ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាព​បានសម្រេច​នៅ​កន្លែង​តាំងពិព័រណ៍ អស់លក្ខណ៍ត្រឹមម្ចាស់ប្តឹង​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើសកម្មភាព​លួច​ទូរស័ព្ទ​ដៃ​នៅ​កន្លែង​តាំងពិព័រណ៍​បានសម្រេច ហើយ​រត់គេច​ខ្លួន​បាត់ដោយសុវត្ថិភាព ​ប៉ុន្តែ​​ត្រូវ​ម្ចាស់​ប្តឹង​នគ​របាល​​ស៊ើប​​អង្កេត​​តាម​​ចាប់ខ្លួន​បាន​​តែ​ម្តង ។ ហេតុការណ៍​ឆ្មក់​ចូលចាប់​ជនសង្ស័យ​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើសកម្មភាព​លួច​ទូរស័ព្ទ​ដៃ​នៅ​កន្លែង​តាំងពិព័រណ៍​បានសម្រេច ហើយ​រត់គេច​ខ្លួន​បាត់ដោយសុវត្ថិភាព ​ប៉ុន្តែ​​ត្រូវ​ម្ចាស់​ប្តឹង​នគ​របាល​​ស៊ើប​​អង្កេត​​តាម​​ចាប់ខ្លួន​បាន​​តែ​ម្តង ។

ហេតុការណ៍​ឆ្មក់​ចូលចាប់​ជនសង្ស័យ​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ។​

ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​ ១-​ឈ្មោះ ម៉ៅ សំរស់ (​ម្ចាស់ផ្ទះ​) ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ២-​ឈ្មោះ យ៉ែ​ម សិទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ៣-​ឈ្មោះ ឆ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​និង​៤-​ឈ្មោះ អ៊ុ​ច វ​ណ្ណា​រុំ (​អ្នក​លួច​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​ ចំណែកជនរងគ្រោះជាម្ចាស់​ទូរស័ព្ទ​មិនស្គាល់អត្ត​សញ្ញាណនោះទេ ។

តាម​ប្រភព​ព័​ត៌​មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​បណ្ដឹង​តាម​រយៈ​ទូរស័ព្ទ​ថា ​មាន​ករណី​ជនសង្ស័យ​លួច​ទូរស័ព្ទ​ដៃ និង​ការ​បូ​ប​លុយ​ក្នុង​ស្តង់​លក់ទំនិញ​នៅ​កន្លែង​តាំង​ពិ​ព័​រណ៌​ ​ត្រង់​​ចំណុច​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន ស្ថិត​នៅ​ភូមិ​ប៉ា​ហុ​ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

តាម​ប្រភពដដែលបាន​បន្ត​ថា ភ្លាម​ៗ​នោះ កម្លាំង​ជំនាញ​ក៏​បាន​បើក​ការ​ស៊ើប​អ​ង្គេ​ត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ រហូត​រក​ឃើញ​ជនសង្ស័យ​​ចំនួន​​៣នាក់​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ជាមួយ​ឈ្មោះ ម៉ៅ សំរស់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​​ថា ដោយ​មានការ​សម្របសម្រួល​ពី​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ក៏​បាន​ឆែកឆេរ​ផ្ទះ​ខាងលើ រក​ឃើញ​ទូរស័ព្ទ​ដៃ​​ដែល​បាត់​ចំនួន២​គ្រឿង, កាត​គ្រី​រថយន្ត​១​សន្លឹក, អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​​មួយ​សន្លឹក ​និង​ម្សៅ​​ក្រាម​ពណ៌​ស​សង្ស័យជាសារធាតុញៀន​១​កញ្ចប់​តូច ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន៤​នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​សារធាតុ​ញៀន ​ដើម្បី​​អនុវត្ត​តាម​នីតិ​វី​ធី​ជា​បន្តទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ