ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ក្រុម​ចោរ​ដែល​រត់​មក​ភ្នំពេញ រួច​បុក​ឡាន​គេ​ពី​ក្រោយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ចោរឆក់​នៅ​លើ​ដងផ្លូវ​យ៉ាង​សកម្ម​២​នាក់ ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌមាន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ភ្លា​ម‌​ៗ ខណៈ​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​កាលពី​ថ្ងៃ​ទី​១៨ មីនា នៅ​ចំណុច​តាម​ផ្លូវ​២០៦ ភូមិ​ដើម​មៀន​១…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ចោរឆក់​នៅ​លើ​ដងផ្លូវ​យ៉ាង​សកម្ម​២​នាក់ ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌមាន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ភ្លា​ម‌​ៗ ខណៈ​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​កាលពី​ថ្ងៃ​ទី​១៨ មីនា នៅ​ចំណុច​តាម​ផ្លូវ​២០៦ ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​នោះ ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​លោកស្រី ពេ​ជ ម៉ា​រែ​ន ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​លួច​មាន​ស្ថា​ទម្ងន់ទោស​» តាម​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ទី​១ ឈ្មោះ នឹង សុខា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មុខរបរ​មិ​ពិតប្រាកដ និង​ទី​២ ឈ្មោះ ណុ​ល ចិ​ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លី​ម ម៉ី​ស៉ាំ​ង ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល។

បើ​តាម​លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​តាម​ផ្លូវ ហើយ​កាន់​កាបូប ពេល​នោះ​ក៏​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​មួយ​គ្រឿង​ម៉ាក Honda c125 ពណ៌​ខ្មៅ ដោយ​ឈ្មោះ នឹង សុខា ជា​អ្នក​ឌុ​ប ចំណែក​ឈ្មោះ ណុ​ល ចិ​ត្រា អង្គុយ​ខាងក្រោយ​ជា​អ្នក​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ដៃ​ជន​រង​គ្រោះ ហើយ​បើក​ម៉ូតូ​រត់ឡើង​ទៅ​ភ្នំពេញ​បាត់​។

ប្រភព​ដដែល​បន្ត​ថា តែ​នៅ​ពេល​បើក​ដល់​មុខ​រោងចក្រ​តាក់​ហ្វា​ត សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ម៉ូតូ​ជនសង្ស័យ​បាន​បើក​ទៅ​បុក​គូទ​រថយន្ត​គេ​ពីក្រោយ បណ្តាល​ឱ្យ​ដួល ហើយ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់​អង្រែ​លើ ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ និង​វត្ថុ​តាង​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​២​នាក់​ខាងលើ បាន​ប្រាប់​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ខាងលើ ពិតប្រាកដ​មែន ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ