ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្មាន​ការ​ចាំបាច់​ណា​ក្នុង​ការ​លាក់លៀម​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា គ្មាន​ករណី​ចាំបាច់​ណាមួយ​ក្នុង​ការ​លាក់លៀម​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ជា​អ្វី​ដែល​ក្រុម​ប្រតិកិរិយា​លើក​ឡើង​ថា រាជរដ្ឋាភិបាល​លាក់លៀម​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ ថ្លែង​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​នា​ល្ងាច​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា គ្មាន​ករណី​ចាំបាច់​ណាមួយ​ក្នុង​ការ​លាក់លៀម​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ជា​អ្វី​ដែល​ក្រុម​ប្រតិកិរិយា​លើក​ឡើង​ថា រាជរដ្ឋាភិបាល​លាក់លៀម​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

ថ្លែង​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​អះអាង​ថា មាន​ក្រុម​ប្រ​តិ​កិ​យា​មួយ​ក្រុម​បាន​និយាយ​ថា រាជរដ្ឋាភិបាល​បាន​លាក់​ទិន្នន័យ​មួយ​ចំនួន​ចំពោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​១៩ ចំណុច​នេះ​សម្តេច​បញ្ជាក់​ថា ៖ «​ខ្ញុំ​មិន​ចង់​ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​ណា​ទាំងអស់ ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា កម្ពុជា បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ដៃគូ​ទាំងអស់ ជា​ពិសេស​ជាមួយ​អង្គការ​សុខា​ភាព​ពិភពលោក​។

ហើយ​រឿង​ទាំងអស់​គ្មាន​ការ​ចាំបាច់​ណា ដើម្បី​លាក់លៀម​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​កូ​វី​ដ​១៩ នេះ​ទេ ។ ប្រសិនបើ​រាជរដ្ឋាភិបាល​ចង់​លាក់ ក៏​មិន​អាច​លាក់​បាន​ដែរ នេះ​ជា​រឿង​ពិត​បើ​សាមីខ្លួន​គេ​ដឹង​ថា ឈឺ ឬ​មិន​ឈឺ ។ ផ្ទុយ​ទៅ​វិញ រាជរដ្ឋាភិបាល​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានការ​សង្ស័យ​ថា មានការ​ឆ្លង​ជំងឺ សុំ​ទាក់ទង​ទៅ​វិស័យ​សុខាភិបាល ដើម្បី​ពិនិត្យ​ជំងឺ​នោះ »​។

សម្តេច​បន្ថែម​ថា បើ​ទោះបី​កម្ពុជា ជា​ប្រទេស​ក្រីក្រ ក៏​ប៉ុន្តែ​ទឹកចិត្ត​យើង​មិន​ក្រ​នោះ​ទេ យើង​បាន​រៀបចំ​ព្យាបាល​។ រឿង​ទាំងនេះ រដ្ឋាភិបាល​បាន​ធ្វើ​រួច​ហើយ អីចឹង​ត្រូវ​តែ​បន្ត​ធ្វើ​ទៀត​បើ​ករណី​ឆ្លង​ជំងឺ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ