សៀងហៃ ៖ យោងតាមការិយាល័យស្ថិតិជាតិ កំណើននៃការវិនិយោគលើវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានបន្តអត្រាសន្ទុះយឺតក្នុងខែសីហា ។
តួលេខបង្ហាញថា ការវិនិយោគលើវិស័យអចលនទ្រព្យបានកើនទ្បើង១៣,២%ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំទ្បុងពេល៨ខែដំបូងឆ្នាំនេះ ឬស្មើនឹងទឹកប្រាក់បណ្តាក់ទុន៩៥៩,៤៤ពាន់លានដុល្លារអាមេរិក គឺមានកម្រិតយឺតជាងកំណើនក្នុងរយៈពេល៧ខែដើមឆ្នាំ០,៥% ។
ការវិនិយោគក្នុងអចលនទ្រព្យជាលំនៅឋានឯកជនសរុបមានចំនួន៦៨,១% កើន១២,៤%ពីមួយឆ្នាំទៅមួយឆ្នាំ ធៀបនឹងអត្រាកំណើន១៣,៣% សម្រាប់រយៈពេល៧ខែដំបូង ។ អត្រាសន្ទុះយឺតជាងមុននៃកំណើន គឺស្របទៅតាមការធ្លាក់ចុះលឿនជាងមុននៅតាមតំបន់និងបរិមាណនៃការលក់អចលនទ្រព្យ ។ ការលក់អចលនទ្រព្យសរុបតាមតំបន់ក្នុងរយៈពេល៨ខែ មានចំនួន៦៤៩,៩លានម៉ែត្រការ៉េ ធ្លាក់ចុះ៨,៣% ពីឆ្នាំទៅ ។ ចំណែកបរិមាណនៃការលក់អចលនទ្រព្យធ្លាក់ចុះ៨,៩% ឬស្មើនឹងទឹកប្រាក់៦៧៩,៨ពាន់លានដុល្លារ ធៀបនឹងការធ្លាក់ចុះ៨,២%ក្នុងអំទ្បុងពេល៧ខែដើមឆ្នាំ ។
ផ្អែកលើទិន្នន័យផ្លូវការមួយបង្ហាញថា ក្រៅពីទីក្រុងធំៗចំនួន៧០ គេមើលឃើញថា ទីក្រុង៦៤មានតម្លៃលក់ផ្ទះថ្មីធ្លាក់ចុះពីមួយខែទៅមួួយខែក្នុងខែកក្កដា ធៀបនឹងខែមិថុនា មានត្រឹមតែ៥៥ទីក្រុងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ