ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​ក្នុង​លោក​គួរ​ឱ្យ​ចាប់អារម្មណ៍

9 ឆ្នាំ មុន

១-​បុរស​ឥណ្ឌា​ពូកែ​ឡើង​ជញ្ជាំង និង​ភ្នំ​ខ្ពស់​ដូច​សត្វ​ស្វា
Jyothi Raj រស់នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​ត្រូវ​អ្នក​ភូមិ​ដាក់​រហស្សនាម​ថា «​ជា​ស្តេច​ស្វា​» ពោល​គឺ​រូប​លោក​ពូកែ​ឡើង​ជញ្ជាំង និង​ភ្នំ ខ្ពស់​ៗ​នៅ​ប្រទេស​ឥណ្ឌា ដោយ​មិន​ប្រើប្រាស់​ឧបករណ៍​ជំនួយ​អ្វី​ទេ ក្រៅពី​ម្សៅ​មី​ដែល​លាប​ដៃ​ទាំង​សង​ខាង​កុំឱ្យ​បែកញើស ។ លោក Jyothi Raj ឱ្យ​ដឹង​ថា លោក​រៀន​ឡើង​ជញ្ជាំង និង​ភ្នំ ខ្ពស់​ៗ​តាម​រយៈ​រៀន​សង្កេត និង​សិក្សា​ពី​កាយ​

១-​បុរស​ឥណ្ឌា​ពូកែ​ឡើង​ជញ្ជាំង និង​ភ្នំ​ខ្ពស់​ដូច​សត្វ​ស្វា
Jyothi Raj រស់នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​ត្រូវ​អ្នក​ភូមិ​ដាក់​រហស្សនាម​ថា «​ជា​ស្តេច​ស្វា​» ពោល​គឺ​រូប​លោក​ពូកែ​ឡើង​ជញ្ជាំង និង​ភ្នំ ខ្ពស់​ៗ​នៅ​ប្រទេស​ឥណ្ឌា ដោយ​មិន​ប្រើប្រាស់​ឧបករណ៍​ជំនួយ​អ្វី​ទេ ក្រៅពី​ម្សៅ​មី​ដែល​លាប​ដៃ​ទាំង​សង​ខាង​កុំឱ្យ​បែកញើស ។ លោក Jyothi Raj ឱ្យ​ដឹង​ថា លោក​រៀន​ឡើង​ជញ្ជាំង និង​ភ្នំ ខ្ពស់​ៗ​តាម​រយៈ​រៀន​សង្កេត និង​សិក្សា​ពី​កាយ​វិការ​របស់​សត្វ​ស្វា​យ៉ាង​ម៉ត់ចត់ ។

២-​នារី​ចិន​ទទួលទាន​រោម​ឆ្កែ​ជាង​១​ពាន់​សរសៃ
ជាងកាត់ដេរ​ជនជាតិ​ចិន​វ័យ​២៧​ឆ្នាំ​នាង  Wang Jing អះអាង​ថា នាង​ចូល​ចិត្ត​ទទួលទាន​រោម​ឆ្កែ បន្ទាប់​ពី​រក​ឃើញ​ថា រោម​ឆ្កែ​មាន​រសជាតិ​មិន​ចាញ់​អាហារ​ដទៃ​ទៀត​ទេ ។ ថ្ងៃមួយ​នាង​បាន​យក​ឆ្កែ​ចិញ្ចឹម​របស់​នាង​ឈ្មោះ​គូ​គូ​ងូតទឹកលាង​ជម្រះ​ភាព​កខ្វក់​ឱ្យ​វា ។ បន្ទាប់​មក​នាង​ឱប​ថើប ហើយ​ហិតក្លិន​ធ្វើ​ឱ្យ​នាង​មាន​ចំណង់​ទទួលទាន​រោម​របស់​វា ។ ដូច្នោះ​ហើយ​ទើប​នាង​បេះ​រោម​គូ​គូ​ដាក់​ចូល​ក្នុង​មាត់​ទំពា​លេប​ដូច​ជា​អាហារ​ធម្មតា ។ រសជាតិ​រោម​ឆ្កែ​ស្រ​ដៀង​នឹង​ស្ករ​សូកូឡា ។ នាង​Wang Jing  បញ្ជាក់​ថា នាង​ទទួលទាន​រោម​របស់​គូ​គូ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ និង​សរុប​ទៅ​ជាង​១​ពាន់​សរសៃ ។

៣- ផ្លែ​សារី​រូបរាង​ជា​ទារក​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​ចិន
កសិករ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ហូប​ផ្លែ​ក្នុង​ប្រទេស​ចិន​បាន​ប្រើប្រាស់​វិធីសាស្ត្រ ដើម្បី​ទាក់ទាញ​ទីផ្សារ គឺ​យក​ពុម្ព​ជ័រ​ដាក់​ស្រោប​ផ្លែ​ឈើ​ឱ្យ​ចេញ​រាង​ជា​ទារក ។ គេ​ច្រើន​ធ្វើ​បែប​នេះ ចំពោះ​ផ្លែ​សារី ។ ការ​ដាក់​ពុម្ព​លើ​ផ្លែ​ឈើ​នេះ ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​សម​ល្មម បើ​ពុំ​ដូច្នេះ​ទេវា​នឹង​រលួយ​ខូច​បង់ ។ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍រ​ហូត​ផ្លែ​ឈើ​រីក​ធំ និង​មាន​លក្ខណៈ​ពេញលេញ​ជា​រាង​ទារក គេ​ដោះ​ពុម្ព​ចេញ​និង​បេះ​យក​ទៅ​លក់ ។ 

៤-​បុរស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ធ្មេញ​ដុះ​ក្នុង​ប្រហោង​ច្រមុះ
បុរស​ជនជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​វ័យ​២២​ឆ្នាំ មាន​ធ្មេញ​ចម្លែក​មួយ​ដុះ​ក្នុង​ប្រហោង​ច្រមុះ ។ បន្ទាប់​ពី​ហូរ​ឈាម​តាម​ច្រមុះ​ឥត​ឈប់​ឈរ បុរស​រូប​នោះ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត ហើយ​គ្រូពេទ្យ​ឃើញ​មាន​ធ្មេញ​ដុះ​ខុស​ប្រក្រតី​ក្នុង​ច្រមុះ ។ គ្រូពេទ្យ​បាន​វះកាត់​យក​ធ្មេញ​ចេញពី​ច្រមុះ​បាន​សម្រេច ។

៥-​តោ​ប្រយុទ្ធ​ជាមួយ​ក្រពើ​ដណ្តើម​យក​ខ្មោច​ដំរី​នៅ​កេ​ន​យ៉ា
សារព័ត៌មាន «​ដឹ​មេត្រូ​» របស់​អង់គ្លេស​ផ្សាយ​ថា លោក​ខៃ ប៊ែ​ង ជនជាតិ​អា​មេ​រិ​ក រស់នៅ​ក្នុង​ឈូង​សមុទ្រ​សាន​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក បាន​ចូល​ទស្សនា​ឧទ្យាន​ជាតិ​សាំ​ប៊ូ​រូ ប្រទេស​កេ​ន​យ៉ា ហើយ​ឃើញ​សត្វ​តោ​៣​ក្បាល​ប្រយុទ្ធ​ជាមួយ​ក្រពើ​នៅ​ក្នុង​ទន្លេ ដើម្បី​ដណ្តើម​យក​ខ្មោច​ដំរី ក៏​ថត​វី​ដេ​អូ​ទុក ។វី​ដេ​អូ​នោះ​បង្ហាញ​ឱ្យ​ឃើញ​តោ​៣​ក្បាល ប្រយុទ្ធ​ជាមួយ​ក្រពើ ។ ការ​ប្រយុទ្ធ​នោះ​តោ​ជា​អ្នក​ឈ្នះ ឯ​ក្រពើ​ចាញ់​គេចខ្លួន​បាត់ ។

៦-​វិចិត្រករ​យក​កា​រ៉េ​ម​ធ្វើ​ជា​ទឹក​ថ្នាំ​គូរគំនូរ​ដ៏​ស្រស់​ស្អាត
វិចិត្រករ​ជនជាតិ​អុ​ី​រ៉ា​ក់ម្នា​ក់បាន​ប្រើប្រាស់​កា​រ៉េ​ម​ដែល​ជា​អាហារ​ដ៏​មានឱជារស​សម្រាប់​គូរគំនូរ​ជំនួស​ទឹក​ថ្នាំ ។ ពី​ដំបូង​វិចិត្រករ​រូប​នេះ​យក​កា​រ៉េ​ម​ចម្រុះ​ពណ៌​គ្រប់​ប្រភេទ​ទុក​ឱ្យ​រលាយ រួច​ចាប់ផ្តើម​ប្រើប្រាស់​ជក់​គូររូប​ភាព ។គំនូរ​ដែល​វិចិត្រករ​រូប​នេះ​គូរ​មាន​រូប​ក្បាល​ខ្លា រង្វង់​មុខ​នារី ក្បាល​តោ និង​ប៉ម​នាឡិកា​របស់​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស ។

៧-​ទារក​ទម្ងន់​៦,៣​គីឡូក្រាម​កើត​នៅ​ប្រទេស​ចិន
យោង​តាម​គេ​ហំ​ព័រ​បរទេស​Tencent News ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ទារក​ទម្ងន់​៦,៣​គីឡូក្រាម​បាន​កើត​ក្នុង​មន្ទីរពេទ្យ Chongji Maternity Hospital ខេត្ត​Shanxi  ប្រទេស​ចិន ។ ម្ដាយ​របស់​ទារក​ដ៏​ថ្លោស​ខុសធម្មតា​ដែល​មានត្រកូល​Tian នោះ​និយាយ​ឱ្យ​ដឹង​ថា កូន​ទី​២​របស់​នាង​កើតមក​តាម​រយៈ​ការ​វះកាត់ ៕