ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​​មួយ​ចំនួន​ជួយ​​​ទប់ស្កាត់​ជំងឺ​រលាក​ប្រហោង​​ឆ្អឹង​ច្រមុះ

4 ឆ្នាំ មុន

ជំងឺ​រលាក​ស៊ីនុស គឺជា​ការ​ហើម​នៃ​ស៊ីនុស ឬ​ប្រហោង​ឆ្អឹងច្រមុះ​ដែល​បណ្តាល​មក​ពី​ការ​បង្ក​រោគ​។​ទោះជា​យ៉ាងណា​អ្នក​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​តាម​រយៈ​អាហារ​មួយ​ចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​ប្រហោង​ឆ្អឹងច្រមុះ ៖ ១. ផ្លែ​ម្នាស់ ៖…

ជំងឺ​រលាក​ស៊ីនុស គឺជា​ការ​ហើម​នៃ​ស៊ីនុស ឬ​ប្រហោង​ឆ្អឹងច្រមុះ​ដែល​បណ្តាល​មក​ពី​ការ​បង្ក​រោគ​។​ទោះជា​យ៉ាងណា​អ្នក​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​តាម​រយៈ​អាហារ​មួយ​ចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​ប្រហោង​ឆ្អឹងច្រមុះ ៖

១. ផ្លែ​ម្នាស់ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​រួម​ជាមួយ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ពិសេស​សារធាតុ Bromelain ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​បាន​យ៉ាង​ប្រសើរ​។ ផ្លែ​ឈើ​ត្រូពិច​មួយ​នេះ​ក៏​ល្អ​សម្រាប់​អ្នក​កំពុង​ប្រឈម​នឹង​ជំងឺ​នេះ​ស្រាប់​ផង​ដែរ​។

២. ផ្លែ​គី​វី ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​អ្នក​ងាយ​នឹង​កើត​បញ្ហា​ពាក់ព័ន្ធ​ការ​រលាក​ស៊ីនុស ឬ​ប្រហោង​ឆ្អឹងច្រមុះ​។ វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ដែល​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​រលោក​ប្រហោង​ឆ្អឹងច្រមុះ​។

៣. ផ្លែ​ត្របែក ៖ ក៏​ដូច​ផ្លែ​គី​វី​ដែរ ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ផ្សេង​ទៀត​ដែល​ទប់ស្កាត់​ប្រឆាំង​ជំងឺ​រលាក​ស៊ីនុស​។

៤. ផ្លែ​ឈើ​ប្រភេទ Citrus ៖ រួម​មាន​ផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ វីតាមីន​នេះ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​បំផុត​មួយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ដែល​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​រលោក​ប្រហោង​ឆ្អឹងច្រមុះ​។

៥. ខ្ញី ៖ មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​ប្រហោង​ឆ្អឹងច្រមុះ​។ ក្រៅពី​ចម្អិន ឬ​បន្ថែម​ក្នុង​អាហារ​ផ្សេង​ៗ អ្នក​ក៏​អាច​ទទួលទាន​តែ​ខ្ញី​ផង​ដែរ​។

៦. យ៉ា​អួរ​សុទ្ធ ៖ ជួយ​បង្កើន​បរិមាណ​នៃ​បាក់តេរី​ល្អ​ចាំបាច់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ដែល​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​រលាក​ប្រហោង​ឆ្អឹងច្រមុះ​បាន​យ៉ាង​ប្រសើរ​។

៧. ទឹក ៖ ការ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ក៏​ចាំបាច់​ណាស់​ដែរ​កំឡុង​ពេល​មាន​បញ្ហា​រលាក​ប្រហោង​ឆ្អឹងច្រមុះ​។ ទឹក​ជួយ​ពង្រា​វ​ស្លេស ឬ​សំបោរ​ធ្វើ​ឱ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល​ជាង​មុន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ