ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ទាំងនេះ​បង្ហាញ​ថា​អ្នកមាន​ជោគវាសនា​ជា​មហាសេដ្ឋី

4 ឆ្នាំ មុន

ការ​ក្លាយជា​មហាសេដ្ឋី​ប្រហែលជា​ប្រៀប​បានជា​ក្តី​សុបិន​ដែល​អ្នក​មិន​អាច​សម្រេច​បាន តែ​ក្នុង​ការ​ពិត​ជាក់ស្តែង វា​បាន​កើត​មាន​ឡើង​សម្រាប់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ។ ការ​មាន​ទស្សនៈ​ល្អ​ត្រឹមត្រូវ​អាច​ជួយ​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​ទៅ​រក​ភាព​ស្តុកស្តម្ភ​បាន ហើយ​ខាងក្រោម​នេះ​គឺជា​មុខសញ្ញា​បង្ហា្ញ​ញ​ថា​អ្នកមាន​ជោគវាសនា​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​៖ ១. អ្នកចេះ​រក​លុយ​តាំងពី​នៅ​ក្មេង គុណសម្បត្តិ​មួយ​ដែល​អ្នកមាន​ភាគច្រើន​មាន​ជាប់​ខ្លួន គឺ​ពួក​គេ​ចេះ​រក​លុយ​បាន​តាំងពី​ខ្លួន​នៅ​វ័យក្មេង…

ការ​ក្លាយជា​មហាសេដ្ឋី​ប្រហែលជា​ប្រៀប​បានជា​ក្តី​សុបិន​ដែល​អ្នក​មិន​អាច​សម្រេច​បាន តែ​ក្នុង​ការ​ពិត​ជាក់ស្តែង វា​បាន​កើត​មាន​ឡើង​សម្រាប់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ។ ការ​មាន​ទស្សនៈ​ល្អ​ត្រឹមត្រូវ​អាច​ជួយ​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​ទៅ​រក​ភាព​ស្តុកស្តម្ភ​បាន ហើយ​ខាងក្រោម​នេះ​គឺជា​មុខសញ្ញា​បង្ហា្ញ​ញ​ថា​អ្នកមាន​ជោគវាសនា​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​៖

១. អ្នកចេះ​រក​លុយ​តាំងពី​នៅ​ក្មេង
គុណសម្បត្តិ​មួយ​ដែល​អ្នកមាន​ភាគច្រើន​មាន​ជាប់​ខ្លួន គឺ​ពួក​គេ​ចេះ​រក​លុយ​បាន​តាំងពី​ខ្លួន​នៅ​វ័យក្មេង ។ ឧទាហរណ៍​ដូច​ជា​លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ជាដើម​ដែល​បាន​លក់​ថង់​សម្រាម​តាំងពី​អាយុ ១២​ឆ្នាំ ខណៈ​ដែល​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) វិញ​លក់​ស្ករ​កៅស៊ូរ​តាំងពី​លោក​អាយុ ៦​ឆ្នាំ ។

២. អ្នក​តែងតែ​ប្រញាប់​ក្នុង​ការ​ធ្វើ​អ្វីមួយ
អ្នកមាន​មិន​ដែល​រង​ចាំ​រហូត​ដល់​ពេល​ដែល​ត្រឹមត្រូវ​ក្នុង​ការ​វិនិយោគ ឬ​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​ទេ​ព្រោះ​ពួក​គេ​ដឹង​ថា​មិន​មាន​ពេល​ណា​ដែល​ល្អ​ជាង​ពេល​បច្ចុប្បន្ន​ក្នុង​ការ​ចាប់ផ្តើម​រក​លុយ​ឡើយ ។ ការ​អង្គុយ​ចាំ​ឱកាស​មក​ដល់​ដៃ​មិន​អាច​ជួយ​ឲ្យ​អ្នក​ទៅ​មុខ​បាន​លឿន​ទេ ។

៣. អ្នក​ផ្តោត​សំខាន់​លើ​ចំណូល​ច្រើន​ជាង​ការ​សន្សំ
ប្រាកដ​ណាស់ អ្នកមាន​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​សន្សំ​លុយ ប៉ុន្តែ​ពួក​គេ​ក៏​តែ​អ​តែ​ជា​មនុស្ស​ដែល​ដឹង​ពី​វិធី​ក្នុង​ការ​រក​លុយ​បាន​ច្រើន​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ដឹង​ពី​វិធី​ក្នុង​ការ​យក​លុយ​ទៅ​វិនិយោគ​ដែល​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​បាន​កាន់តែ​ច្រើន ។

៤. អ្នកមាន​គំនិត​បើក​ទូលាយ
អ្នក​មិនដឹង​ទេ​ថា​ពេល​ណា​ជា​ពេល​ដែល​ឱកាសល្អ​ៗ​បង្ហាញខ្លួន ហើយ​ប្រសិនបើ​អ្នក​តែងតែ​មិន​បើក​គំនិត​ទទួលយក​ឱកាស​ក្នុង​ការ​រក​លុយ​ខ្លះ​នោះ អ្នក​មិន​អាច​សម្រេច​គោលដៅ​របស់​អ្នក​ក្នុង​ពេល​ខ្លី​ទេ ។ ប្រាកដ​ណាស់ វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចាប់​ឱកាស​គ្រប់​ទាំងអស់​ទេ តែ​អ្នក​ត្រូវ​តែ​ចេះ​គិត​ឲ្យ​បាន​ច្បាស់លាស់​និង​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ដិត​ដល់​មុន​ពេល​ចាប់​យក​វា ។

៥. អ្នកមាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​សាលារៀន
យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of Chicago បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​នៅ​វិទ្យាល័យ​ភាគច្រើន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មនុស្ស​ដែល​មិន​មាន​ប្រជាប្រិយភាព​ខ្លាំង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ