ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​​រៀបចំ​សណ្តាប់ធ្នាប់​បណ្ដាញ​ខ្សែកាប្លិ៍​អាកាស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​រៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​ខ្សែកាប្លិ៍អាកាស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ក្នុង​តំបន់​នេះ​មាន​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ល្អ​ស្រស់បំព្រង ស័ក្តិ​​សមជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​រៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​ខ្សែកាប្លិ៍អាកាស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ក្នុង​តំបន់​នេះ​មាន​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ល្អ​ស្រស់បំព្រង ស័ក្តិ​​សមជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​រៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​ខ្សែកាប​អាកាស​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោម​ចៅ រហូត​ដល់​ព្រំប្រទល់​ខេត្តកណ្ដាល​។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​ខ្សែកាប​អាកាស នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ខាងលើ​នេះ សូម​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​៤​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​អង្គភាព​រដ្ឋ បណ្ដា​ក្រុមហ៊ុន​ឯកជន ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ផ្ដល់​ការ​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ស្មារតី​ខ្ពស់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ