ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បប​អាហារដ៏​ល្អ​ប្រសើរ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម

4 ឆ្នាំ មុន

របប​អាហារ​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​គ្រប់​គ្នា​។​ប៉ុន្តែ​វា​កាន់តែ​សំខាន់​ថែម​មួយ​កម្រិត​ទៀត​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ របប​អាហារ​ល្អ​មួយ​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​និង​ជាតិ​ស្ករ​បាន​យ៉ាង​ប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របប​អាហារ​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖ ១. ផ្ដោត​សំខាន់​លើ​អាហារ​ប្រាំ​ក្រុម ៖…

របប​អាហារ​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​គ្រប់​គ្នា​។​ប៉ុន្តែ​វា​កាន់តែ​សំខាន់​ថែម​មួយ​កម្រិត​ទៀត​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ របប​អាហារ​ល្អ​មួយ​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​និង​ជាតិ​ស្ករ​បាន​យ៉ាង​ប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របប​អាហារ​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖

១. ផ្ដោត​សំខាន់​លើ​អាហារ​ប្រាំ​ក្រុម ៖ វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នក​គួរ​រួម​បញ្ចូល​ប្រភេទ​ត្រឹមត្រូវ​នៃ​អាហារ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ហើយ​គ្មាន​អាហារ​អ្វី​អាច​ផ្ដល់​នូវ​វីតាមីន​និង​ជាតិ​រ៉ែ​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ជាង​អាហារ​ប្រាំ​ក្រុម​រួម​មាន​ផ្លែ​ឈើ បន្លែ​បៃតង សាច់​គ្មាន​ខ្លាញ់ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ខ្លាញ់​ទាប ឬ​គ្មាន​ខ្លាញ់ និង​គ្រាប់​ធញ្ញជាតិ​។

២. បង្កើន​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​សរសៃ ៖ ជាតិ​ស​រសៃ គឺ​សំខាន់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ វា​ជួយ​ពន្យឺត​បរិមាណ​នៃ​ជាតិ​ស្ករ​ដែល​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​ឈាម​ដែល​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​ស្ថេ​រ​ភាព​។

៣. កាត់​បន្ថយ​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាបូ​អ៊ី​ដ្រា​ត ៖ ការ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​សម្បូរ​ដោយ​កាបូ​អ៊ី​ដ្រា​ត​ជា​គន្លឹះ​ចម្បង​មួយ​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​។ បរិមាណ​នៃ​កាបូ​អ៊ី​ដ្រា​ត​ច្រើន​ពេក​ធ្វើ​ឱ្យ​កោសិកា​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​បង្ក​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​តែ​ម្ដង​ឡើយ​ក៏​ព្រោះ​រាង​កាយ​នូវ​ត្រូវការ​វា​! អ្វី​ដែល​សំខាន់ គឺ​ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​។

៤. កាត់​បន្ថយ ឬ​ឈប់​ទទួលទាន​អាហារ​ចៀន​បំពង ៖ អាហារ​ចៀន ឬ​បំពង​ភាគច្រើន គឺ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ជ្រើសរើស​វិធី​ចម្អិន​ផ្សេង​ទៀត​ដូច​ជា​ស្ងោ អាំង ឬ​ចំហុយ​ជំនួស​វិញ​។ ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​អាហារ​ចៀន ឬ​បំពង​មិន​បាន​ចូរ​ជ្រើសរើស​ប្រើប្រាស់​ខ្លាញ់​ល្អ​ដូច​ជា​ប្រេង​អូ​លីវ​។

៥. ផ្លាស់​ប្ដូរ​អាហារ​មួយ​ចំនួន​ចេញ ៖ ការ​ផ្លាស់​ប្ដូរ​អាហារ ឬ​គ្រឿងផ្សំ​ដែល​ត្រូវ​ប្រើ​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​សម្រាប់​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ​។ ឧទាហរណ៍​អ្នក​គួរ​ចាប់ផ្ដើម​ទទួលទាន​ទឹក​ធម្មតា ឬ​តែ​គ្មាន​ជាតិ​ផ្អែម​ជំនួស​ភេសជ្ជៈ​កំប៉ុង​។ អ្នក​អាច​ប្រើប្រាស់​យ៉ា​អួរ​ជំនួស​គ្រី​មជូរ ទឹកក្រូច​ឆ្មារ​ស្រស់​ជំនួស​បឺ​រ និង​អំបិល​ក្នុង​ចំនួន​សម​ល្មម​សម្រាប់​បង្កើន​រសជាតិ​អាហារ (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ