ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​មិន​មាន​ភ្លៀង​កក់ខែ​ទេ បញ្ហា​កង្វះ​ទឹក​ប្រើ​កាន់តែ​លំបាក​ខណៈ​អាកាសធាតុ​កំពុង​ឡើងក​ម្តៅ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សី​ង​ហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​មូលដ្ឋាន​ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ បាន​គោរព​ស្នើ​សុំ​អោយ​ថ្នាក់ដឹកនាំ​ស្រុក ខេត្ត និង​ក្រសួង​ពាក់​ព​ន្ធ័​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ទីប្រជុំជន​វាល​រេញ និង​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ក្រោយ​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ពី​វិ​ស​យ័​ឯកជន​បាន​ដាច់​ទាំងស្រុង ហើយ​គិត​មក​ត្រឹម​ថ្ងៃ​១៤…

ខេត្ត​ព្រះ​សី​ង​ហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​មូលដ្ឋាន​ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ បាន​គោរព​ស្នើ​សុំ​អោយ​ថ្នាក់ដឹកនាំ​ស្រុក ខេត្ត និង​ក្រសួង​ពាក់​ព​ន្ធ័​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ទីប្រជុំជន​វាល​រេញ និង​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ក្រោយ​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ពី​វិ​ស​យ័​ឯកជន​បាន​ដាច់​ទាំងស្រុង ហើយ​គិត​មក​ត្រឹម​ថ្ងៃ​១៤ មីនា​នេះ ។

បើ​តាម​មន្ត្រីឃុំ​ដដែល​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា បច្ចុប្បន្ន​ពលរដ្ឋ​បាន​ទិញ​ទឹក​ដែល​ដឹក​លក់​តាម​រថយន្ត ឬ​រ៉ឺ​ម៉ក​ផ្គត់ផ្គង់​តាម​ផ្ទះ​ជា​បណ្តោះអាសន្ន និង​ថា ការ​ទិញ​ទឹក​ដែល​គេ​ដឹក​លក់​តាម​ផ្ទះ​នេះ​ក៏​កំពុង​ចោទ​ជា​បញ្ហា​ដែរ ដោយសារ​តម្រូវការ​របស់​ពលរដ្ឋ​មាន​ច្រើន ចំណែក​រថយន្ត ឬ​រ៉ឺ​ម៉ក​ដឹក​ទឹក​លក់​មិន​មាន​ច្រើន​ប៉ុន្មាន​ទេ ។

ជុំវិញ​បញ្ហា​កង្វះ​ទឹក​នា​រដូវប្រាំង​ក្នុង​ទីប្រជុំជន​វាល​រេញ​នេះ កន្លង​មក​លោក​សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ ធ្លាប់​បាន​រក​អន្តរាគមន៍​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះ​សីហ​នុ​ចុះ​ពិនិត្យ​កន្លែង​ផលិត​ទឹក​របស់​វិ​ស​យ័​ឯកជន​ដែល​ទទួល​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីប្រជុំជន​វាល​រេញ និង​តំបន់​ក្បែរ​គ្នា ក្រោយ​ពី​ការ​ផ្គត់ផ្គង់​ទឹក​មានការ​រអាក់រអួល​មិន​គ្រប់គ្រាន់ កាលពីដើម​ស​ប្តា​ហ៍​កន្លង​ទៅ ដើម្បី​រួម​គ្នា​ដោះស្រាយ ។

បញ្ហា​ប្រឈម​មួយ​នេះ ពលរដ្ឋ​នៅ​តំបន់​នោះ​លើក​ឡើង​ថា ប្រ​សិន​មិន​មាន​ភ្លៀង​កក់ខែ​ខ្លះ​ទេ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​អាច​កាន់តែ​លំបាក ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​ឡើងក​ម្តៅ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ