ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! កម្ពុជា​នឹង​​ចុះ​ត្រជាក់​​ត្រឹម​២២​អង្សា​សេ ​ចាប់ពី​ថ្ងៃនេះដល់​ថ្ងៃ​៩​មីនា​មាន​ភ្លៀង និង​ផ្គរ​រន្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា និង​ចុះ​ត្រជាក់​ដល់​២២​អង្សា​សេ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែមីនា ហើយ​មាន​ភ្លៀង និង​ផ្គរ​រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា និង​ចុះ​ត្រជាក់​ដល់​២២​អង្សា​សេ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែមីនា ហើយ​មាន​ភ្លៀង និង​ផ្គរ​រន្ទះ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៣ មីនា ស្តី​ពី​ស្ថានភាព​ធាតុអាកាស​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្តបន្ទាប់​សង្កេត​ឃើញ​ថា កម្រិត​សម្ពាធ​ទាប​នៅ​លើ​ផ្ទៃដី​គ្របដណ្តប់​លើ​ភាគ​ពាយ័ព្យ ។

ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣C-៣៥C ។ តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៤​អង្សា​សេ​ដល់​២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៦​អង្សា​សេ ដល់​៣៨​អង្សា​សេ ។

ក្រសួង​បន្ត​ថា​នៅ​ថ្ងៃ​ទី​៤​ដល់​៦​ខែមីនា បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។ ចំណែក​តំបន់​មាន​សមុទ្រ​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៤​អង្សា​សេ ដល់​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៤​អង្សា​សេ ដល់​៣៦​អង្សា​សេ​។ ផ្នែក​ក​ខ្វះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ខ្សោយ ។

ជាមួយ​គ្នា​ក្រសួង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​បែប​នេះ សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល​កន្ត្រាក់​ដែល​នឹង​អាច​កើត​មាននៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​មាន​ជា​អាទិ៍ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង និង​ខេត្ត​ប៉ៃលិន ចាប់ពី​ថ្ងៃ​ទី​៤ ដល់​៦​ខែមីនា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ