ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​ និង​ហាង​កាហ្វេ​មួយ​ចំនួន​ធំ​នៅភ្នំពេញ​ចាប់ផ្ដើម​រង​ផល​ប៉ះពាល់បណ្ដើរ​ៗ​ពី​វីរុស​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​រលាក​ដង្ហើម​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ បាន​និង​កំពុង​វាយប្រហារ​កាន់តែ​ខ្លាំង​នៅ​លើ​ពិភពលោក ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​នៅ​លើ​ពិភព លោក​សល់​តែ​ដង្ហើមចង្រិត ។ ងាក​មក​ប្រទេស​កម្ពុជា​វិញ​ក៏​កំពុង​រង​ផល​ប៉ះពាល់​ពី​វីរុស​ឆ្លង​មួយ​នេះ​យ៉ាង​ក្តៅ​គគុក​ផង​ដែរ ជាក់ស្ដែង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ជំងឺ​រលាក​ដង្ហើម​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ បាន​និង​កំពុង​វាយប្រហារ​កាន់តែ​ខ្លាំង​នៅ​លើ​ពិភពលោក ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​នៅ​លើ​ពិភព លោក​សល់​តែ​ដង្ហើមចង្រិត ។ ងាក​មក​ប្រទេស​កម្ពុជា​វិញ​ក៏​កំពុង​រង​ផល​ប៉ះពាល់​ពី​វីរុស​ឆ្លង​មួយ​នេះ​យ៉ាង​ក្តៅ​គគុក​ផង​ដែរ ជាក់ស្ដែង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញ​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​នេះ​យ៉ាង​ហោច​ណាស់ ២៤​នាក់ ដែល​បាន​បង្ក​អោយ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច​នូវ​ការ​ឆ្លង ហើយ​ក៏​ធ្វើ​អោយ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​កាន់តែ​ធំ​ផង​ដែរ ។

​បច្ចុប្បន្ន​នេះ​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 នេះ​មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងក្លា​លើ​វិស័យ​ទេសចរណ៍ ដែល​បាន​ធ្វើ​ឲ្យ​សណ្ឋាគារ​និង​ផ្ទះសំណាក់​ជា​ច្រើន​ត្រូវ​បិទទ្វារ នោះ​ពេល​នេះ​វីរុស​ឆ្លង​មួយ​នេះ​បាន​សាយភាយ​នូវ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​វិស័យ​ម្ហូបអាហារ​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ព្រោះ​បណ្តា​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ដែល​ធ្លាប់តែ​មាន​ភ្ញៀវ​ចូល​ណែន​ពេញ​ៗ​ពេល​នេះ បាន​ប្រែជា​ស្ងាត់​និង​បាត់​ភ្ញៀវ​មួយ​ចំនួន​ធំ ខណៈ​ម្ចាស់​ភោជនីយដ្ឋាន​ខ្លះ​លើក​ឡើង​ថា​បាន​បាត់បង់​ភ្ញៀវ​ដល់​ទៅ​ជាង ៦០ ភាគរយ​ទៅ​ហើយ ។

បើ​តាម​លោក​ហេង សេង​លី នាយក​គ្រប់គ្រង​ភោជនីយដ្ឋាន​ផាក​កាហ្វេ បានអោយ​ដឹង​ថា ពេល​នេះ​ភ្ញៀវ​ចូល​ក្នុង​ផាក​កាហ្វេ​បាន​ធ្លាក់​ចុះ​បន្តិច​ធៀប​នឹង​រយៈពេល​មុន គឺ​មុន​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ។ ការ​ធ្លាក់​ចុះ​នេះ បាន​ចាប់ផ្ដើម​នៅ​ពេល​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ដំបូង និង​បន្តបន្ទាប់​មក​ទៀត ។ លោក​បាន​បន្ត​ថា « ចាប់តាំងពី​មុន​កម្ពុជា​រក​ឃើញ​ករណី​អ្នក​ផ្ទុក​កូ​វី​ដ​១៩​ម្ល៉េះ​ហាង​ផាក​កាហ្វេ​បាន​បង្កើន​ការ​យកចិត្តទុកដាក់ និង​អនាម័យ​បន្ថែម​ទៀត ដោយ​អោយ​បុគ្គលិក​ទាំងអស់ ត្រូវ​លាងដៃ​អោយ​បាន​ញឹកញាប់​ជាង​មុន ដាក់​អាល់កុល​លាងដៃ សម្រាប់​ភ្ញៀវ​ដែល​ចូល​ក្នុង​ហាង ហើយ​ជំ​ហ៊ាន​បន្ទាប់ នឹង​ត្រូវ​មាន​ដាក់​ឧបករណ៍​វាស់​កំ​ដៅ​ភ្ញៀវ​មុន​ចូល​ក្នុង​ហាង​ផង​ដែរ » ។

លោក​បាន​បន្ត​ថា «​ទោះបីជា​ពេល​នេះ ផាក​កាហ្វេ​មានការ​ធ្លាក់​ចុះ​ភ្ញៀវ​ក៏​ពិតមែន តែ​មិនមែន​មាន​ន័យ​ថា​វា​ខ្សត់​រហូត​ដល់​ថ្នាក់​អត់​ភ្ញៀវ​នោះ​ទេ គឺ​មាន​ធម្មតា ហើយ​ប៉ះពាល់​សម្រាប់​ពេល​នេះ គឺ​អាច​ទប់​ទាល់​បាន តែ​សម្រាប់​នៅ​ពេល​ខាង​មុខ​ទៀត​ក៏​មិន​ទាន់​អាច​ព្យាករណ៍​បានដឹង​ថា​វា​នឹង​ក្លាយទៅជា​យ៉ាងណា​នោះ​ទេ​» ។

លោក​ហេង សេង​លី បាន​បន្ត​ថា « បើ​ទោះបីជា​បច្ចុប្បន្ន​នេះ មានការ​ថមថយ​ភ្ញៀវ​ក្ដី​ក៏​ភោជនីយដ្ឋាន​ផាក​កាហ្វេ មិន​មាន​គម្រោង​ក្នុង​កាត់​បន្ថយ​បុគ្គលិក ឬ​កាត់​ប្រាក់បៀវត្សរ៍​ពួក​គេ​ដែរ គឺ​ពួក​គេ​នៅ​តែ​រក្សា​បរិមាណ​ដដែល​និង​បៀវត្សរ៍​នៅ​ដដែល » ។ នាយក​គ្រប់គ្រង​ភោជនីយដ្ឋាន​ផាក​កាហ្វេ បាន​បន្ត​ថា ក្រៅពី​ភោជនីយដ្ឋាន​មួយ​នេះ ក៏​នៅ​មាន​ហាង​កាហ្វេ​ដទៃ​ទៀត​ដែរ​ដែល​រង​ផល​ប៉ះពាល់ ជាក់ស្ដែង​ហាង​កាហ្វេ​ប្រោ​ណ (Brown) ដែល​ជា​ហាង​កាហ្វេ​ធំ​លំដាប់​ក្នុងស្រុក​មួយ​ក៏​កំពុង​រង​ផល​និង​បាត់បង់​ភ្ញៀវ​ដូចនឹង​ភោ​ជ
នី​យ​ដ្ឋា​ន​ផាក​កាហ្វេ​ដែរ ។

លោក​ចាង ប៊ុ​ន​លាង សហ​ស្ថាបនិក​ហាង​កាហ្វេ Brown បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​បញ្ហា​នេះ កើតឡើង ចង់​មិន​ចង់​គឺ​ត្រូវ​ប៉ះពាល់​ជាក់ស្ដែង​ពេល​នេះ Brown ក៏​ជួប​បញ្ហា​នូវ​ការ​បាត់បង់​ភ្ញៀវ​មួយ​ចំនួន​ដែរ ក៏​ប៉ុន្តែ​មិន​ទាន់​ដឹង​តួលេខ​ជាក់លាក់​ណាមួយ​នៅឡើយ ។ ​លោក​បាន​បន្ត​ថា ហាង​កាហ្វេ Brown បាន​ដាក់​វិធានការ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នេះ​ដែរ ដោយ​បានអោយ​បុគ្គលិក​ត្រូវ​បង្កើន​អនាម័យ​ផ្ទាល់ខ្លួន មុន​ចូល​ធ្វើការ ត្រូវ​វាស់​កម្ដៅ​ពួក​គាត់​សិន និង​ត្រូវ​អោយ​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​អោយ​បាន​ញឹកញាប់ ។ នៅ​ក្នុង​ហាង​ក៏​ដូច​គ្នា អ្នក​អនាម័យ ត្រូវ​ជូត​បង្កាន់ដៃ​ទ្វារ​អោយ​បាន​ញឹកញាប់ កន្លែង​ភ្ញៀវ​អង្គុយ ក៏​ត្រូវ​ទឹក​អាល់​កាល់ នៅ​ពេល​ភ្ញៀវ​ចាកចេញ ដើម្បី​ការពារ​អោយ​បាន​ខ្ពស់ ។ លោក​ចាង ប៊ុ​ន​លាង បាន​បន្ថែម​ថា ក្នុង​ពេល​ដែល​បញ្ហា​កំពុង​កើតឡើង​និង​អាច​ជួប​វិបត្តិ​ដូចនេះ រដ្ឋាភិបាល​គួរ​ជួយ​ដល់​វិស័យ​នេះ​ផង​ដែរ​ព្រោះ​វា​បាន​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​បុគ្គលិក ជា​ពិសេស​និស្សិត​កំពុង​សិក្សា ដោយ​បន្ធូ​បន្ថយ​នូវ​ពន្ធ និង​ការ​ផ្ដល់​ឥណទាន​ហិរញ្ញវត្ថុ​ដែល​មានការ​ប្រាក់​ពិសេស ដូចដែល​ផ្ដល់​ទៅ​សហគ្រាស​ខ្នាត​តូច​និង​មធ្យ​ដែល​ជា​ផលិត​ផង​ដែរ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន​មិន​មាន​គោលការណ៍​កាត់​បន្ថយ​បុគ្គលិក ឬ​កាត់​ប្រាក់ខែ​គាត់​ឡើយ ព្រោះ​វា​មិន​អាច​ធ្វើ​ទៅ​រួច ដោយ​សុខ​ៗ​ត្រូវ​បញ្ឈប់​ពួក​គេ ឬ​កាត់​ប្រាក់ខែ​ពួក​គេ ដូច្នេះ ទោះបីជា​យ៉ាងណា ក៏​ត្រូវ​តែ​បន្តដំណើរ​ទៅ​មុខ ដើម្បី​ជំនះ​នូវ​បញ្ហា​កូ​វី​ដ​១៩​នេះ ។

​ចំណែក​អ្នកស្រី​លាង សួរ ម្ចាស់​ភោជនីយដ្ឋាន​ដែល​មាន​ហាង​បា​យក​ម្ម៉​ង់​ចំនួន ២ ទី​ទាំង​នៅ​ខាងត្បូង​ផ្សារ​ទួល​ទំ​ពួ​ង​បាន​ឲ្យ​ដឹង​ថា ពេល​មាន​បញ្ហា​រក​ឃើញ​វិជ្ជមាន​ករណី​កូ​វី​ដ​១៩ មួយ​ករណី​លើ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ដូច​ជា​មិន​មាន​ផល​ប៉ះពាល់​នៅឡើយ​ទេ ។​អ្នកស្រី​បាន​បន្ត​ថា «​ភ្ញៀវ​នៅ​ហាង​បាយ​ទាំង​ពេល​ព្រឹក និង​ថ្ងៃត្រង់​បាន​ធ្លាក់​ចុះ​ច្រើន គឺ​ប្រមាណ ៦០ ភាគរយ ហើយ​ការ​ធ្លាក់​ចុះ​នេះ​គឺ​ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ​តែ​ម្តង ក្រោយ​ពី​ការ​រក​ឃើញ​ករណី​វី​ជ្ជ​មាន​លើ​ជនជាតិ​បារាំង​និង​កូនប្រុស​គាត់​ថា​ស្នាក់​នៅ​ជិត​ទួល​ទំពូង​នេះ​តែ​ម្តង​» ។ អ្នកស្រី​លាង សួរ ដែល​បាន​ដើរ​ហុច​ដប​ទឹក​អាកុល​លាងដៃ​ឲ្យ​ភ្ញៀវ​នៅ​តុ​បាយ​ក្នុង​ហាង​របស់​គាត់​បាន​បន្ត​ថា «​ជាក់ស្តែង​ថ្ងៃ​ទី ១៧ នេះ ភ្ញៀវ​ធ្លាប់តែ​មក​ទទួល​បាន​ទាន​បាយ​ថ្ងៃត្រង់​ជិត ១០០ នាក់ ឥឡូវ​មាន​ប្រមាណ​តែ ២០ ឬ ៣០ នាក់​តែ​ប៉ុណ្ណោះ​» ។ ក្រៅពី​វិស័យ​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​ធំ​តូច​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​មក​ទទួលទាន​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ចាំបាច់​មួយ​ចំនួន​ធំ​ក្នុង​ការ​ទប់ស្កាត់​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ ក្នុង​សហគមន៍ រហូត​ឈាន​ដល់​ការ​បិទ​កន្លែង​កំសាន្ត​ផង​ដែរ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា​នេះ​បាន​ប្រកាស​អោយ​បិទ​អាជីវកម្ម​កម្សាន្ត​សប្បាយ​ដូច​ជា KTV រោង​ភាពយន្ត​នៅ​ទូ​ទាំង​ប្រទេស ពីព្រោះ​កន្លែង​ទាំងនេះ គឺជា​កន្លែង​ងាយ​នឹង​ចម្លង​កូ​វី​ដ​១៩​ទៅ​កាន់​អ្នក​ផ្សេង​ទៀត ក្នុង​ករណី​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​ផ្ទុកមេរោគ​នេះ ។ ការ​បិទ​កន្លែង​ទាំងនេះ ក៏​នឹង​ធ្វើ​អោយ​បាត់បង់​ការងារ​មួយ​ចំនែក​ទៀត​សម្រាប់​អ្នកបម្រើ​ការងារ​ខារ៉ាអូខេ និង​រោង​ភាពយន្ត ដែល​ទាំងនេះ សុទ្ធតែ​ជា​ផល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ