ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​បងប្អូន​នឹង​គ្នា​សោះ​!​ស្រាប់តែ​ស្រា​ចូល​ក្នុង​ខ្លួន​លែង​កា.ប់​គ្នា​ដូច​ក្នុង​រឿង​ផ្អើល​ទាំង​ថ្ងៃ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​ប​បាន​ឲ្យ​ដឹង​ថា បុរស​ពីរ​នាក់​បងប្អូន​បាន​នាំ​គ្នា​ផឹកស៊ី​រហូត​ដល់​ស្រវឹង​រាង​ៗ​ខ្លួន ហើយ​បាន​បង្កជម្លោះ​ពាក្យ​សម្ដី​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា ដោយ​បងប្រុស​បាន​កាប់​ទៅ​លើ​ប្អូន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​១៦​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែមីនា​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​ប​បាន​ឲ្យ​ដឹង​ថា បុរស​ពីរ​នាក់​បងប្អូន​បាន​នាំ​គ្នា​ផឹកស៊ី​រហូត​ដល់​ស្រវឹង​រាង​ៗ​ខ្លួន ហើយ​បាន​បង្កជម្លោះ​ពាក្យ​សម្ដី​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា ដោយ​បងប្រុស​បាន​កាប់​ទៅ​លើ​ប្អូន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​១៦​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែមីនា​នេះ ស្ថិត​នៅ​ភូមិ​គក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ឯក សួ​ស​សៀង​លី អធិកា​នគរបាល ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ជន​ដែល​បង្ក​ហិង្សា​ឈ្មោះ សុង សុខ​នៅ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិខ្មែ (​ត្រូវជា​បង​បង្កើត​)​បាន​ទាញ​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុង សាត (​ណុ​យ​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ (​ត្រូវជា​ប្អូនបង្កើត​) រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវ​ចំ​កណ្តាល​ក្បាល​បណ្តាល​អោយ​រង​របួសធ្ងន់​ទាំង​កណ្ដាលថ្ងៃត្រង់ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រកា​ព​ប្រាំ ។

លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា ដំបូង​គេ​បានឃើញ​បុរស​ពីរ​នាក់​បងប្អូន​នេះ​នាំ​គ្នា​ផឹកស៊ី​នៅ​ក្រោមផ្ទះ​ដោយសារ​តែ​ឥទ្ធិពល​ស្រា​ជ្រាប​ចូលខ្លួន​ច្រើន​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​រៀងខ្លួន ហើយ​ក្នុង​ពេល​នោះ​ក៏​មាន​ជម្លោះ​ពាក្យ​សំដី​កើតឡើង​ទៅ​វិញ​ទៅ​មក ។ បុរស​ជា​បង​បាន​ស្ទុះ​ទាញ​កាំបិត​ផ្គាក់​មក​កាប់​លើ​ប្អូន​ត្រូវ​ក្បាល​មួយ​កាំបិត រួច​បាន​រត់គេច​ខ្លួន​ចម្ងាយ​ប្រហែល​ជាង​១០​គីឡូម៉ែត្រ ដោយ​មាន​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​បាន​ស្ទាក់​ចាប់​បុរស​ជា​បង​បង្ក​ហិង្សា​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដោយ​មានការ​ឯកភាព​ពី​លោក​ទៀវ​.​ពណ្ណរាយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ