ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​អាង​ស្តុក​ទឹក​ក៏​គេ​ឈូស​ឆាយ​យក​ដែរ មន្ត្រី​ជំនាញ​ថា អត់​ដឹង

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​កន្លែង​ដែល​ត្រូវ​បាន​គេ​យក​ត្រាក់ទ័រ​មក​ឈួ​ស​ឆាយ​ដើម​ស្មាច់​ដុះ​ក្នុង​អាង​ទឹក​ចោល​អស់ កាលពី​ថ្ងៃ​ទី​11 ខែមីនា ឆ្នាំ​2020 ស្ថិត​នៅ​ភូមិ​អន្ទង់សរ​ជាប់​នឹង​ភូមិសាស្ត្រ​ភ្នំ​វល្លិរ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ…

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​កន្លែង​ដែល​ត្រូវ​បាន​គេ​យក​ត្រាក់ទ័រ​មក​ឈួ​ស​ឆាយ​ដើម​ស្មាច់​ដុះ​ក្នុង​អាង​ទឹក​ចោល​អស់ កាលពី​ថ្ងៃ​ទី​11 ខែមីនា ឆ្នាំ​2020 ស្ថិត​នៅ​ភូមិ​អន្ទង់សរ​ជាប់​នឹង​ភូមិសាស្ត្រ​ភ្នំ​វល្លិរ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហើយ​ការ​ឈួ​ស​ឆាយ​រំលោភ​យក​ដី​អាង​ទឹក​នៅ​ភ្នំ​វ​ល្លិ៍​រ​នេះ អាជ្ញាធរ​អះអាង​ថា អត់​មាន​អ្នក​រំលោភ​យក​ដី​អាង​ទឹក​នោះ​ទេ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​មាន​លំនៅ​ដ្ឋា​ន​ជិត​អាង​ទំនប់​ទឹក​និយាយ​ប្រាប់​ថា គាត់​បាន​ឃើញ​ត្រាក់ទ័រ​មួយ​គ្រឿង​បាន​ចុះ​ឈួ​ស​ឆាយ​ព្រៃ​ស្មាច់​ដុះ​នៅ​ក្នុង​អាង​ទឹក​។ តែ​ក្រោយមក ត្រាក់ទ័រ​មួយ​គ្រឿង​នោះ​បាន​ឈប់​ឈួ​ស​ឆាយ​ដោយ​ម្ចាស់​ត្រាក់ទ័រ​និយាយ​ថា ឈួ​ស​ឆាយ​មិនកើត ដោយសារ​តែ​ភក់​ផុង​ពេក​។ ទោះជា​ត្រាក់ទ័រ​បាន​ដកថយ​ពី​ក្នុង​អាង​ទឹក​ក៏​ដោយ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​13 ខែមីនា​នេះ មាន​មនុស្ស​2​នាក់​ទៀត​កំពុង​បន្ត​កាប់​ស្ការ​ដើម​ស្មាច់​នៅ​ក្នុង​អាង​ទឹក ស្ថិត​ក្នុងភូមិ​អន្ទុងសរ ឃុំ​ពងទឹក​។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ វែ​ន ស៊ុ អាយុ​67​ឆ្នាំ នៅ​ភូមិ​អន្ទង់សរ បាន​និយាយ​ប្រាប់​ថា ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​អាង​ទឹក​នេះ សប្បាយ​រីករាយ​ណាស់ ព្រោះ​មានបាន​គុណ​អាង​ទឹក​នេះ​ប្រើ​ខួប​ប្រាំង​វស្សា​។ ពលរដ្ឋ​រូប​នេះ​និយាយ​ថា អាង​ទឹក​នេះ​យូរហើយ សូម​រក្សា​ថែទាំ​កុំឱ្យ​បំពាន​យក​ដី​ក្នុង​ទឹក​។

បើ​តាម​លោក ឃី នាង ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​ខេត្ត​កែប បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​13 ខែមីនា​ថា អាង​ទំនប់​ទឹក​នៅ​ខេត្ត​កែប មាន​ចំនួន​11​កន្លែង​។ ហើយ​អាង​ទឹក​ទាំង​11​កន្លែង​នេះ មិន​ត្រូវ​បាន​គេ​រំលោភ​យក​ដី​ក្នុង​អាង​ទឹក​យក​ធ្វើ​កម្មសិទ្ធិ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ