រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នឹងបន្តជួបពិភាក្សាគ្នាលើកំណែទម្រង់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ។
តាមគម្រោងជំនួបនេះ នឹងប្រព្រឹត្តទៅនៅម៉ោង៣រសៀលថ្ងៃទី០១ កញ្ញា ២០១៤ នៅវិមានរដ្ឋសភា ។
បើតាមលោក កែវ ភារម្យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានឲ្យដឹងទៀតថា ជំនួបខាងលើនេះ ខាងគណបក្សប្រជាជនកម្ពុជាដឹកនំាដោយលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន និង ខាងគណបក្សសង្គ្រោះជាតិដឹកនំាដោយលោក គួយ ប៊ុនរឿន ។
លោក កែវ ភារម្យ មានប្រសាសន៍បា្រប់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃទី០១ កញ្ញា នៅសណ្ឋាគារអ៊ីមភើរៀល ខណៈលោកអញ្ជើញចូលរួមពិភាក្សាជាមួយក្រុមសង្គមស៊ីវិល ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃស្ថាប័នគ.ជ.បទៀតថា ការជួបពិភាក្សាគ្នាកន្លងមករវាង CPP និង CNRP ទាក់ទងទៅនឹងកំណែទម្រង់ស្ថាប័នគ.ជ.បនេះ គឺទទួលបានលទ្ឋផលប្រមាណ៤០ភាគរយប៉ុណ្ណោះ ហើយថានៅរសៀលនេះ លោកនឹងលើកយកអ្វីដែលសង្គមស៊ីវិលផ្តល់អនុសាសន៍នៅព្រឹកនេះ ទៅពិភាក្សាជាមួយតំណាងគណបក្សប្រជាជន ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ