ទិដ្ឋភាពស្រុកខ្មែរអំឡុងចុងសតវត្សរ៍ទី១៩ដើមសតវត្សរ៍ទី២០
- ភ្នំពេញ
លោកអាដឺម៉ារ ឡឺក្លែរ (១៨៥១-១៩១៧នៃគ.ស) អតីតអធិបតីរង ប្រចាំក្រុងភ្នំពេញ និងខេត្តសម្បូណ៍ (កំពង់ធំ) ពីឆ្នាំ១៨៨៦ ដល់ ១៩១៣…
លោកអាដឺម៉ារ ឡឺក្លែរ (១៨៥១-១៩១៧នៃគ.ស) អតីតអធិបតីរង ប្រចាំក្រុងភ្នំពេញ និងខេត្តសម្បូណ៍ (កំពង់ធំ) ពីឆ្នាំ១៨៨៦ ដល់ ១៩១៣…
លោកអាដឺម៉ារ ឡឺក្លែរ (១៨៥១-១៩១៧នៃគ.ស) អតីតអធិបតីរង ប្រចាំក្រុងភ្នំពេញ និងខេត្តសម្បូណ៍ (កំពង់ធំ) ពីឆ្នាំ១៨៨៦ ដល់ ១៩១៣ ពោលគឺបានមកដល់ស្រុកខ្មែរក្រោយពីការដាក់អាណានិគមលើកម្ពុជា នាឆ្នាំ១៨៦៣ បានបន្សល់ទុកនូវរូបភាពឯកសារមួយចំនួនស្តីពីទិដ្ឋភាពទូទៅនៃសង្គមវប្បធម៌ខ្មែរនាចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០ ។
ឯកសារលោកបណ្ឌិតមីសែល ត្រាណេ ឲ្យដឹងថា ឯកសារទាំងនោះរួមមាន រូបភាព និងរបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិខ្មែរ និងខ្មែរដើមភាគតិច នៅខេត្តក្រចេះ ស្ទឹងត្រែង និងសំណេរដៃដែលជា ឯកសាររដ្ឋបាលជាភាសាខ្មែរ ព្រមទាំងអត្ថបទស្រាវជ្រាវ ឬក៏ជាការបកប្រែ ដែល ភាគច្រើនមិនទាន់ បោះពុម្ពនៅឡើយ ។
ក្រៅពីឯកសារទាំងនោះយើងក៏ឃើញនៅមានវត្ថុសិល្បៈព្រមទាំងគំនូរលើកំណាត់ក្រដាសមានផាត់ពណ៌ ឬជាខ្មៅស ដែលយើង នឹងបង្ហាញនៅពេលខាងមុខទៀត ។ សូមរំឭកថា លោកអធិបតីរងខាងលើនេះបានសរសេរសៀវភៅ ឬអត្ថបទស្រាវជ្រាវជាច្រើនពាក់ព័ន្ធទៅនិងប្រវត្តិសាស្ត្រ, សាសនា, ទំនៀមទម្លាប់ (ខ្មែរ និងខ្មែរលើ), ក្បួនខ្នាត ច្បាប់ក្រម នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកសារដ៏សម្បូរបែបខាងលើនេះ សព្វថ្ងៃនេះ ដែលបានក្លាយទៅជាមូលនិធិអាដឺម៉ារ ឡឺក្លែរ ត្រូវបានតម្កល់ទុកនៅបណ្ណាល័យក្រុងអាឡាំងសុង ប្រទេសបារាំងដែលជាស្រុកកំណើតរបស់លោក ។ រីឯវត្ថុវប្បធម៌វិញ ចំនួនជាច្រើនរយមុខត្រូវបានតម្កល់ទុកនៅសារមន្ទីរខេត្តខាងលើនេះដោយយើងបានរៀបចំពិព័រណ៍សម្រាប់មហាជន កាលពីឆ្នាំ១៩៧៦ តាមសំណើរបស់សាលាក្រុង ។
ដោយសព្វថ្ងៃនេះ នៅប្រទេសកម្ពុជាយើង ក្រោយពីសង្គ្រាមមក គេឃើញមិនសូវមានឯកសារជារូបភាព ឬក៏ជាសំណេរដៃទាក់ទិនទៅនឹងស្ថានភាពនៃប្រទេសខ្មែរនាចុងស.វទី១៩ និងដើមទី២០ទេ ដូច្នេះហើយបានជាយើងបានយកឯកសាររូបភាពទាំងនោះមកផ្សព្វផ្សាយ ជូនជាព័ត៌មាន ។ ម្យ៉ាងវិញទៀតដោយសារ តែសម្បត្តិវប្បធម៌ទាំងនោះ ភាគច្រើនមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយ ទើបថ្ងៃនេះយើងមានសេចក្តីរីករាយសោមនស្សក្រៃលែងនឹងយកបង្ហាញជូនខេមរជនជ្រាបជាបន្តបន្ទាប់ ។
យើងជឿជាក់ថា បើគ្មានឯកសាររូបភាពទាំងនោះ ក៏គ្មានស្នាដៃដ៏ សំខាន់ៗស្រាវជ្រាវរបស់អ្នកប្រាជ្ញខាងលើនេះទេដែរ ដែលបានសរសេរពីវប្បធម៌ អរិយធម៌ខ្មែរដែរ ។ ហើយយើងក៏ពិតជាបានបាត់បង់នូវការចេះ ដឹងមួយចំនួនស្តីពីវប្បធម៌ខ្មែរពុំខាន ដែលគេអាចយកទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍សម្រាប់ខេមរវិជ្ជា ។ ឧទាហរណ៍ មានអ្នកស្រាវជ្រាវ ក្មេងៗខ្លះខាងខេមរវិជ្ជាបានបង្ហាញជាសំខាន់ពីសំណេរដៃជាភាសាខ្មែរ និងបារាំងទាំងនោះ ដែលបានក្លាយទៅជាសម្បត្តិរបស់ទីក្រុងអាឡាំងសុង បានសិក្សាស្រាវជ្រាវលើបញ្ហាមួយចំនួន ស្តីពីសង្គមខ្មែរនាសម័យអាណានិគមបារាំង ដែលគេពុំធ្លាប់បានដឹងពីមុនមក គួរឲ្យចាប់អារម្មណ៍ ។
ដូច្នេះតាមរយៈការសិក្សាប្រៀបធៀបរូបភាពឯកសារទាំងនោះ ស្តីពីស្ថានភាពសង្គមខ្មែរនាជំនាន់នោះទៅនឹងស្ថានភាពបច្ចុប្បន្ន យើងក៏អាចដឹងថា សង្គមខ្មែរបានមានការវិវឌ្ឍ និងអភិវឌ្ឍជាបន្តបន្ទាប់ ជាហូរហែ មិនឈប់ឈរ គួរឲ្យកត់សម្គាល់ ។ ចំពោះរូបភាពឯកសារទាំងនោះ ថតអំឡុងឆ្នាំ ១៨៩០-១៨៩៥ ដែលសព្វថ្ងៃនេះបានក្លាយទៅជាឯកសារជាប្រវត្តិសាស្ត្រ លោកអាដឺម៉ារ ឡឺក្លែរ បានមក មិនមែនដោយភាពងាយស្រួលប៉ុន្មាននោះទេ ។ ក៏ប៉ុន្តែដោយលោកបានជម្នះរាល់ឧបសគ្គ ព្រមទាំងចំណាយទាំងកម្លាំងកាយចិត្ត និង ពេលវេលាយ៉ាងសន្ធឹកសន្ធាប់ បើយោងតាមកំណត់ហេតុរបស់លោក នាចុងស.វទី១៩ និងដើមស.វទី២០ ។
សូមជម្រាបថា ដោយកត្តាពេលវេលា យើងមិនអាចធ្វើការអធិប្បាយនូវប្រវត្តិពិស្តារនៃរូបភាពឯកសារ នីមួយៗ បានឡើយ ។ ដូច្នេះសូមមេត្តាអភ័យទោសផង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ