ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រករឿងច្រើនលើកច្រើនសា ទ្រាំលែងបាន​ទាញកាំបិតកា.ប់​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គី​រី​វង់​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យខឹងជនរងគ្រោះផឹកស៊ីរួចរករឿងចង់ដុតផ្ទះ ទើប​​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២០…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គី​រី​វង់​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យខឹងជនរងគ្រោះផឹកស៊ីរួចរករឿងចង់ដុតផ្ទះ ទើប​​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រពាំង​ពងទឹក ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ូច ជឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ភឿ ភេ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស៊ី​ស្រវឹង​រួច​បាន​រករឿង​ចង់​ដុត​ផ្ទះ​របស់​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ខឹងសម្បា​យ៉ាង​ខ្លាំង​រួច​ក៏​បាន​ទាញ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ស្មា​ខាងឆ្វេង​១​កាំបិត​បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ង​តែ​ម្តង​។

នៅ​ចំពោះ​មុខ​នគរបាល​ស្រុក ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន ដោយសារ​ពេល​ជន​រង​គ្រោះ​ផឹកស៊ី​ស្រវឹង រួច​មក​រករឿង​ខ្លួន នឹង​បាន​រក​ដុត​ផ្ទះ​របស់​ខ្លួន​ចោល​ថែម​ទៀត​ផង ទើប​ខ្លួន​ទ្រាំ​មិន​បាន​ក៏​ទាញ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ។ ព្រោះ​ជន​រង​គ្រោះ​បាន​រករឿង និង​រក​ដុត​ផ្ទះ​របស់​ខ្លួន​ចោល​ជា​ច្រើន​លើក​ច្រើន​សារ​ណាស់​មក​ហើយ ទើប​លើក​នេះ​ខ្លួន​ទ្រាំ​លែង​បាន​ក៏​ទាញ​កាំបិត​កាប់​តែ​ម្តង​។

លោក​វរសេនីយ៍ឯក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​កំលាំង​ជំនាញ​របស់​កំពុង​តែ​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ