ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ត្រៀម​​សាលារៀន​គ្រប់​ខេត្ត​ដើម្បី​ប្រើ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​វិធានការ​ឱ្យ​រដ្ឋបាល និង​មន្ទីរ​សុខា​ភិបាល​​តាម​ខេត្ត​ទាំងអស់ ជ្រើសរើស​អគារ​របស់​សាលារៀន ដើម្បី​ធ្វើ​ជា​កន្លែង​ត្រៀម​បង្ការ​ចាំ​ទទួល​អ្នកជំងឺ បណ្តាល​មក​ពី​វីរុស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​វិធានការ​ឱ្យ​រដ្ឋបាល និង​មន្ទីរ​សុខា​ភិបាល​​តាម​ខេត្ត​ទាំងអស់ ជ្រើសរើស​អគារ​របស់​សាលារៀន ដើម្បី​ធ្វើ​ជា​កន្លែង​ត្រៀម​បង្ការ​ចាំ​ទទួល​អ្នកជំងឺ បណ្តាល​មក​ពី​វីរុស Covid-19 ដោយ​តម្រូវ​មានការ​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​, បណ្តាញទឹក និង​ភ្លើង​ឱ្យ​បាន​រួចរាល់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​មួយ​នៃ​ហ្វេ​ស​ប៊ុ​ក​របស់​ទូរទស្សន៍ BTV​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បែប​នេះ ខណៈ​កម្ពុជា​បាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ កាន់តែ​ច្រើន​ឡើង​។ កាលពី​យប់​ថ្ងៃ​ទី​១២ ក្រសួងសុខាភិបាល​កម្ពុជា បាន​ចេញ​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ចំនួន​៣១​នាក់ ដោយ​មាន​ជនជាតិ​បារាំង​២៩​នាក់ និង​កម្ពុជា​២​នាក់ ដោយ​ធ្វើ​ឱ្យ​ចំនួន​សរុប​ឡើង​ដល់​៨៤​នាក់​។

ការ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង បន្ទាប់​ពី​ពលករ​កម្ពុជា​ជា​ច្រើន​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២២ ខែមីនា​។ ហើយ​សម្តេច ស ខេ​ង ក៏​បាន​អំពាវនាវ​ឱ្យ​កម្មករ​ទាំងនោះ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក ដើម្បី​តាមដាន​ខ្លួន ខ្លាចក្រែង​មាន​ជំងឺ និង​ដើម្បី​ចៀសវាង​ចម្លង​ទៅ​កាន់​សមាជិកគ្រួសារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ