ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងអតីតអភិបាលខេត្តតាកែវដល់សាលាឧទ្ធរណ៍​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃទី១១ មីនា សវនាការ​បាន​បញ្ចប់ ហើយ​សាល​ដីកា​នឹង​ប្រកាសនៅ​ថ្ងៃ​ទី​៣០ ខែមីនា​ខាង​មុខនេះ ​លើសំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃទី១១ មីនា សវនាការ​បាន​បញ្ចប់ ហើយ​សាល​ដីកា​នឹង​ប្រកាសនៅ​ថ្ងៃ​ទី​៣០ ខែមីនា​ខាង​មុខនេះ ​លើសំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ករណី​ឃាតកម្ម​លើ​អ្នកស្រីចេ​វ សុ​វ​ឌ្ឍ​នា ដែលបាន​ឡើង​ដល់​សាលាឧទ្ធរណ៍ ដែល​លោក​បាន​ជំទាស់​នឹងការ​សម្រេច​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ។ សូមរំលឹកថា សវនាការ​សាលាឧទ្ធរណ៍​ធ្វើ​ឡើង​ចំពោះ​មុខ​លោក ឡាយ វណ្ណៈ លោក ឡាយ ណា​រិ​ទ្ធ និង​ពិរុទ្ធជន​ដទៃ​ទៀត នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ដដែល។

សវនាការ​សាលាឧទ្ធរណ៍​ក្នុង​សំណុំរឿង​ឃាតកម្មនេះ មាន​ពិរុទ្ធជន​លោក ឡាយ វណ្ណៈ អតីតអភិបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​នឹងឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដោយ​មាន​លោក យន់ ណា​រ៉ុ​ង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ប៉ែន សា​រ៉ាត់ ជា​តំណាង​មហាអយ្យការ ។

គួរ​រំឭក​ថា លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩​កន្លង​ទៅ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិ​បាល​ខេត្តតាកែវ ដាក់ពន្ធនាគារ​កំណត់​រយៈពេល​១៣​ឆ្នាំ ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ពាក់ព័ន្ធ​ការ​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា និង​សម្រេច​ផ្ដន្ទាទោស​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ ជា​បង​បង្កើត​របស់​លោក​ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​១០​ឆ្នាំ​ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួលភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយឡែក ឈ្មោះ ម៉េ​ន សា​ម៉ៃ អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹ​ម វុ​ធ អាយុ​៤១​ឆ្នាំ ជាប់ចោទ​ពី​បទ​លាក់​បំបាំង​តម្រុយ​យោង​តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្ម​ទណ្ឌ។