ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ អ្នក​ពិត​មិន​ចង់​ប្រើ​សំឡី​ត្បាល​​​ត្រចៀក​ទៀត​ឡើយ

4 ឆ្នាំ មុន

សរីរាង្គ​ដែល​ផ្តល់​ញាណ​ទាំងអស់​សុទ្ធតែ​មាន​សារៈសំខាន់ ដោយ​វា​ទទួលខុសត្រូវ​សម្រាប់​ការ​ពារ​សរីរាង្គ​ក្នុង​ពោះ និង​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ ព្រមទាំង​បំពេញការងារ​របស់​វា​ថែម​ទៀត​។ ឧទាហរណ៍ ត្រចៀក​មានការ​ងារ​ផ្តល់​ជា​ការ​ស្តាប់​លឺ និង​ទទួលខុសត្រូវ​រក្សា​លំនឹង​រាង​កាយ​។​ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ត្រចៀក​មាន​សុវត្ថិភាព និង​ស្អាត ទើប​វា​អាច​បំពេញ​មុខងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ យ៉ាងណាមិញ…

សរីរាង្គ​ដែល​ផ្តល់​ញាណ​ទាំងអស់​សុទ្ធតែ​មាន​សារៈសំខាន់ ដោយ​វា​ទទួលខុសត្រូវ​សម្រាប់​ការ​ពារ​សរីរាង្គ​ក្នុង​ពោះ និង​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ ព្រមទាំង​បំពេញការងារ​របស់​វា​ថែម​ទៀត​។ ឧទាហរណ៍ ត្រចៀក​មានការ​ងារ​ផ្តល់​ជា​ការ​ស្តាប់​លឺ និង​ទទួលខុសត្រូវ​រក្សា​លំនឹង​រាង​កាយ​។​ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ត្រចៀក​មាន​សុវត្ថិភាព និង​ស្អាត ទើប​វា​អាច​បំពេញ​មុខងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

យ៉ាងណាមិញ ការ​សម្អាត​ត្រចៀក​កំពុង​តែ​ស្ថិត​ក្នុង​ការ​ខ្វែងគំនិត​គ្នា​នៅឡើយ​។ ជា​ធម្មតា គ្រប់​គ្នា​តែងតែ​ប្រើ​សម្លី​ត្បាល់​អាច​ម៌​ត្រចៀក​ដើម្បី​សម្អាត​ត្រចៀក​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ច្រើន​ដង​ត្រូវ​ប​បាន​គេ​ហាមឃាត់​វិញ ដោយសារ​តែ​សម្លី​នេះ​នឹង​ធ្វើ​ឲ្យ​អាច​ម៌​ត្រចៀក ឬ​ធូលី​ដី​កាន់តែ​ចូល​ក្នុង​ត្រចៀក​បន្ថែម​។ ថ្មី​នេះ ការ​ប្រើ​វិធី​សម្អាត​ត្រចៀក​ក៏​បាន​ក្លាយទៅជា​រឿង​ពេញ​និយម​ថែម​ទៀត ប៉ុន្តែ​ការ​បន្ត​អាន​អត្ថបទ​នេះ​បន្ត​ទៀត នឹង​អាច​ប្រាប់​អ្នក​បាន​ថា ការ​សម្អាត​ត្រចៀក​មិនមែន​ជា​រឿង​មាន​សុវត្ថិភាព​ឡើយ​។

១-យោង​ទៅ​តាម​អ្នកជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​សម្អាត​ត្រចៀក​គឺ​ត្រូវធ្វើ​វា​ច្រើន​ជំ​ហ៊ាន​។ សម្រាប់​អ្នក​ទើបតែ​ចាប់ផ្តើម អ្នក​អា​ចប​ប្រើប្រាស់​ផលិតផល​បន្ទន់​អាច​ម៌​ត្រចៀក ដើម្បី​ងាយស្រួល​យក​វា​ចេញ​។ ផលិតផល​បន្ទន់​អាច​ម៌​ត្រចៀក​ញឹកញាប់​នោះ​គឺ​ប្រេង​លាប​ខ្លួន​កូន​ក្មេង ឬ Glycerin ។​ល​។

២-អ្នក​ក៏​អា​ចប​ប្រើ​សម្លី​ដើម្បី​សម្អាត​ត្រចៀក​ពី​ខាងក្រៅ​ដែរ និង​នៅ​ផ្នែក​ខាងក្រៅ​នៃ​រន្ធ​ត្រចៀក​។

៣-គ្រូពេទ្យ​មួយ​ចំនួន​ក៏​បាន​ណែនាំ​ថា កា​រប​ប្រើប្រាស់​ឧបករណ៍​គ្រប់​ប្រភេទ​សម្រាប់​សម្អាត​ត្រចៀក​ប្រហែល​មិនមែន​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ឡើយ​។ គ្រូពេទ្យ​និយាយ​ថា អាច​ម៌​ត្រចៀក​ដែល​កើត​នៅ​ខាងក្នុង​រន្ធ​ត្រចៀក នឹង​ធ្វើ​ចលនា​ចេញពី​ផ្នែក​ខាងក្រោម​ហើយ​ចេញ​ទៅ​ខាងក្រៅ​តែ​ម្តង​។ អាច​ម៌​ត្រចៀក​ភា​គ្រើ​ន​អាច​រក​ឃើញ​នៅ​គែម​នៃ​រន្ធ​ត្រចៀក ឬ​ផ្នែក​ខាងក្រៅ​នៃ​រន្ធ​ត្រចៀក​។ ដូច្នេះ​យើង​អាច​ប្រើ​សម្លី​ត្បាល់ ឬ​ក្រចកដៃ​សម្អាត​បាន​។

៤-គេ​ប​បាន​ណែនាំ​ថា អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​បើសិនជា​អ្នកមាន​អារម្មណ៍​ឈឺចាប់​ក្នុង​ត្រចៀក ឬ​ដឹង​ថា មានការ​ស្ទះ​ក្នុង​ត្រចៀក​។ ការ​ទៅ​ជួប​ពេទ្យ​ជា​រៀង​រាល់​ពីរ​បី​ខែ​ម្តង​ដើម្បី​សម្អាត​ត្រចៀក​អាច​ជា​រឿង​មាន​ប្រយោជន៍​។ វា​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​ក្នុង​ការ​ច្បាស់​ថា អ្នក​មិន​បាន​ប្រើ​របស់​អ្វី​ដែល​មុត​ចាក់​ក្នុង​ត្រចៀក​ឡើយ ព្រោះ​វា​អាច​ប្រឈម​នឹង​ការ​ធ្លុះ​ក្រដាស់ត្រចៀក​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ