នេះ​ជា​វិធី​បញ្ចុក​ថ្នាំ​ទឹក​ដល់​កូនជាទី​ស្រឡាញ់​របស់​អ្នក


នៅ​ពេល​ដែល​កូន​នៅ​តូច ហើយ​ឈឺ​ម្តង​ៗ​គឺ​ពិបាក​បញ្ចុក​ថ្នាំ​ខ្លា​ង​ណាស់ ដោយសារ​តែ​គេ​មិន​ព្រម​ញ៉ាំ​ថ្នាំ​សោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​មួយ​ចំនួន​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​។ តើ​មាន​វិធី​ណាខ្លះ​ទៅ?

១-ដំបូង​អ្នក​ត្រូវ​តែ​អង្គុយ ហើយ​ដាក់​កូន​ឲ្យ​គេង​លើ​ដៃ​អ្នក​។
២- បន្ទាប់​មក​អ្នក​ម្តាយ​អាច​យកដៃ​របស់​អ្នក​សង្កត់​ក្រោម​ចង្ការ​កូន​ថ្នម​ៗ​ដើម្បី​ឲ្យ​គេ​ហារ​មាត់​។
៣- បន្ទាប់​មក​ទៀត​អ្នក​អាច​យកសា​រ៉ាង​បូម​ថ្នាំ​នោះ ហើយ​ទើប​បាញ់​ចូល​មាត់​របស់​កូន​យឺត​ៗ ដើម្បី​កុំ​ឲ្យ​គេ​ឈ្លក់​។

៤- ក្រោយ​ពេល​ដែល​ថ្នាំ​ចូល​ក្នុង​មាត់​កូន​រួច អ្នក​អាច​លើក​ចង្ការ​កូន​ថ្នម​ៗ​ឡើង ដើម្បី​ជួយ​ឲ្យ​គេ​អាច​លេបថ្នាំ​ទាំងនោះ​ចូល​ទៅ​ក្នុង​ពោះ​បាន​។
៥- ចុង​ក្រោយ​អ្នក​អាច​បញ្ចុក​ទឹក​កូន​ពីរ​ទៅ​បី​ស្លាបព្រា​បាន​ដើម្បី​ឲ្យ​ថ្នាំ​ក្នុង​មាត់​គេ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះ​អស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ