ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! សប្បាយណាស់​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា​នេះ មានការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា «​រត់​កម្សាន្ត​» ដើម្បី​អបអរសាទរ​បុណ្យ​ទន្លេ​លើក​ទី​៦ ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក វ៉ា​ត់…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា​នេះ មានការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា «​រត់​កម្សាន្ត​» ដើម្បី​អបអរសាទរ​បុណ្យ​ទន្លេ​លើក​ទី​៦ ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក កា​ទើ ម​ហាំ​ម៉ាត់ ណោ​ស្រី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ឯកឧត្តម​អភិបាលរង​ខេត្តបាត់ដំបង ដោយ​មាន​អ្នកចូលរួម​រត់​កម្សាន្ត ប្រមាណ​ជិត ២០០០​នាក់ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជិត​១០០០​នាក់ និង​សិស្សានុសិស្ស​ជិត​១០០០​នាក់ ។

ការ​រត់​នេះ​មាន​២​ប្រភេទ គឺ​៖
ទី​១- រត់​កម្សាន្ត ចម្ងាយ 3km ដោយ​ទទួល​បាន​ជ័យ​លា​ភី
ប្រុស​លេខ​១ លេខ​២ និង​លេខ​៣ និង​ស្រី​លេខ​១ លេខ​២ និង​លេខ​៣

ទី​២ – រត់​កម្សាន្ត​ចម្ងាយ 5km ដោយ​ទទួល​បាន​ជ័យ​លា​ភី
ប្រុស​លេខ​១ លេខ​២ និង​លេខ​៣ ហើយ​ស្រី​លេខ​១ លេខ​២ និង​លេខ​៣
ជ័យ​លា​ភី​ទាំងនេះ ទទួល​បាន​មេដាយមាស ប្រាក់ សំ​រិ​ទ្ធ និង​ទទួល​បាន​រង្វាន់​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ។ ព្រឹត្តិការណ៍​កីឡា​នេះ​បាន​បញ្ចប់ ប្រកបដោយ​បរិយាកាស ស្និទ្ធស្នាល សប្បាយ​រីករាយ ក្រោម​ម្លប់​នៃ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ