ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តង់​កម្ពុជា ជម្រក​នៃ​ក្តី​សង្ឃឹម ​! CAMBODIA BEER ឧបត្ថម្ភ​តង់​ចំនួន ៥០០០ តង់ ត្រៀម​ជូនបងប្អូន​ជនភៀសសឹក

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ស្មារតី​រួបរួម​គ្នា កម្ពុជា​ដើម្បី​កម្ពុជា ​! ក្រោយ​ប្រកាស​ឧបត្ថម្ភ និង​នាំ​យក​អង្ករ​រាប់រយ​តោន ទឹក​ពិសា និង​ភេសជ្ជៈ​រាប់​ម៉ឺន​កេស​ជូន​ជនភៀសសឹក​ជា​ច្រើន​ទីតាំង​ដោយ​ផ្ទាល់ ពេល​នេះ…

រាជធានីភ្នំពេញ​ ៖ ស្មារតី​រួបរួម​គ្នា កម្ពុជា​ដើម្បី​កម្ពុជា ​! ក្រោយ​ប្រកាស​ឧបត្ថម្ភ និង​នាំ​យក​អង្ករ​រាប់រយ​តោន ទឹក​ពិសា និង​ភេសជ្ជៈ​រាប់​ម៉ឺន​កេស​ជូន​ជនភៀសសឹក​ជា​ច្រើន​ទីតាំង​ដោយ​ផ្ទាល់ ពេល​នេះ CAMBODIA BEER របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​ឧបត្ថម្ភ ៥០០០ តង់ ដើម្បី​ចែក​ជូន​បងប្អូន​ជនភៀសសឹក ដែល​កំពុង​ខ្វះខាត​ជម្រក​រស់នៅ​បណ្តោះអាសន្ន​ជា​ច្រើន​ ។

ចាប់តាំងពី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង​មក CAMBODIA BEER របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង បាន​រៀបចំ​ឧបត្ថម្ភ​ទឹក​ពិសា និង​ភេសជ្ជៈ​រាប់​ម៉ឺន​កេស​ដល់​បងប្អូន​ជនភៀសសឹក​នៅ​តាម​តំបន់​ទីទួល​សុវត្ថិភាព​គ្រប់កន្លែង​ដោយ​ផ្ទាល់ ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​លោកអ្នកឧកញ៉ា ភាព ហៀ​ក លោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េ​ង ជាដើម ​។

ជា​ខ្មែរ​តែ​មួយ មើលឃើញ​ស្ថានភាព​លំបាក​របស់​បងប្អូន​ខ្មែរ​ផ្ទាល់​ភ្នែក CAMBODIA BEER របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ឧបត្ថម្ភ ៥០០០ តង់​ភ្លាម​ៗ ដែល​ពេល​នេះ កំពុង​រៀបចំ​ត្រៀម​ដឹក​ទៅ​ចែក​ជូន​បងប្អូន​ជនភៀសសឹក​នៅ​តាម​តំបន់​សុវត្ថិភាព​នានា ​។

កន្លង​មក ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បន្ត​ឧបត្ថម្ភ​ជា​ហូ​ហែ​ទៅ​ដល់​វីរ​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក រួម​មាន​ថវិកា​សរុប​រហូត​ដល់​ទៅ ៦ លាន​ដុល្លារ អង្ករ​រាប់រយ​តោន ទឹក​ពិសា និង​ភេសជ្ជៈ​រាប់​ម៉ឺន​កេស ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​សម្រាប់​កងទ័ព ទៅ​ដល់​វី​រៈ​កងទ័ព​ជួរ​មុខ និង​ប្រជា​ជនភៀសសឹក​តាម​តំបន់ ​។

ស្មារតី​រួបរួម​គ្នា កម្ពុជា​ដើម្បី​កម្ពុជា ​! ៕ អត្ថបទសហការ