ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​ចំនួន​10​សម្រាប់​ទស្សនា​កម្សាន្ត

9 ឆ្នាំ មុន

១-​ម៉ាំមី​ក្រពើ
បុគ្គលិក​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ក្រុង​លី​ល ប្រទេស​បារាំង ត្រួតពិនិត្យ​មុ​ាំ​មី​ក្រពើ ក្នុង​សតវត្ស​ទី​៣ មុន​គ្រឹ​ស្ត​សករាជ ដែល​ប្រទះ​ឃើញ​នៅ​រណ្តៅ​សព «​ធី​ប៊ី​ស​» ប្រទេស​អេ​ហ្ស៊ី​ប ។

១-​ម៉ាំមី​ក្រពើ
បុគ្គលិក​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ក្រុង​លី​ល ប្រទេស​បារាំង ត្រួតពិនិត្យ​មុ​ាំ​មី​ក្រពើ ក្នុង​សតវត្ស​ទី​៣ មុន​គ្រឹ​ស្ត​សករាជ ដែល​ប្រទះ​ឃើញ​នៅ​រណ្តៅ​សព «​ធី​ប៊ី​ស​» ប្រទេស​អេ​ហ្ស៊ី​ប ។

២-​បំបាត់​ការ​ក្តៅស្អុះ​ស្អាប់
ក្រុម​គ្រួសារ​ជនជាតិ​ចិន​លេងបៀ​នៅ​ក្នុង​ទឹក ដើម្បី​រំសាយ​កម្តៅ​នៅ​ក្នុង​ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន ខណៈ​អាកាសធាតុ​៣៦​អង្សា​សេ។

៣-​អភិរក្ស​កង្កែប​ពិស
កូន​កង្កែប​ពិស​មួយ​ក្បាល​អង្គុយ​លើ​កាក់ ខណៈ​ពេល​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។ កង្កែប​នេះ​កើត​ពី​ការ​បង្កាត់​ពូជ ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សត្វ​ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ ។

៤-​កង់​ជួល​សាធារណៈ
ស្ត្រី​ម្នាក់​បណ្តើរ​កង់​ដែល​ខ្ចី​ពី​មជ្ឈមណ្ឌល​កង់​សាធារណៈ​នៅ​ក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ស្រប​តាម​គោលនយោបាយ​បំបាត់​ជាតិពុល​ក្នុង​អាកាសធាតុ ។

៥-​គ្រោងឆ្អឹង​បុរាណ
គ្រោងឆ្អឹង​មាន​អាយុ​ជាង​៦.២០០​ឆ្នាំ ស្ថិត​ក្នុង​រណ្តៅ​សព ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែល​រក​ឃើញ​កាលពី​ឆ្នាំ​២០១០ ។

៦-​ដែនដី​ប្រេ​ស៊ី​ល​យុគសម័យ​ថ្កុំថ្កើង
អ្នកទេសចរ​បាន​ទស្សនា​វិហារ​មួយ​ក្នុង​ក្រុង​អ៊ូ​រ៉ូ​ប្រេ​តូ រដ្ឋ​មី​ណាស់​សេ​រ៉ៃ ប្រទេស​ប្រេ​ស៊ី​ល​ជាទី​ក្រុង​មួយ រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ២០១៤ ។ កាលពីមុន​នេះ​ក្រុង​នោះ​ឈ្មោះ​ថា ក្រុង​វី​ល​ឡា​រី​កា ជា​ភូមិសាស្ត្រ​ដ៏​ស្តុកស្តម្ភ បាន​បង្កើត​ក្នុង​សតវត្ស​ទី​១៧ ជា​យុគសម័យ​ថ្កុំថ្កើង​របស់​ប្រេ​ស៊ី​ល ស្ថិត​ក្រោម​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់ ។

៧-​បាច​ក្រដាស​វេទមន្ត​នៅ​ទី​បេ
ប្រជាជន​ទី​បេ​ជិះសេះ​បាច​ក្រដាស​វេទមន្ត​ក្នុង​ពិធីបុណ្យ «​វុ​ើ​យ​សាង​» នៅ​ក្រុង​ហុង​យួន ជា​តំបន់​គ្រប់គ្រង​ពិសេស​របស់​ទី​បេ ភាគ​ខាងត្បូង​ប្រទេស​ចិន ។ នោះ​ជា​ប្រពៃណី​ចំណាស់​រៀបចំ​ឡើង​ពី​ខែឧសភា ដល់​មិថុនា ជា​រៀង​រាល់​ឆ្នាំ ។

៨-​ថ្នាំ​បំបាត់​ក្លិន​បង្គន់​មាន​រូប​មុខ​លោក​អូ​បា​ម៉ា
ដុំ​ថ្នាំ​បំបាត់​ក្លិន​បង្គន់​រំលេច​រូប​លោក​អូ​បា​ម៉ា ត្រូវ​គេ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​អភិរក្សនិយម​នៅ​ក្រុង​វ៉ា​សុ​ី​ន​តោន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៩-​សណ្ឋាគារ​ចិន​សាងសង់​យក​លំនាំ​តាម​វិហារ​បារាំង
កូនកំលោះ​បាន​លើក​បីកូន​ក្រមុំ​ថតរូប​នៅ​មុខ​សណ្ឋាគារ​មួយ​នៅ​ជាយក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។ សណ្ឋាគារ​នោះ​សង់​យក​លំនាំ​តាម​វិហារ «​សា​តូ ដឺ ម៉េ​ហ្ស​ង់ ឡា​ហ្វ​ហ្វ៊ី​ត​» ក្នុង​ប្រទេស​បារាំង ៕