ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ស្រី​របស់James Bondប្រាប់​ថា ​នាង​មាន​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

បារាំង​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អតីត​តួ​ស្រី​របស់ James Bond បាន​ប្រកាស​ថា រូប​នាង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ជំងឺ​កូ​វី​ដ​-១៩​។…

បារាំង​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អតីត​តួ​ស្រី​របស់ James Bond បាន​ប្រកាស​ថា រូប​នាង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ជំងឺ​កូ​វី​ដ​-១៩​។

នាង Olga Kurylenko ដែល​សម្តែង​ជា​តួអង្គ​ស្រី​ ឈ្មោះ Camille Montes ក្នុង​ខ្សែភាពយន្ត Quantum of Solace ដែល​មាន​តួអង្គ James Bond នៅ​ក្នុង​រឿង​នោះ​ដែរ បាន​ប្រាប់​កាលពី​ថ្ងៃអាទិត្យ នៅ​លើ​គណនី Instagram ផ្លូវការ​របស់​នាង​។

តារា​កើត​នៅ​អ៊ុយ​ក្រែ​ន ដែល​ងើប​ពី​ការ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូ​ដ រហូត​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​ និង​ក្នុង​ខ្សែភាពយន្ត ​រួម​មានរឿង «Magic City និងរឿង “The Man Who Killed Don Quixote»បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា​៖ «​ត្រូវ​នៅ​ក្នុងផ្ទះ​មិន​ទៅ​ណា ក្រោយ​ពី​ធ្វើតេស្ត​ឃើញ​ថា​មាន​ជម្ងឺ​កូ​វី​ដ​១៩» ។

នាង Kurylenko បាន​សរសេរ​ភ្ជាប់​ជាមួយនឹង​រូបថត​ តាម​មាត់​បង្អួច​ផ្ទះ​ថា​​ «​​ខ្ញុំ​ពិតជា​ឈឺ​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ហើយ​។ គ្រុនក្តៅ​និង​អស់កម្លាំង គឺជា​រោគ​សញ្ញា​ចម្បង​របស់ខ្ញុំ​។ ថែរក្សា​ខ្លួន​អ្នក ហើយ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ» ។

នេះ​គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា សូ​ម្បី​តែ​តា​រាហូ​លី​វូ​ត ក៏​មិន​អាច​គេ​ផុត​ពី​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ-​១៩​នេះ​ដែរ​។ ដូច​ជា​យើង​បានដឹង​ស្រាប់ តារា​សម្តែង​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ លោក Tom Hanks បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា លោក​និង​ភរិយា​តារា​សម្តែង​និង​តារាចម្រៀង Rita Wilson ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​នេះ​។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ប្រទេស​នោះ ​តាំងពី​ពេល​នោះ​មក ​។ ទូរទស្សន៍​ស៊ី​អិន​អិន​បាន​ចុះ​ទៅ​ដល់​ការិយាល័យ​របស់​នាង Kury​lenko សម្រាប់​ការ​អត្ថាធិប្បាយ​បន្ថែម​៕

អត្ថបទសរសេរ ដោយ