ខេត្តកំពង់ចាម ៖ ថៅកែស្រីម្នាក់ឈ្មោះថៃ ហួយ អាយុ៥២ឆ្នាំ មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្មករបស់ខ្លួនចំនួន២នាក់ ព្រួតវាយ និងអារ.កសម្លាប់យ៉ាងសាហាវព្រៃផ្សៃ រួចសែងទៅទម្លាក់ចូលក្នុងអណ្តូងទឹកជម្រៅ៨ម៉ែត្រ និងយកស័ង្កសីគ្របបំបិទភស្តុតាងមិនឲ្យអ្នកណាដឹងនោះទេ ដើម្បីប្លន់យកលុយចំនួន១.៥០០ដុល្លារ និងម៉ូតូគុប១គ្រឿង ។
សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៤ កញ្ញា ២០១៤ ក្នុងចំការស្វាយចន្ទីមួយកន្លែងស្ថិតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ មានចម្ងាយពីផ្លូវជាតិលេខ៦ ប្រហែលជាង៤គីឡូម៉ែត្រ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ