ក្មេងប្រុសប៉ាឡេស្ទីនអាយុ20ខែម្នាក់ចេះបរិភោគម្ទេសហិរបំផុត
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនម្នាក់នេះឈ្មោះ ណាអាម៉ាន់ ទើបមានអាយុ២០ខែប៉ុណ្ណោះ ចេះបរិភោគម្ទេសដែលហិរបំផុត ហើយវាបរិភោគម្ទេសរាល់ពេលគេបរិភោគអាហារ ។ តាមម្តាយក្មេងប្រុសនេះ ដែលរស់នៅក្នុងទីក្រុង Nablus នៃតំបន់វ៉េសប៊ែង ឱ្យដឹងថា កូនប្រុសរបស់គាត់ចេះបរិភោគម្ទេសតាំងពីអាយុ១៤ខែមកម៉្លេះ ។ ក្មេងប្រុសឈ្មោះណាអាម៉ាន់ នេះត្រូវបានគេចាត់ទុកថា ជាអ្នកហូបម្ទេសវ័យក្មេងបំផុតនៅលើពិភពលោក
ចែករំលែកព័តមាននេះ