ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រច័ណ្ឌ​ចាប់ប្រពន្ធ​បង្ខាំង​ក្នុង​បន្ទប់​​ដេកបង្អត់បាយ ត្រូវប៉ូលិ​សឃាត់​ខ្លួន

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ ​៖ ស្ត្រីវយ័​ចំណាស់​ម្នាក់​ត្រូវបា​នប្តីរបស់​​ខ្លួនកើតរោគ​ប្រច័ណ្ឌ​ចាប់​ប្រ​ពន្ធ​ដាក់​នៅ​ក្នុង​បន្ទប់​ដេក​ដោយ​បង្អត់​អាហារ​ត្រូវប៉ូលិស​ប៉ុស្តិ៍​រដ្ឋបា​លឃុំអន្លង់​វែង​ឃាត់​ខ្លួន​បញ្ជូន​មក​អធិការ​ដ្ឋាន​នគបាល​ស្រុក​អន្លង់​វែងកាល​ពីវេលា​ម៉ោង៩​ព្រឹក​ថ្ងៃទី​២៩ សីហា ២០១៤ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នូវ​ក្នុង​ភូមិ​អូរ​រំ​

ខេត្ត​ឧត្តរ​មានជ័យ ​៖ ស្ត្រីវយ័​ចំណាស់​ម្នាក់​ត្រូវបា​នប្តីរបស់​​ខ្លួនកើតរោគ​ប្រច័ណ្ឌ​ចាប់​ប្រ​ពន្ធ​ដាក់​នៅ​ក្នុង​បន្ទប់​ដេក​ដោយ​បង្អត់​អាហារ​ត្រូវប៉ូលិស​ប៉ុស្តិ៍​រដ្ឋបា​លឃុំអន្លង់​វែង​ឃាត់​ខ្លួន​បញ្ជូន​មក​អធិការ​ដ្ឋាន​នគបាល​ស្រុក​អន្លង់​វែងកាល​ពីវេលា​ម៉ោង៩​ព្រឹក​ថ្ងៃទី​២៩ សីហា ២០១៤ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នូវ​ក្នុង​ភូមិ​អូរ​រំ​ចេក​ ឃុំ​អន្លង់វែ​ង ស្រុក​អន្លង់វែង​ ខេត្តឧ​ត្តរមាន​ជ័យ​។

ស្រ្តីរង​គ្រោះ​ឈ្មោះ ស្ងួន វី​ អាយុ៤៨ឆ្នាំ​ បាន​រៀប​រាប់​ថា​រូប​គាត់​មាន​កូន៤​ស្រី១​នាក់​ ប្តី​ដែល​មាន​ចិត្ត​ឃោ​ឃៅ​នោះ​មាន​ឈ្មោះ ឈឿម ​រ៉ុញ អាយុ​៤៨ឆ្នាំ រស់​នៅក្នុ​ងភូមិ​ឃុំខាង​​លើ​កន្លង​មក​ តែង​តែវាយ​ធ្វើបាប​និង​ចាប់​ប្រ​ពន្ធដាក់​​ក្នុងបន្ទប់ដេក​រួម​រក្ខ័​ស្រែក​​ហៅកូន​ឲ្យមកអង្គុយ​មើល​លើស​ពីសត្វ​តិរិច្ឆាន​ទៅ​ទៀត​នឹង​ចាប់​ប្រពន្ធ​ដាក់​ក្នុង​បន្ទប់​ចាក់​សោ​បង្អត់​បាយ​ជាញឹក​ញាប់​មក​ហើយ​សូម្បី​តែកូន​ៗលួច​យក​បាយ​ឲ្យ​ហូប​នោះ​មិន​បាន​ទេ​នឹង​មិន​ឲ្យដើរ​លេង​ផ្ទះអ្នកជិត​ខាង​ព្រោះ​តែប្តីរូប​នេះចេះ​តែ​កើត​រោគ​ប្រច័ណ្ឌ​ប្រពន្ធ​ចំណែក​រូប​គាត់​បាន​ប្តឹង​ដល់​មេភូមិ​ជា​ច្រើន​ដង​ផងដែរ ។ នាព្រឹ​កថ្ងៃទី២៩ សីហា ២០១៤ រូបគាត់​បាន​គាស់​ជញ្ចាំង​ផ្ទះចេញ​មក​ខាង​ក្រៅ​រត់​ទៅផ្ទះ​​មេភូមិឲ្យជួយ​ធ្វើការ​អន្តរាគម​ន៍ទៅ​សមត្ត​កិច្ចប៉ូលិ​ស​បាន​មួយ​សន្ទុះ​ក្រោយ​មក​បាន​ឃើញ​ប៉ូលិស​មក​ដល់​នឹងឃា​ត់ខ្លួន​ប្តីរូប​នោះ ។

លោកវរ​សេនីយ៍​ត្រីស៊ឹម​ ប៊ុនណាក់ អធិការ​ដ្ឋាន​នគបា​លស្រុក​អន្លង់​វែង​បាន​ឲ្យដឹ​ងថា​បុរស​ជាប្តី​ដែល​សមត្ថ​កិច្ច​ប៉ូលិស​ធ្វើការ​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្តឹង​ពីស្រ្តី​ជាប្រពន្ធ​នោះ​សមត្តកិច្ច​បាន​ធ្វើការ​ណែនាំ​ឲ្យឈប់​ប្រព្រឹត្ត​បែបនេះ​ត​​ទៅទៀត​តែប្រ​ពន្ធមិន​ព្រមទទួល​យកប្តីរូបនេះ​ត​ទៅទៀត​ទេហើយ​ប៉ូលិស​បានរុញរឿង​នេះ​ទៅឲ្យ​អាជ្ញាធ​រមូល​​​ដ្ឋានធ្វើការ​ដោះ​ស្រា​យសម្រប​​សម្រួលវិញដោយ​មិនបាន​ចាត់​ការតាម​និតិវិធី​នោះទេ​។