​ទៀត​។ នេះ​ជា​អ្វី​ដែល បាន​ធ្វើ​រួច​ហើយ នៅ​តាម បណ្តា​ប្រទេស​ផ្សេង​ៗ​ពិ​េ​សស​នៅ ប្រទេស​ចិន​ដែល​ជា​កន្លែង​ចាប់ផ្តើម​ដំបូង​នៃ ការ​ឆ្លង​មេរោគ ហើយ​បច្ចុប្បន្ន​ស្ថានភាព​បាន​ល្អ​ច្រើន​។

ការ​បិទ​អាច​ធ្វើ​ក្នុង​កម្រិត​ប្រទេស រដ្ឋ ខេត្ត ក្រុង ជាដើម តាម​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ ការ​រាលដាល មេរោគ​កូ​វី​ដ​១៩​។ នៅ​ក្នុង​កម្រិត​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្តន៍​ការ​បិទ​មួយ​ចំ​ួ​ន​ដូច​ជា​សាលារៀន កន្លែង​កម្សាន្ត​ជាដើម​។ នៅ​ប្រទេស​ថៃ​ការ​បិទ​បាន​ឈាន​ដល់​ហាង​ទំនិញ​ធំ​ៗ និង កន្លែង​សំខាន់ ផ្សេង​ៗ​ទៀត​។ ចំណែក​នៅ​អា​មេ​រិ​ក​និង​អឺរ៉ុប​វិញ​មានការ​បិទ​រដ្ឋ​ឬ​ប្រទេស​ជាដើម​។ ការ​បិទ​ត្រូវធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​និង​មនុស្ស​ស្លាប់​។

កម្ពុជា​បាន​ចាប់ផ្តើម​មានការ​បិទ​សាលារៀន និង កន្លែង​កម្សាន្ត ព្រមទាំង​ហាម​ការ​ជួបជុំ​សាសនា​ជាដើម​។ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​បិទ​ផ្សារ​ឬ​ហាង​ទំនិញ​ធំ​ៗ ខេត្ត ក្រុង នៅឡើយ​។ នេះ​អាច​មក​ពី ចំនួន​នៃ​អ្នក​ឆ្លង​មេរោគ​នៅ​ត្រឹម​ក្រោម​១០០​នាក់​នៅឡើយ​ហើយ​មិន​ទាន់​មានការ​រាយការណ៍​អំពី​ការ​រាលដាល​ជា​សហគមន៍​។

ប៉ុន្តែ​ស្ថានភាព​ប្រហែលជា​នឹង​មិន​នៅ​ដដែល​ឡើយ​។ បើសិនជា​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ទៅ​ដោយ​មាន ការ​រាលដាល​ខ្លាំង​ឬ​មានការ​ស្លាប់​នោះ វិធានការ​បិទ​អាច​នឹង​ត្រូវ​ពង្រីក​តាម​ភាព​ចាំបាច់​ដូច ដែល​កម្ពុជា បាន​ធ្វើ​បណ្តើរ​ៗ​ហើយ​។ ការ​បិទ​ផ្សារ ការ​បិទ​ហាង​ទំនិញ​ធំ​ៗ ការ​បិទ​ភូមិ ឃុំ ស្រុក ខេត្ត​ក្រុង អាច​នឹង​ត្រូវ ប្រកាន់​យក​ដោយ​វិភាគ​យ៉ាង​ល្អិតល្អន់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​២៩ ភាព​ចាំបាច់ ដើម្បី​ទប់ស្កាត់ និង​ផល​ប៉ះពាល់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​។

រាល់​ការ​សម្រេចចិត្ត​ទាក់ទង​នឹង​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​នេះ ត្រូវ​តែ​មាន​ចរិត​ជា​វិធាន ការ​បង្ការ​ទុកជា​មុន ជា​ជាង​វិធានការ​តបត​ដោយ​រង់ចាំ​ស្ថានការណ៍​ធ្ងន់​ហើយ​ចាត់ការ​ជា​ក្រោយ​។ ការ​សម្លឹង​ឃើញ​ភាព​វែង​ឆ្ងាយ​នៃ​បញ្ហា​នឹង​អាច​អោយ​យើង​បង្ការ​ការ​ឆ្លង​និង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ ​ហើយ​កម្ពុជា​អាច​ចៀស​ផុត​ពី​វិបត្តិ​មេរោគ​លាក់​មុខ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ