ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ជិត​២​ម៉ឺន​នាក់​ត្រូវ​ព្យួរការងារ ខណៈ​ក្រុមហ៊ុន​៣៣​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​ក្រសួង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្ហាញ​កង្វះ​វត្ថុ​ធាតុ​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ឈាន​មក​ដល់ ចំណុច​មួយ​បង្ហាញ​ថា កម្មករ​រោងចក្រ​ជិត ២​ម៉ឹ​ន​នាក់​ត្រូវ​ព្យួរការងារ​មួយ​រយៈពេល​ខណៈ ក្រុមហ៊ុន​ចំនួន ៣៣ បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​ដល់​ក្រសួង​រួចរាល់​គិត​ត្រឹម​ថ្ងៃ​ទី៣​ ខែមីនា…

រាជធានី​ភ្នំពេញ ៖ បង្ហាញ​កង្វះ​វត្ថុ​ធាតុ​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ឈាន​មក​ដល់ ចំណុច​មួយ​បង្ហាញ​ថា កម្មករ​រោងចក្រ​ជិត ២​ម៉ឹ​ន​នាក់​ត្រូវ​ព្យួរការងារ​មួយ​រយៈពេល​ខណៈ ក្រុមហ៊ុន​ចំនួន ៣៣ បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​ដល់​ក្រសួង​រួចរាល់​គិត​ត្រឹម​ថ្ងៃ​ទី៣​ ខែមីនា ឆ្នាំ ២០២០​នេះ ។

លោក ហេង សួរ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសា​ស ន៍​ឱ្យ​ដឹង​ថា «​គិត​មក​ដល់​ថ្ងៃ​ទី ៣​ខែមីនា មាន​រោងចក្រ​ប្រមាណ ៣៣ បាន​ដាក់​ពាក្យសុំ ព្យួរការងារ​រយៈពេល ២​ស​ប្តា​ហ៍​ដែល​ស្មើនឹង​កម្មករ​ប្រមាណ ១៧.០៩៦​នាក់ ។ ការ​ដាក់ ពាក្យ​ព្យួរ​ទាំង ៣៣ រោងចក្រ​នេះ​បើ​គិត​ជា​កម្មករ​សរុប​មាន​ប្រហែល ៦,២​ម៉ឺន​នាក់ ប៉ុន្តែ​សុំ ព្យួរ​តែ ១៧.០៩៦​នាក់​ទេ អុីចឹង​មាន​ន័យ​ថា​ព្យួរ ១​ភាគ ៤​នៃ​ចំនួន​កម្មករ និ​យោ​ជិ​ក សរុប ហើយ​ព្យួរ​នៅ​ចំពោះ​មុខ​នេះ​មាន​រយៈពេល ២​ស​ប្តា​ហ៍​សិន​» ។

លោក​បន្ត​ថា «​ក្រុមហ៊ុន ឬ​រោងចក្រ​ដែល​បាន​ដាក់​ព្យួរ​នេះ គឺ​សុំ​ព្យួរ​ដោយ​ផ្នែក ។ ឧ​ទា​ហរ ណ៍​បើ​មាន ៦​សង្វា​ក់​ផលិតកម្ម សុំ​ព្យួរ​មួយ​ខ្សែរ​សង្វា​ក់​ផលិតកម្ម ។ ខាង​រោងចក្រ​រំពឹង​ថា វត្ថុធាតុដើម​នឹង​មក​ដល់​នៅ​ស​ប្តា​ហ៍​ទី ៤​ខែមីនា​ខាង​មុខ​នេះ ។ យើង​មាន​សុទិដ្ឋិនិយម ដោយសារ​តែ​យើង​បាន​គិត​ថា ចំនួន​ព្យួរ​ប្រហែល​១០០% តែ​ជាក់ស្តែង​រោងចក្រ​ទាំងអស់ បាន​គណនា​មើលទៅ​មិន​មាន​តម្រូវការ​ចាំបាច់​ត្រូវ​ព្យួរ ១០០% នោះ​ទេ​។ ព្យួរ ១​ភាគ ៤​នៃ សង្វា​ក់​ផលិតកម្ម​នៃ​កម្មករ​សរុប ហើយ​ព្យួរ​តែ​ពី​រស​ប្តា​ហ៍ ដោយ​រំពឹង​ថា​វត្ថុធាតុដើម​នេះ នឹង​មក​ដល់​ចុងខែ​មីនា​នេះ​» ។

តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ទៀត​ថា អ្វី​ដែល ក្រសួង​ខិតខំ​ជួយ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ចិន​ក៏​ដូច​ជា​អ្នកបញ្ជា​ទិញ ការ​សម្របសម្រួល​ត្រៀមលក្ខណៈ​នៃ​វត្ថុធាតុដើម​នេះ​ហាក់បីដូចជា​មាន​ប្រសិទ្ធភាព​ដោយសារ​តែ​ម្ចាស់​រោងចក្រ​មាន​ទំនុកចិត្ត​ជាង​មុន​ថា​នឹង​មាន​វត្ថុធាតុដើម​សម្រាប់​ដំណើរការ​នៅ​ស​ប្តា​ហ៍​ទី ៤​ចុងខែ​មីនា​នេះ ។ បើ​ទោះបី​ការ​រំពឹង​ថា វត្ថុធាតុដើម​នឹង​មក​ដល់​តាម​ការ​គ្រោងទុក តែ​នៅ ចុងខែ​មីនា​នេះ​ក្តី តែ​ប្រហែល​នឹង​រោងចក្រ​មួយ​ចំនួន​នៅ​តែ​ដាក់​ពាក្យសុំ​ព្យួរ ។

លោក​បន្ត​ទៀត​ថា «​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ២​ខែមីនា ការ​ដែល​ក្រុមហ៊ុន​ដាក់​ពាក្យសុំ​ព្យួរ​នេះ វា​មិន​ទាន់​ដល់​កម្រិត​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​ដោយសារ​ម្ចាស់​រោងចក្រ​នីមួយ​ៗ​មាន​លទ្ធភាព​ចរចា​ជាមួយ​កម្មករ​និ​យោ​ជិ​ក​របស់​ពួក​គាត់ ហើយ​ការ​ព្យួរ​នេះ​វា​មាន​រយៈ​តែ​ពី​រស​ប្តា​ហ៍ វា​មិន មែន​ពីរ​ខែ​ដូចដែល​យើង​គិត​ពី​មុន​» ។

លោក​បណ្ឌិត ជួន មុំ​ថុ​ល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​បានឱ្យ​ដឹង​ថា «​ក្នុង​ចំណោម​រោង ចក្រ​ដែល​ខ្ញុំ​គ្រប់គ្រង​ប្រាប់​មក​ខ្ញុំ​ព្រឹក​មិ​ញ​ថា​មាន​រោងចក្រ​មួយ​នៅ​ស្គន់​មាន​កម្មករ​ពី ១.០០០ ទៅ ១.៥០០​នាក់​ស្មើ ៥០% (​ព្យួរ​តាម​ផ្នែក​) ដោយសារ​វត្ថុធាតុដើម​មក​យឺត ។ ក្រៅពី​នោះ​គេ​មាន​ផលិតកម្ម​ធម្មតា ហើយ​អ្វី​ដែល​ក្រសួង​ប្រកាស​ពេល​មុន​នេះ គឺជា​ការ​ទស្ស​ទាយ​ក្រែងលោ​នៅ​ចិន​នេះ​ផលិតកម្ម​មិន​ដើរ​ស្រួល ឬ​កម្មករ​មិន​មក​ធ្វើការ​ជាដើម​» ។

លោក​បណ្ឌិត ជួន មុំ​ថុ​ល «​បើ​តាម​ខ្ញុំ​តាមដាន​ព័ត៌មាន​ចិន គឺថា​កម្មករ​នៅ​ទីនោះ​បាន​ត្រ ឡប់​ចូល​ធ្វើការ​វិញ​បាន ៨០% ហើយ ។ ដូចនេះ​យើង​សង្ឃឹមថា​នៅ​ដំណាច់​ខែមីនា​ខាង មុខ​នេះ​វត្ថុធាតុដើម​អាច​នឹង​មក​បាន​ពី ៨០ ទៅ ៩០%» ។

ទន្ទឹម​នឹង​ប្រធាន​សម្ព័ន្ធ​សហជីព​ខាងលើ​បង្ហាញ​ក្តី​រំពឹង​កម្រិត​ខ្ពស់​ថា នៅ​ចុងខែ​មីនា​អាច នឹង​មាន​វត្ថុធាតុដើម​ចូល​ដល់​ប្រទេស​កម្ពុជា តែ​សម្រាប់​លោក អាត់ ធន់ យល់​ឃើញ​ថា បើ​បញ្ហា​ជំងឺ​ដែល​កើត​នៅ​ប្រទេស​ចិន​មិន​អាច​ដោះស្រាយ​បាន​ទេ នោះ​រោងចក្រ​នៅ​កម្ពុជា អាច​នឹង​ដាក់​ពាក្យ​ព្យួរ​ថែម​ច្រើន​ទៀត ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ កម្ពុជា​មាន​ប្រសាសន៍​ថា «​មក​ដល់​ពេល​នេះ​ខ្ញុំ​សង្កេត​ឃើញ​មាន​រោងចក្រ​ច្រើន​គួរសម​ហើយ​ដែល​បាន​ព្យួរការងារ ។ តាម​ខ្ញុំ​ដឹង​ក្នុង​ចំណោម​១០០ ក្រុមហ៊ុន​មាន​ព្យួរ​៧ ឬ​៨ ក្រុមហ៊ុន​ហើយ អុ​ី​ចឹ​ង ដំណើរការ​នេះ​អាច​នឹង​ដល់​ជាង ២០០ ក្រុមហ៊ុន​បើ​តាម​យើង​មើលឃើញ​» ។

លោក​បញ្ជាក់​ថា «​ក្រុមហ៊ុន ៥ បាន​ព្យួរ​ជា​ផ្លូវការ និង​មាន​រោងចក្រ ២ ផ្សេង​ទៀត​កំពុង ចរចា​ហើយ​ដាក់​ពាក្យ​ស្នើ​មក​ខាង​ក្រសួង ។ បើសិនជា​បញ្ហា វីរុស កូ​រ៉ូ​ណា នៅ​ស្រុក​ចិន​នេះ មិន​អាច​ដោះស្រាយ​បាន​ទេ ខ្ញុំ​គិត​ថា​ប្រហែល​មាន​រោងចក្រ​នៅ​កម្ពុជា​ព្យួរ​ច្រើន​ថែម​ទៀត​» ។

ពាក់ព័ន្ធ​នឹង​ការ​ព្យួរការងារ​របស់​ក្រុមហ៊ុន ឬ​រោងចក្រ​ស្នើ​សុំ​មក​ក្រសួង​នេះ​បើ​តាម​ប្រធាន សហជីព​មួយ​ផ្សេង​ទៀត​យល់​ថា វា​មិន​ពាក់ព័ន្ធ​នឹង​កង្វះ​វត្ថុធាតុដើម​នោះ​ទេ គឺ​មក​ពី​បញ្ហា EBA ទៅ​វិញ ។

លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ប្រសាសន៍ «​ខ្ញុំ​ឃើញ​មាន​រោង​ចក្រ​មួយ​ចំនួន​មិន​មានការ​ងារ​ធ្វើ​គ្រប់គ្រាន់​តាម​ផ្នែក ។ ប៉ុន្តែ​ដោយឡែក​ការ​ថែម​ម៉ោង របស់​កម្មករ​អត់​មាន​ទេ ចេញ​ធ្វើការ​នៅ​ម៉ោង ៤​ល្ងាច​។ រោច​ក្រ​មួយ​ចំនួន​ទៀត​ឃើញ​ថា មានការ​ព្យួរការងារ​ដែរ ប៉ុន្តែ​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ជូន​កម្មករ​ទេ ដោយ​ដោះ​ដូរ​ទៅ និង​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ជូន​កម្មករ​ទៅ​វិញ​» ។

អ្នកស្រី​លើក​ឡើង​ថា «​ពាក់ព័ន្ធ​ការ​ព្យួរការងារ​នេះ ខ្ញុំ​គិត​ថា​វា​មិនមែន​ដោយសារ​កង្វះ​វត្ថុ ធាតុ​ដើម​នោះ​ទេ ខ្ញុំ​គិត​ថា បញ្ហា​ចម្បង​ធំ​បំផុត​នោះ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា EBA» ។

តាម​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​«​ការ ព្យួរការងារ​នេះ​យើង​ឃើញ​ថា​ពួក​គាត់​មានការ ខ្វាយខ្វល់​ខ្លាំង​មែនទែន ។ មិន​ត្រឹមតែ​ខ្វាយខ្វល់​ទេ​សូ​ម្បី​តែ​គ្រួសារ​បងប្អូន​កម្មករ​ក៏​កាត់ ខ្វាយខ្វល់​ចំពោះ​បញ្ហា​ទាំង​អស់នេះ​ដែរ ។ អ៊ីចឹង​ហើយ​បាន​គាត់​ស្នើ​សុំ​ទ​ទួ​ច​ទៅ​ដល់​រាជ រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា គួរ​មាន​វិធានការ​ជាក់លាក់​មួយ​ឆ្លើយ​តប​ទៅ​និង​សំណើរ របស់​សហគមន៍​អឺរ៉ុប​ដែល​បាន​លើក​ឡើង​មក​កាន់​រាជរដ្ឋាភិបាល​យើង ។

បើសិន​គាត់​ទទួល​រង​បញ្ហា​ប្រឈម និង​ការ​បាត់បង់​ការងារ​ធ្វើ កម្មករ​នឹង​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ផ្គង់​ផ្គង់​គ្រួសារ គាត់​អាច​មាន​បញ្ហា​ទៅ​លើ​ការ​បង់ប្រាក់​ទៅ​ខាង​ធនាគារ ព្រោះ​កម្មករ​ភាគច្រើន​គាត់​ខ្ចី​លុយ​ពី​ធនាគារ​មក​ប្រើប្រាស់​ផ្សេង​ៗ ។ អី​ុ​ចឹ​ង​ខ្ញុំ​គិត​ថា​គាត់​នឹង​ទទួល​រង​បញ្ហា​ប្រឈម​ទាំងនេះ​» ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ