ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ឈ្លោះជាមួយប្រពន្ធរួចកម្ទេចចោលហើយវាយកូនទៀត​

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​គ្រួសារ បុរស​ជា​ម្ចាស់ផ្ទះ​សង្ស័យស្រវឹង​បាន​ដុត​ផ្ទះ​​​ បណ្តាល​ឱ្យ​​ឆេះអស់​​គ្មាន​សល់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​​កាលពី​​វេលា​ម៉ោង​៨​និ​ង​៣០​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ​ ​ស្ថិត​ក្នុងភូមិ​ទួល​ទំនប់ សង្កាត់​កំពង់​ប្រណាក…

ខេត្តព្រះវិហារ​ ៖ បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​គ្រួសារ បុរស​ជា​ម្ចាស់ផ្ទះ​សង្ស័យស្រវឹង​បាន​ដុត​ផ្ទះ​​​ បណ្តាល​ឱ្យ​​ឆេះអស់​​គ្មាន​សល់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​​កាលពី​​វេលា​ម៉ោង​៨​និ​ង​៣០​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ​ ​ស្ថិត​ក្នុងភូមិ​ទួល​ទំនប់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។

​បុរស​​ជាម្ចាស់​ផ្ទះខាងលើ​ឈ្មោះ សេ ធី ​និង​​មាន​ប្រពន្ធ​ឈ្មោះ ន​ង គង់ មានកូន​២​នាក់ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

​លោក​ឧត្តមសេនីយ៍ត្រី សំ សា​មឿ​ន ស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ករណី​​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​​មួយខ្នង​​នៅ​ភូមិ​ទួល​ទំនប់ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ភ្លាម​ៗ​នោះ​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ក្រុង​ព្រះ​វិហារ បញ្ជូន​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗផង​ដែរ​ ប៉ុន្តែ​ដោយសារ​តែ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​លឿន​ពេក ធ្វើ​ឲ្យ​ផ្ទះ​​តៀម​​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី និ​ង​សម្ភារៈ ទ្រព្យសម្បត្តិត្រូវភ្លើង​ឆេះ​អស់​គ្មាន​សល់​ឡើយ ។

​លោក​ឧត្តមសេនីយ៍ត្រី សំ សា​មឿ​ន បានបន្ត​​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​អគ្គី​ភ័យខាងលើ​​នេះ បើ​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​​​ឱ្យ​ដឹងថា​ ដោយសារ​តែ​​មាន​ជម្លោះ​ក្នុង​គ្រួសារ​ស្រប​ពេល​ដែល​បុរស​ជា​ប្តី​ស្រវឹងស្រា​ជោគ​ជាំក៏​បាន​ដុត​ផ្ទះ​របស់​ខ្លួន ​បណ្តាល​ឲ្យ​ឆេះ​តែ​ម្តង ប៉ុន្តែ​អគ្គី​ភ័យ​​មិន​​បាន​ឆេះ​​រាលដាល​ដល់​ផ្ទះសម្បែង​អ្នក​ជិតខាង និ​ង​​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​បាត់បង់​ជីវិត​ឡើយ ។ ដោយឡែក​បុរស​ជា​ប្តី​ដែល​សង្ស័យ​ថា​បាន​ដុត​ផ្ទះ​ខ្លួនឯង​នេះ ត្រូវ​បាន សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ ដើម្បី​សួរនាំ ។

បើ​តាម​ការ​លើក​ឡើង​ពី​ស្ត្រីជា​ប្រពន្ធ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ​គាត់និង​​ប្តី​​បានឈ្លោះ​គ្នា ខណៈ​ពេល​ដែល​ប្តី​កំពុង​ស្រវឹងស្រា ហើយ​បាន​ដេញ​វាយ​​គាត់​ និង​កូន ខណៈនោះ​​គាត់​​ក៏​រ​ត់ទៅ​ផ្ទះ​ប្អូន​បាន​ប្រមាណ​ជាង​២០​នាទី ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​របស់​ខ្លួន ពេល​នោះ​គាត់​ក៏​បាន​ដើរទៅ​ផ្ទះ​ឃើញ​ប្តី​វាយ​កូនស្រី​នឹង​ដំបង​ថែម​ទៀត ។ ​ស្ត្រីជា​ប្រពន្ធ​បាន​​បន្ត​ថា ប្តី​របស់​គាត់​តែងតែ​រករឿង​វាយ​ដំ​ប្រពន្ធ​កូន ជា​រឿយ​ៗ​នៅ​ពេល​ណា​ស្រវឹងស្រា ៕ (កែសម្រួលដោយ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ