ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខាត់ សុ​ឃី​ម តំណាងឱ្យ​ក្រុម​​សិល្បៈ​ជាង​២០០​​​នាក់ តវ៉ា​​មុខ​តុលាការ​ខេត្តសៀម​​រាប​​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ​កាលពី​ថ្ងៃ​ទី​១៩​​ មីនា ​ឆ្នាំ​២០២០ អ្នកស្រី ខាត់ សុ​ឃី​ម តំណាង​ឱ្យ​តារាល្បីៗនៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា និងក្រុមការងារ​វិនិយោគអុីណា​រី​តាប្រមាណជាង​២០០​នាក់បាន​នាំ​គ្នា​មក​ធ្វើការតវ៉ានៅ​មុខ​តុលាការ​ខេត្តសៀមរាប…

ខេត្តសៀមរាប​ ៖​ ​កាលពី​ថ្ងៃ​ទី​១៩​​ មីនា ​ឆ្នាំ​២០២០ អ្នកស្រី ខាត់ សុ​ឃី​ម តំណាង​ឱ្យ​តារាល្បីៗនៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា និងក្រុមការងារ​វិនិយោគអុីណា​រី​តាប្រមាណជាង​២០០​នាក់បាន​នាំ​គ្នា​មក​ធ្វើការតវ៉ានៅ​មុខ​តុលាការ​ខេត្តសៀមរាប ដើម្បី​សុំ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំពាក់ព័ន្ធ​ករណី​ចាប់ខ្លួនមេក្រុម​វិនិយោគ​របស់​ពួក​គេ ។

ប៉ុន្តែ​ការ​សុំ​សំណូមពរ​នោះ មិន​បាន​ដូច​ចិត្ត​ប៉ងប្រាថ្នា​ឡើយ ខណៈ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ដាក់ពន្ធនាគារ តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្រាប់​ពាន់​នាក់ ដែល​ចាញ់បោក​ក្រុមហ៊ុន​នេះ និងតាម​ដីការបស់​តុលាការខេត្ត គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន​ខែសីហា ​ឆ្នាំ​២០១៩ រហូត​មក​ដល់​ថ្ងៃ​១៩ មីនា ​ឆ្នាំ​២០២០​ មាន​រយៈពេល​៨​ខែ ដែល​មាន​ទីតាំង​ជួល​បើក​អាជីវកម្ម ស្ថិត​នៅ​មុខ​វិទ្យា​អង្គរ តាម​បណ្តោយ​ផ្លូវ​៧​មក​រា ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុងសៀមរាប ​ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​បិទទ្វារ ប៉ុន្តែ​ត្រូវ​ម្ចាស់ផ្ទះ​បាន​យក​មក​ជួល​បន្ត​ទៅ​ឱ្យ​ម្ចាស់​ផ្សេង​បាត់​ទៀត​ហើយ ​។

ក្រុម​អ្នក​តវ៉ា​បានឱ្យ​ដឹង​ទៀត​ថា ពួក​គាត់​មក​ពី​តាមបណ្ដា​ខេត្តនានាទូ​ទាំង​ប្រទេស​កម្ពុជា មក​ធ្វើការ​តវ៉ា​សុំ​ឱ្យ​តុលាការ​ដោះ​លែង​តំណាង​ក្រុមហ៊ុនរបស់​ខ្លួន ឈ្មោះលោក​ឌី​ម សួន​ណាត ដោយសារ​គាត មិន​មាន​កំហុស​។​ ហើយ​ក្រុម​អ្នក​រកស៊ី​វិនិយោគ​អះអាង​ទៀត​ថា ពួក​គាត់​មក​ជុំ​គ្នាថ្ងៃនេះ មិន​មាន​អ្នក​ណា​ម្នាក់​បាន រករឿង ឬប្ដឹង ឈ្មោះ ឌី​ម សួន​ណាត ឡើយ​។​ ដូច្នេះ​ តុលាការ​ខេត្តសៀមរាបបាន​ឃុំខ្លួន​គាត់៨​ខែ ហើយ​មិន​ដោះ​លែង លោក ឌី​ម សួន ណាត ឬយក​មក​ជម​នុំ​ជំ​រះទៀត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជី​វភាព​របស់​សមាជិក​ក្រុមហ៊ុន ឬប្រជាពលរដ្ឋ ដែល​បាន​ដាក់​ទុន​រកស៊ីជាមួយ​គាត់​យ៉ាង​ខ្លាំង​ ។ ​ព្រោះថា ពលរដ្ឋ​ទាំង​អស់នោះ ភាគច្រើនជំពាក់​ប្រាក់​ធនាគារ ដោយសារ​យក​លុយ​មក​ដាក់​ទុន​ជាមួយលោក ឌី​ម សួនណាត នោះ ដើម​ក៏​មិន​បាន ហើយលុយ​ការ ក៏​អត់​ផង ក៏​ស្រាប់តែ​ចូល​គុក​ទៅ​វិញ​។

អ្នកស្រី ខាត់ សុឃី​ម បានឱ្យ​ដឹង​ថា លោកឌី​ម សួន ណាត តំណាង​ក្រុមហ៊ុន អ៊ី ណា​រី​តា បាន​ធ្វើ​លិខិត​អះអាង​ កាលពីថ្ងៃ​ទី​១៥ មីនា ២០២០ ដោយ​មានមេធាវី​ឈ្មោះ លី​ន ឡា នី​ន ចេញ​មុខ​ធានាថា បងប្អូន​អ្នក​វិនិយោគ​ទាំងអស់ នឹង​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំបាទ​មានសេរីភាព ​ដើម្បី​ខិតខំ​ប្រឹងប្រែង​រក​ប្រាក់​សម្រាប់​ទូទាត់​សង​បងប្អូន​ទាំងអស់​គ្នា​វិញ ។ រីឯ លោក ប្រាក់ វុ​ទ្ធី អាយុ៤៩ ឆ្នាំ រស់នៅ ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រា​សាទ​បាគង ឱ្យ​ដឹង​ថា រូប​លោក​ដាក់​ប្រាក់​វិនិយោគជាមួយ លោកឌី​ម សួន ណាត អស់ប្រាក់​ចំនួន១០ម៉ឺនដុល្លារ​អា​មេ​រិ​ក មិន​ទាន់​បាន​ប្រាក់​ការ មួយ​រៀល​ផង ស្រាប់តែ​គេ​ចាប់ប្រធាន​ក្រុមហ៊ុន​បាត់ ។

លោក វុ​ទ្ធី បន្ត​ថា អ្នក​ដែល​ដាក់​ទុន​វិនិយោគ ជាមួយលោក ឌី​ម សួន ណាត នៅ​ក្នុង​ខេត្តសៀមរាប​មាន​ចំនួន២៧៥នាក់ សរុបជា​ទឹកប្រាក់ប្រមាណ ៤,៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​( បួនលានប្រាំសែនប្រាំម៉ឺនដុល្លារ​អា​មេ​រិ​ក ) នេះ​បើ​តាម​ខ្ញុំ​ដឹង​។ ​ហើយ​បើ​គិត​ទូ​ទាំង​ប្រទេស មានជាង២០០០នាក់ក្រុមហ៊ុន អ៊ី​ណា​រី​តា ពួក​អ្នក​រកស៊ី​មុនគេ​បង្អស់បាន​ផល​ចំណេញ មិន​ដែល​ខកខាន​ឡើយ កាលពី​មុខក្រុមហ៊ុន​នេះ បានឱ្យ​លុយ​មក​បងប្អូន​ប្រជាពលរដ្ឋ​ស្រួល​ណាស់​ ។​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ