មកពីគ្មាន«ភ័យខ្លាច»
- ភ្នំពេញ
ក្រុមអ្នកវិភាគផ្តល់មតិថា…មនុស្សយើងកាលណាចេះខ្លាច…ប្រាកដជាចេះ មានការប្រុងប្រយ័ត្ន…ចេះខ្លាចនៅជាប់តាមខ្លួន…សេចក្តីសុខក៏កើតមាន…ជាពិសេសចេះការពារខ្លួនប្រសើរជាងព្យាបាល ។ ក្រុមអ្នកវិភាគដដែលបានលើកឧទាហរណ៍…ដូចជាករណីមេរោគកូវីដ១៩នេះជាដើម…ក្រោយពីមានការផ្សព្វផ្សាយ…ក្រោយពីដឹងឮ និងចាប់អារម្មណ៍ជាទូទៅ…ការភ័យខ្លាច ការការពារខ្លួន…បានផ្ទុះឡើងយ៉ាងកក្រើក…រញ្ជួយគ្រប់ទិសទី…ធ្វើឱ្យមេរោគកូវីដ១៩នេះ…អត់មានកំណើតនៅក្នុងប្រទេសទេ…អត់មានតំបន់ណាមួយ…គ្មានទីប្រជុំជនណាមួយមានកូវីដ១៩មកចាប់ជាតិទេ…វាមានតែជនបរទេស «នាំចូល» ពីរបីនាក់ប៉ុណ្ណោះ…ដែលរដ្ឋអំណាចកម្ពុជាយើង «ទប់ជាប់»…មួយរកឃើញមួយ…ចំណែកការចាប់កំណើតគឺគ្មាន ព្រោះការភ័យខ្លាច…បានធ្វើឱ្យម្នាក់ៗមានអនាម័យ…ការពារខ្លួនដោយខ្លួនឯងគ្រប់ៗគ្នា…
ចែករំលែកព័តមាននេះ