ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បើក​ដំណើរ​ច្រក​អន្តរជាតិ​មួយ ជាមួយ​ប្រទេស​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ជ​ធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា…

រាជ​ជ​ធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា និង​វៀតណាម នឹង​បើក​ច្រក​អន្តរជាតិ​មួយ​។

សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែមីនា ក្នុង​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិតថ្លៃ​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​អនុ​វិទ្យាល័យ សម្ដេចឪ ស្រុក​កំចាយមារ ខេត្តព្រៃវែង​ថា​៖ « នៅ​ពេល​ខាង​មុខ​នេះ ក៏​នឹង​មានការ​បើក​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ​ជាមួយ​ខេត្ត​ប៉ៃ​និ​ញ ប្រ ទេស​វៀតណាម​។ ឥឡូវនេះ កំពុង​តែ​ជជែក​គ្នា​ដើម្បី​កំណត់​ពេលវេលា ព្រោះថា​ភាគី​វៀតណាម ក៏​យល់ព្រម ហើយ​កម្ពុជា​យើង​ក៏​យល់ព្រម​ហើយ​»​។

សម្តេច​បាន​បន្ត​ថា ការ​បើក​ច្រក​អន្តរជាតិ​នេះ ដែល​ពេល​មុន​ច្រក​នេះ​ធ្វើ​ឡើង ដើម្បី​លើក​ម្កើ​ង​ការ​ចេញ​-​ចូល​រវាង​កម្ពុជា និង​វៀតណាម ទាំង​ការ​ដឹក​ទំនិញ​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ពេល​ការ​ប្រកាស​បើក​ច្រក​អន្តរជាតិ​នេះ គឺ​ដើម្បី​ឲ្យ​មាន​ភ្ញៀវ​បរទេស​ទាំងអស់​គ្រប់​ជនជាតិ ចូល​បាន​ទាំងអស់ ក្នុង​នោះ​ក៏​មានការ​ដឹក​ទំនិញ​ផង​ដែរ​។

សម្តេច​បញ្ជាក់ ៖ «​ច្រក​នេះ​ដឹក​ទំនិញ​ពី​វៀតណាម​មក​កម្ពុជា ពី​ចិន ពី​ថៃ ឬ​ពេល​ប្រទេស​ផ្សេង​ៗ​មក​តាម​វៀតណាម​មក​កម្ពុជា​ផង​ដែរ​»​។

ឆ្លៀតឱកាស​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចេញ​ថែរក្សា​ប្រភព​ទឹក​ឱ្យ​បាន ព្រោះ​ទឹកជា​វត្ថុ​មួយ​សំខាន់​ដែល​មិន​អាច​អត់​បាន​នោះ​ទេ ព្រោះថា ទឹក​ត្រូវការ​ប្រើប្រាស់​ជា​ច្រើន ជាង​នេះ​បើ​អត់បាយ​មួយ​រយៈពេល ហើយ​មានទឹក​អាចរ​ស់បាន ប៉ុន្តែ​បើ​អត់​ទឹក ហើយ​គឺ​ពិបាក​ហើយ​។

សម្តេច​បញ្ជាក់​ថា ៖ «​កាល​យើង​មានទឹក​ហូប ទឹក​ស្អាត ទឹក​មក​ដាំ​ស្ល លាង​បន្លែ​ធ្វើ​ម្ហូប​ជាម​ដើម ហើយ​យើង​ងូ​ច​ទឹក​… នោះ​យើង​នឹង​មាន​សុខភាព​ល្អ រឹង​មាំ​កុំ​ឲ្យ​មេរោគ​បៀតបៀន​យើង ។ អាហ្នឹង​បាន​ថា ទឹក​មាន​សារៈសំខាន់​ណាស់​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ