ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ ចោរគាស់ផ្ទះ​ដែល​ថត​ជាប់​​ក្នុង​កា​មេ​រ៉ា​សុវត្ថិភាព​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ យោង​តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ប៉ុនប៉ង​កាត់​សោ​​ទ្វារផ្ទះ​ចូល​លួច​ទូរស័ព្ទ​នៅ​ក្នុង​ហាង​មួយ​កន្លែង នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង កាលពី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មីនា ដែល​មាន​រូបភាព​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ…

​ខេត្តបាត់ដំបង​ ៖ យោង​តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ប៉ុនប៉ង​កាត់​សោ​​ទ្វារផ្ទះ​ចូល​លួច​ទូរស័ព្ទ​នៅ​ក្នុង​ហាង​មួយ​កន្លែង នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង កាលពី​រំលង​
អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មីនា ដែល​មាន​រូបភាព​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ ពេល​នេះ​ត្រូវ​កម្លាំង​ជំនាញនៃ​ស្នងការ​ខេត្តស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ ​។

ប្រភព​បានឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចាប់ខ្លួន​បាន​ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ មីនា បន្ទាប់​ពី​លោកស្នងការ​ខេត្ត​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ​យ៉ាង​ស្វិតស្វាញ​បំផុត​ ។ ប៉ុន្តែ​មន្ត្រី​ការិយាល័យ​នេះ ​នៅ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់ ហើយ​ក៏​មិន​ទាន់​បង្ហាញមុខ​ពួក​គេ​ដែរ ព្រោះ​ពេល​នេះ ​កំពុង​សួរនាំ​និង​ធ្វើការ​ស្រាវ​ជ្រាវ​បន្ត​សិន​។

បើ​យោង​តាម​សកម្មភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ ​ដែល​បាន​បន្សល់​ទុក​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព គឺ​ជន​ទាំង​២​នាក់បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ឈប់​ខាង​មុខ​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង នៅ​ខាង​មុខ​មន្ទីរពេទ្យ​ពពីរ ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្កួ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​ចាប់ផ្ដើម​បាន​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោងជាង​២​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មិ​នា ​។ នៅ​ក្នុង​កាមេរ៉ា​សុ​វត្ថ​ភាព គេ​ឃើញ​ជន​ទាំង​២​នាក់​នេះ មាន​ពាក់​មួក​សុវត្ថិភាព​ផង ហើយ​ទំនង​បាន​ប្រើប្រាស់​កន្ត្រៃ​កាត់​សោរ​ទ្វារ ដែល​គេ​សន្និដ្ឋាន​ថា កាត់​ផ្ដាច់​សោ​ទ្វារ​ដើម្បី​បើក​ចូល​ទៅ​លួច​ទូរស័ព្ទ ខណ​:​ម្ចាស់ផ្ទះ​មិន​បាន​ស្នាក់​នៅ​។

បើ​តាម​ព័ត៌មាន​បឋម​ដែលកោះសន្តិភាពទ​ទូល​បាន ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព ស្រាប់តែ​មាន​អ្នក​ជិត​ខាង​ដឹង ហើយ​ស្រែក​ទើប​ធ្វើ​ឱ្យ​លោក​ចោរ​នោះ​ភ័យ ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ទៅ​បាត់ ហើយ​ថែម​ទាំង​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​មួយ​គ្រាប់​ផង ​។ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាង​ថា កាំភ្លើង​ដែល​លោក​ចោរ​បាញ់​យ៉ាង​កម្សោយ​នោះ ជា​កាំភ្លើង​ជ័រ​បាញ់​គ្រាប់​កិប (​គ្រាប់​ម្យ៉ាង​ដូច​ផាវ​)​។ ដូច្នេះ ​មិន​មាន​បាត់បង់​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​។

ទោះ​យ៉ាងណា ពេល​នេះ​ ជនសង្ស័យ​ទាំង​២​នាក់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​កំរិត​ស្រាស ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ ហើយ​ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ទៀត​ផង ខណ​:​ជន​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភព​បែប​នេះ​មែន​។ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​សេចក្ដី​រាយ​ការ​ណ៍​បឋម​តែ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​នឹង​បង្ហាញមុខ​ជនសង្ស័យ​នៅ​ពេល​ខាង​មុខ​នេះ ក្រោយ​បញ្ចប់​ការ​សួរ​នាំ ៕

អត្ថបទសរសេរ ដោយ