ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បីឈ្មោះ​ថៃ​១​រូប​ប្រកាស​ថា​«ខ្លួន​មាន​ផ្ទុក​វីរុសCovid-19»

4 ឆ្នាំ មុន

ពិតជាភ្ញាក់ផ្អើល ​នា​រសៀល​ថ្ងៃ​ទី១៣ ​មីនា​ នេះ ក្រោយឃើញ​តារា​សម្តែង​ល្បីឈ្មោះ​ថៃម្នាក់បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagramថា ​លោក​បាន​ឆ្លង​វីរុសCovid-19 ហើយ​ថែម​ទាំង​បាន​ប្រាប់​ទៅ​មិត្តភក្តិ និង​មនុស្ស​ដែល​បាន​នៅ​ជិត​លោក​ទៅពិនិត្យ​សុខភាព​​ផងដែរ ។…

ពិតជាភ្ញាក់ផ្អើល ​នា​រសៀល​ថ្ងៃ​ទី១៣ ​មីនា​ នេះ ក្រោយឃើញ​តារា​សម្តែង​ល្បីឈ្មោះ​ថៃម្នាក់បាន​បង្ហោះ​វី​
ដេ​អូ​ឃ្លី​ប​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagramថា ​លោក​បាន​ឆ្លង​វីរុសCovid-19 ហើយ​ថែម​ទាំង​បាន​ប្រាប់​ទៅ​មិត្តភក្តិ និង​មនុស្ស​ដែល​បាន​នៅ​ជិត​លោក​ទៅពិនិត្យ​សុខភាព​​ផងដែរ ។

លោក​​​បាន​បញ្ជាក់​ទៀត​ថា អ្នក​ដែល​នៅ​ជិត​លោក​ក្នុង​រយៈពេល៣-៤ ថ្ងៃ​ចុង​ក្រោយ ​សូម​មេត្តា​ប្រុង​ប្រយ័ត្ន ហើយនឹង​តាមដាន​ពី​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​មាន​អាកា​រៈ​មិន​ប្រក្រតី​ណាមួយ ។

លោក​បាន​សរសេរ​នៅ​លើ​ឃ្លី​ប​វី​ដេ​អូ​នោះ​ថា «​នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ខ្ញុំ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ សូម​ប្រយ័ត្ន ខ្ញុំ​មាន​វីរុស Covid -19 # covid19»​។ ដកស្រង់​ចេញពី​៖ NEW18​

អត្ថបទសរសេរ ដោយ